អំណានជាផ្នែកមួយសំខាន់នៅក្នុងជីវិត។ ទម្លាប់អានសៀវភៅ ពេលខ្លះជាចំណង់ចំណូលចិត្តរបស់បុគ្គលដែលចង់រៀនសូត្រពីអ្វីដែលថ្មី ឬរឿងរ៉ាវពុំធ្លាប់បានដឹង និងអានសៀវភៅដើម្បីបំបាក់អផ្សុកជាដើម។ បុគ្គលខ្លះអានសៀវភៅដើម្បីស្វែងរកដោះស្រាយបញ្ហាកំពុងជួបប្រទះនៅក្នុងជីវិតទាំងបច្ចុប្បន្ន និងត្រៀមសម្រាប់អនាគត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍សំខាន់ទាំង ៥ ដែលអ្នកអានទទួលបានពីទម្លាប់អានសៀវភៅ៖
ការអានសៀវភៅធ្វើឱ្យអ្នកយល់កាន់តែទូលំទូលាយ ៖ អានសៀវភៅអាចឱ្យអ្នកទទួលបានចំណេះដឹងកាន់តែទូលាយ ដោយសារពិចារណាចំណុចនីមួយៗបានស៊ីជម្រៅ។ មិនតែប៉ុណ្ណោះអានសៀវភៅជួយអ្នកឱ្យយល់ពីទស្សនៈរបស់ក្រុមណាមួយកាន់តែច្បាស់។ ឧទាហរណ៍ថា ប្រសិនបើអ្នកចង់ដឹងអំពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចណាមួយ អ្នកអាចដឹងលម្អិតពីទំនៀមទម្លាប់ ប្រពៃណី និងទីតាំងភូមិសាស្ត្ររស់នៅរបស់ពួកគេតាមរយៈអំណាន។ការអានជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ៖ ធ្វើលំហាត់ប្រាណជាប្រចំាជួយឱ្យសុខភាពរាងកាយនិងចិត្តរឹងមាំល្អ។ ដូចគ្នានេះដែរ ទម្លាប់អានសៀវភៅជាប្រចាំ ក៏ជាលំហាត់មួយដែលជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អដែរ។ការអានជួយកាត់បន្ថយភាពស្ត្រេស ៖ នៅពេលដែលផ្តោតអារម្មណ៍អានសៀវភៅពី ១០ ទៅ ១៥នាទី អាចឱ្យអ្នកបំភ្លេចបញ្ហាស្មុគស្មាញនានាបានយ៉ាងមានប្រសិទ្ធិភាព។ សៀវភៅអាចផ្ដល់ភាពរីករាយដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ការសិក្សាមួយបានរកឃើញថា នៅពេលមនុស្សម្នាក់ចំណាយពេលវេលា ៦នាទីអានសៀវភៅ អាចកាត់បន្ថយស្រ្តេសបានរហូតដល់ ៦៨ ភាគរយ។ ទន្ទឹមគ្នានេះ តាមរយៈជំនក់ចិត្តនិងបញ្ចូលអារម្មណ៍ទៅអំណានសៀវភៅល្អមួយក្បាល ភាពតានតឹងឬកង្វល់ទាំងឡាយអាចរលាយបាត់ភ្លាម។ការអានជួយឱ្យអ្នកគេងលក់ស្រួល ៖ សៀវភៅជួយឱ្យអ្នកមានអារម្មណ៍រីករាយមុនពេលគេងលក់។ ការអានសៀវភៅ អាចជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ក្នុងដំណេក។ នៅពេលអ្នកអាចទទួលអនុវត្តទម្លាប់នេះ អ្នកនឹងគេងបានកាន់តែទៀងទាត់។ មុនពេលចូលគេង ពេលវេលាល្អបំផុតសម្រាប់គុណភាពដំណេក គឺចាប់កាន់សៀវភៅអានប្រសើរជាងចំណាយពេលលើឧបករណ៍អេឡិកត្រូនិច។ការអាននឹងក្លាយទៅជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ៖ ចាប់កាន់សៀវភៅអានជាទង្វើល្អមួយដែលម្តាយឪពុកមិនគួរមើលរំលង។ ជាទូទៅកូនៗរបស់អ្នកនឹងរៀនមើលទម្លាប់នេះ ពួកគេអាចធ្វើតាមអ្នកជាមិនខាន។ ទម្លាប់អានសៀវភៅ ឬដាក់សៀវភៅតាមខ្លួនជាប្រចាំអាចឱ្យក៏អាចជាឥទ្ធិលវិជ្ជមានដល់មនុស្សជុំវិញខ្លួនដែរ ដើម្បីបណ្តុះទឹកចិត្តអ្នកដទៃឱ្យស្រឡាញ់ាការអាន៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត , ព្រឹត្តិការណ៍ នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ពិភាក្សា និងជ្រើសរើសវិធីសាស្រ្តបង្រៀន និងរៀន តាមរយៈការរៀនធម្មតា ឬការរៀនអនឡាញ តាមស្ថានភាព…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងឱកាសអបអរសាទរ វិទ្យាល័យឥន្ទ្រទេវី ដែលបានក្លាយជាម្ចាស់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១២ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងវិស័យអប់រំ តាមរយៈការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដែលបានកំពុងប្រើប្រាស់ក្នុងសាលារៀនជំនាន់ថ្មី ដល់គ្រូបង្រៀន ៦៦នាក់
ព័ត៌មានអន្តរជាតិ , ព្រឹត្តិការណ៍ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីព្រាងប្រកាសសម្រាប់សាធារណជនចូលរួមផ្តល់មតិ ស្តីពីការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យអប់រំឧត្តមសិក្សា ក្នុងគោលបំណងបង្កើតក្របខណ្ឌច្បាប់រួម…
ព្រឹត្តិការណ៍ , អប់រំកុមារតូច ការតាមដានការវិវត្តរបស់កូនៗគឺជាកិច្ចការដ៏សំខាន់ ជាពិសេសនៅពេលឃើញកុមារដទៃទៀតហាក់ដូចជានិយាយបានច្រើនជាងកូនរបស់ខ្លួនឯង។ យោងតាមអ្នកជំនាញ កុមារម្នាក់ៗមានល្បឿននៃការរីកចម្រើនខុសៗគ្នា…