៨គន្លឹះជំនួយដល់ការសម្រេចចិត្តជ្រើសជំនាញសិក្សា​នៅសាកលវិទ្យាល័យ

ក្រោយបញ្ជប់ពីវិទ្យាល័យ ការស្វែងរកព័ត៌មាន និងការជ្រើសមុខជំនាញសិក្សានៅមហាវិទ្យាល័យ អាចចាត់ទុកថាជាភារកិច្ចអាទិភាពមួយ និងជាការសម្រេចចិត្តដ៏ហ្មត់ចត់បំផុតសម្រាប់វ័យនេះ ព្រោះវាជាប់ទាក់ទងនឹងអាជីពការងារនៅថ្ងៃអនាគត ។ ចំពោះសិស្សដែលមិនទាន់ដឹងថា តើត្រូវរៀនមុខជំនាញអ្វី? ពួក​គេ​អាចនឹងមានការយល់ច្រឡំ រវាងជំនាញដែលមានភាពល្បីល្បាញ និងជំនាញដែលពួកគេស្រឡាញ់ចូលចិត្ត ដែលបណ្តាលឱ្យមានភាពស្រពេចស្រពិល ក្នុងការសម្រេចចិត្ត។ បើ​យោងតាមគេហទំព័រ Post University មានគន្លឹះចំនួន៨ ដែលអាច​ជា​ជំនួយដល់ការសម្រេចចិត្តរបស់សិស្សានុសិស្ស​ពេលជ្រើសជំនាញរៀននៅសាកលវិទ្យាល័យ។

១.ឈ្វេងយល់គ្រប់មុខជំនាញ ៖ ប្រសិនបើអ្នកបានជ្រើសរើសសាលារួចហើយជារឿងល្អមួយ ប៉ុន្តែចូរចំណាយពេលខ្លះដើម្បីសិក្សាស្វែងយល់បន្ថែមអំពីជម្រើសនៃប្រភេទមុខជំនាញនីមួយៗ។ ការទុកចន្លោះឱ្យខ្លួនឯងបានស្គាល់ពហុជំនាញវាងាយនឹងរកឃើញឱកាសក្នុងការរុករក សមត្ថភាពថ្មីៗបន្ថែម។ ឧទារហណ៍ដូចជា ប្រសិនបើសិស្សនិស្សិតស្រលាញ់មុខវិជ្ជាដែលទាក់ទងនឹងស្ទែម ដូច្នេះអាចជ្រើសរើសជំនាញណាដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងផ្នែកគណិតសាស្ត្រ ឬការគណនាជាដើម។

២.ជ្រើសអ្វីដែលចាប់អារម្មណ៍ ៖ កាលនៅវិទ្យាល័យ តើមុខវិជ្ជាអ្វីដែលអ្នកចាប់អារម្មណ៍ជាងគេ? តើអ្នកតែងតែរីករាយនឹងការរៀនអ្វីខ្លះ? សំណួរទាំងនេះវាបានផ្តល់ផលប្រយោជន៍ ពេលដែលសម្រេចចិត្តជ្រើសជំនាញសិក្សា ព្រោះការជ្រើសជំនាញ ត្រូវការផ្តោត និងចំណាយពេលក្នុងការអនុវត្តន៍យ៉ាងហោចណាស់ ៣ ទៅ ៤ឆ្នាំ។  ដូច្នេះហើយត្រូវធ្វើឱ្យប្រាកកដថាវាជាបរិយាកាសដែលពេញចិត្ត។ ការសម្រាំងមុខវិជ្ជាដែលអ្នកជ្រើសរើសឱ្យស្របនឹងអ្វីដែលអ្នកចូលចិត្ត វាបានផ្តល់អត្ថប្រយោជន៍ទ្វេគុណ ដោយហេតុថា អ្នកត្រូវចំណាយពេលជាមួយមនុស្សដែលមានចំណង់ចំណូចចិត្តប្រហាក់ប្រហែលនឹងអ្នកដែរ។

៣.ជ្រើសឱ្យស្របនឹងចំណូលចិត្ត ៖ តើបរិយាកាសសិក្សា និងជំនាញដែលជ្រើសនោះមានសភាពដូចម្តេចដែរ? បើរកបានកន្លែងដែលត្រូវចិត្ត និងជំនាញដែលខ្លួនស្រឡាញ់ហើយ វាក៏ធ្វើឱ្យចំណង់នៅក្នុងការសិក្សាក៏កើនមានកាន់តែខ្ពស់ដែរ។ មួយវិញទៀត បើបានធ្វើការ នៅក្នុងវិស័យដែលអ្នកកំពុងតែមានចំណង់ចំណូចចិត្ត វាជះឥទិ្ធពលល្អទៅកាន់ អនាគត ការងារដូចគ្នា។

៤.កំណត់ភាពខ្លាំងរបស់ខ្លួនឯង ៖ នៅសាកលវិទ្យាល័យមានរឿងជាច្រើនដែលពិបាកជាងនៅវិទ្យាល័យ ដូច្នេះអ្នកគួរតែត្រៀមខ្លួនប្រកួតប្រជែងសមត្ថភាព និងការគិតឱ្យបានច្រើនជាងមុន។ កំណត់ចំណាំនៅក្នុងជំនាញ តើមានផ្នែកអ្វីខ្លះ ដែលស្របនឹងចំណុចខ្លាំងរបស់អ្នក និងថាតើមានអ្វីដែលអ្នកអាចបញ្ចេញចំណុចខ្លាំងទាំងនោះចេញមកក្រៅបាន? ការផ្ទៀងផ្ទាត់ ចំណុចខ្លាំងរបស់អ្នកជាមួយនឹងជំនាញដែលជ្រើសនៅមហាវិទ្យាល័យ​ វាបានបង្កនូវភាពរីករាយ កំឡុងពេលសិក្សាផងដែរ ព្រោះអ្នកអាចចំណាយពេល ផ្តោតជាមួយនឹងអ្វីដែលមានពីធម្មជាតិ។ ភាពជោគជ័យនៅក្នុងការសិក្សាជំនាញ នៅសាកលវិទ្យាល័យ គឺជារង្វាន់ និងបទពិសោធន៍ដ៏សំខាន់។

