ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអាទិភាពចំនួនបួន ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូប គិតគូពីចីរភាពសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ។ នេះបើតាម សុន្ទរកថាឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ។

ទី១. ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវឌ្ឍអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ ។ កម្ពុជាប្ដេជ្ញាត្រឹមឆ្នាំ២០៣០ និងងធ្វើឱ្យរបបអាហារសុខភាព មានភាពងាយស្រួលអាចរកបាន និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។
ទី២. ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្ត្រី និងជនងាយរងគ្រោះ ។ កម្ពុជានឹងបន្តអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារសម្រាប់យុវជនស្ត្រីនិងជនងាយរងគ្រោះ និងផ្ដល់ទីកន្លែងសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ ។
ទី៣. ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធនឹងជំងឺតួ៥-១៩ និងការប្រែប្រួលអាកាសធាតុ ការរៀបចំកិច្ចប្រជុំកំពូលនេះ បានក្រើនរំលឹកយើងទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់លើការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិនិងបញ្ហានានា ដែលអាចកើតឡើងនៅពេលអនាគត ។ កម្ពុជានឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារនិងហេដ្ឋារចនាសម្ព័ន្ធនានា ។
ទី៤. ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ។ កម្ពុជានឹងបន្តរៀបចំកិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀង កាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ។
គួរជម្រាបជូនថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាពេលវេលាដ៏សំខាន់មួយសម្រាប់កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីឱ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំនិងមានចីរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ។ ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយប្រព័ន្ធស្បៀងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លុបបំបាត់គ្រោះអត់ឃ្លាននិងបញ្ហាអាហារូបត្ថម្ភ និងកាត់បន្ថយភាពក្រីក្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង រៀបចំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយ៉ក តាមរយៈការថតវីដេអូទុកជាមុន នៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។
អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។





























