ប្រជាពលរដ្ឋងាកមកគាំទ្រក្រមាជួយបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរ

ភ្នំពេញ៖ នៅក្នុងបរិបទវប្បធម៌ និងការប្រើប្រាស់ក្រមាបានបង្ហាញនូវអត្តសញ្ញាណ និងប្រយោជន៍ក្រៃលែងចំពោះជនជាតិខ្មែរ។ ខ្លឹមសារកំណាព្យមួយល្បះលោក​ ព្រហ្ម ម៉ាញ សិល្បករចម្រៀងអាយ៉ៃបានលើកឡើងថា អំបោះក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសម្រាប់អ្នកប្រើ ផ្ដល់នូវក្ដីសុខគ្រប់មុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តម្លៃ ។ កំណាព្យនេះ បានបង្ហាញថាក្រមាជារបស់ប្រើប្រាស់ធម្មតាប្រចាំថ្ងៃផលិតចេញពីអំបោះរវៃម្ដងមួយសរសៃៗ សម្រាប់ធ្វើជាសំពត់ស្លៀកដណ្ដប់ វេចខ្ចប់ ទទូរ ក្រាល ស្លៀកពាក់បានយ៉ាងងាយស្រួល ប្រសិនបើមនុស្សគ្រប់រូបចេះចាប់អារម្មណ៍ចង់ប្រើប្រាស់ក្រមា។

បច្ចុប្បន្នការងារតម្បាញហាក់ប្រឈមនឹងការបាត់បង់គួរឱ្យបារម្ភ ជាពិសេសតម្បាញតាមបែបប្រពៃណី។ នៅតាមសហគមន៍មួយចំនួន បានបោះបង់ចោលការត្បាញក្រមាចោលទាំងស្រុង ស្របពេលយុវជនជំនាន់ក្រោយហាក់មិនចាប់អារម្មណ៍នឹងក្រមា ដោយសារមានការនាំចូលផលិតផលពីបរទេសអាចប្រើប្រាស់ជំនួសក្រមា។ ក្នុងនោះមានសហគមន៍តិចតួចណាស់នៅបន្តត្បាញក្រមា តែការផលិតសម្ភារៈ និងវត្ថុធាតុដើមសម្រាប់តម្បាញច្រើនមានស្រាប់នៅលើទីផ្សារ។

បើតាមអត្ថបទស្រាវជ្រាវអំពីក្រមាខ្មែររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ក្រមាជាផលិតផលដែលបានមកពីការត្បាញរវៃអំបោះម្ដងមួយសរសៃៗ កែច្នៃចេញពីវត្ថុធាតុដើមដូចជា កប្បាសឬសូត្រ និងល័ក្ខសម្រាប់ជ្រលក់ពណ៌។ លើសពីនេះ ខ្នាតអំបោះ ក្ដាមូរ ធ្មេញ ឈើ ត្រល់ និងកីជាដើម សុទ្ធសឹងជាសម្ភារៈចាំបាច់ដែលត្រូវប្រើក្នុងការងារតម្បាញ។ លើសពីនេះ នៅក្នុងប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ ក្រមាជាផ្ទាំងសំពត់យ៉ាងវិសេសប្រើនៅក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ សម្រាប់ច្នៃលេងក្នុងល្បែងប្រជាប្រិយ និងជាអត្តសញ្ញាណជាតិ។

ចំណែកការនិយមក្នុងសម័យទំនើប ក្រមាអាចច្នៃជាវត្ថុអនុស្សាវរីយ៍មួយយ៉ាងល្អ និងសមរម្យសម្រាប់ជូនគ្នាទៅវិញទៅមក។ ក្រមាក្លាយជារបស់តាំងលម្អ ឬជាវត្ថុធាតុសម្រាប់ច្នៃសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេងៗជាដើម។ ដូចគ្នា ក្រមាមានគុណតម្លៃយ៉ាងពិសេសជាអ្វីដែលកូនខ្មែរត្រូវដឹង ឈ្វេងយល់ និងចូលរួមថែរក្សាកុំឱ្យបាត់បង់អត្តសញ្ញាណ និងវប្បធម៌ខ្មែរដ៏ល្អនេះ។ គួររំលឹកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កម្មវិធី​បំបែក​ឯគទគ្គកម្មក្រមាវែងជាងគេលើពិភពលោកមាន​ប្រវែង​ជាង​១០០០​ម៉ែត បានបង្កើតឡើង​ក្នុង​គោលបំណងលើក​កម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ អំបោះក្រមា​ស្មើ​នឹង​ជិត​បីលាន​សរសៃ​នេះ ​​ចូលរួម​ត្បាញដោយ​ប្រជាពលរដ្ឋ​ទាំង​ជាតិ​និង​អន្តរជាតិ​ចំនួន​ជិតពីរ​​ម៉ឺន​នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...