៥.សួរយោបល់ពីអ្នកប្រឹក្សា ៖ ពេលដែលអ្នកចាប់ផ្តើមដាក់និន្នាការទៅលើមុខជំនាញ ឬក៏ការផ្តោតសំខាន់ទៅលើជំនាញជាក់លាក់ណាមួយ នោះគឺជាពេលសាកសមមួយ ដែលត្រូវទៅសុំដំបូន្មានពីអ្នកមានជំនាញ។ ដោយទៅសួរពីអ្នកប្រឹក្សាផ្ទាល់ ឬអ្នកដែលជាសមាជិកមានតួនាទីផ្តល់ព័ត៌មាននៅក្នុងមហាវិទ្យាល័យ ដែលអ្នកកំពុងតែសម្រេចចិត្តចូលទៅ។ ស្នើសុំជួបផ្ទាល់ជាមួយប្រធាន ឬតំណាងនាយកដ្ឋាននៃជំនាញនីមួយៗ ដើម្បីដឹងព័ត៌មានបន្ថែមអំពីប្រភេទមុខវិជ្ជា ដែលត្រូវបំពេញ និងអ្វីដែលជាចំណុចខ្លាំងនៅក្នុងជំនាញនោះ សួរឱ្យច្បាស់ថា តើគុណសម្បត្តិ និងគុណវិបត្តិ នៅក្នុងជំនាញនោះមានអ្វីខ្លះ? តើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមឱ្យអ្នកទទួលយកបានដែរ ឬយ៉ាងណា?

៦.ចូលទៅរៀនថ្នាក់សាកល្បង ៖ បើនៅក្នុងករណី អ្នកមានមុខជំនាញណាមួយដែលគ្រោងនឹងចូលរៀនហើយ ជំហានបន្ទាប់គឺ ចូលទៅរៀនដើម្បីស្វែងរកមុខវិជ្ជា ឬមុខជំនាញដែលស័ក្តិសមជាមួយអ្នក។ នៅក្នុងថ្នាក់នីមួយៗ តែងបង្ហាញពីភាពសំខាន់រៀងៗខ្លួន ប៉ុន្តែការសម្រេចចិត្តថារៀនឬអត់ វាអាស្រ័យលើអ្នកផ្ទាល់តែម្នាក់គត់។ ដូច្នេះត្រូវមើលឱ្យជាក់ថា តើវាស្របជាមួយនឹងគោលដៅ និងការរំពឹងទុករបស់អ្នកដែរ ឬទេ?

៧.ពិចារណាអនាគតការងារ និងបង្កើនសក្តានុពល ៖ មុខជំនាញ នៅសាកលវិទ្យាល័យ មានឱកាសការងារ ភ្ជាប់មកជាមួយស្ទើរតែទាំងអស់ ប៉ុន្តែការស្វែងយល់បន្ថែមនៅតែមានសារៈសំខាន់ ពីព្រោះអ្នកត្រូវចំណាយពេលវេលា, ថាមពល និងថវិកាដើម្បីបន្តការសិក្សា និងកែច្នៃការសិក្សាទាំងនោះឱ្យទៅជាអាជីពការងារដើម្បីទទួលចំណូលមកវិញតាមរយៈការប្រឡូកនៅក្នុងការងារ។ ប្រសិនបើអ្នកបានសាកល្បងស្វែងរកអាជីពការងារស្របពេលជាមួយគ្នានោះ សូមកុំរំលងនូវការស្វែងរកសក្តានុពល តាមរយៈការងារទាំងនោះ។ ត្រូវធ្វើឱ្យប្រាកដថា ការងារដែលអ្នកកំពុងតែធ្វើ មិនត្រឹមតែស្របទៅនឹងចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសក្តានុពលគ្រប់គ្រាន់ដើម្បីទទួលបានចំណូលសមរម្យ ដែលឆ្លើយតបនឹងការទូទាត់វិក្កយបត្រនៃការរស់នៅ នាពេលអនាគត។

៨.ពិភាក្សាមុខជំនាញជាមួយមនុស្សដទៃ ៖ ការជជែកពិភាក្សាជាមួយអ្នកស្គាល់គ្នា ដែលរៀននៅក្នុងសាកលវិទ្យាល័យ ឬរៀមច្បងដែលបានបញ្ចប់ការសិក្សារួចហើយ អំពីអ្វីដែលគេបានធ្វើ ឬអ្វីដែលគេមិនពេញចិត្ត ពេលកំពុងតែសិក្សាជំនាញ។ សួរពីរបៀបដែលគេជ្រើសរើស ឬក៏សួរថា ប្រសិនបើគេកំពុងតែស្ថិតក្នុងស្ថានភាពនេះ តើគេនឹងសម្រេចចិត្តយ៉ាងដូចម្តេច ឬតើត្រូវត្រៀមអ្វីខ្លះ? កាលដែលជ្រើសមនុស្សមកពិភាក្សា សូមនិយាយទៅកាន់បុគ្គលដែលមានស្ថានភាព ក្ដីស្រមៃ ចំណូលចិត្តការងារប្រហាក់ប្រហែលគ្នា កាលដែលធ្វើបែបនេះ ដើម្បីស្វែងរកដំបូន្មានមួយ ដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។