កម្ពុជាត្រៀមអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្រោយទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាល​បាន​ចាត់ឲ្យ​ក្រសួងព័ត៌មានរៀបចំនោះ គ្រោងនឹងបញ្ជូនដើម្បីធ្វើការ​អនុម័ត​ឆាប់ៗនេះហើយ ក្រោយ​ពី​បាន​បញ្ចប់សេចក្តីព្រាង​ដែលមាន​ការចូលរួម​ពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុង​ឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២១ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅនេះ បាន​មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានបានរៀបចំព្រៀងសេចក្ដីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះឡើង ដោយមានការចូលពីគ្រប់មជ្ឈដ្ឋានដើម្បីកសាងជាច្បាប់នេះឡើង”។ “ច្បាប់នោះបានរៀបចំសព្វគ្រប់អស់ហើយ នៅតែរង់ចាំការពិនិត្យចុងក្រោយពីក្រសួងយុតិ្តធម៌ដើម្បីជំរុញទៅរដ្ឋសភាក្នុងការដាក់ចេញអនុវត្តន៍ច្បាប់នេះ ”។

ជាមួយ​គ្នា​នេះ ក្នុងនាមជាប្រធានក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារីទ្ធ ក៏​សូមអបអរសាទរ ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២១នេះ ដោយថា សិទ្ធិទទួលបានព័ត៌មានជាសកលនេះ គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យដើម្បីមានការចូលរួមដ៌ប្រសើរ ការទទួលបានព័ត៌មានមួយល្អ ត្រឹមត្រូវ និងជាក់លាក់។

បើតាមឯកឧត្តមរដ្ឋមន្រ្តីថា ព័ត៌មានវាជាមូលដ្ឋាននៃការជ្រើសរើស ឬការសម្រេចចិត្តផ្សេងៗរបស់ប្រជាជននៅក្នុងការជ្រើសរើសអ្នកដឹកនាំ ក្នុងការផ្ទៀតផ្ទាត់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលបាននូវសិទ្ធិទទួលបានព័ត៌មានដ៏ជាក់លាក់ពិតប្រាកដដើម្បីធ្វើការសម្រេចចិត្ត។

គួរបញ្ជាក់ផងដែរថា សិទ្ធិទទួលព័ត៌មានជាសកល ត្រូវបានកំណត់ដោយសន្និសីទសកលអង្គការយូណេស្គូក្នុងឆ្នាំ ២០១៥ និងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ សិទ្ធិទទួលបានព័ត៌មានជាសកលត្រូវបានទទួលស្គាល់ និងប្រកាសនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ ដែលដាក់ប្រារព្ធថ្ងៃទី២៨ ខែកញ្ញាជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល (IDUAI)។

ដោយ​ឡែក​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវ​បានអនុញ្ញាតឲ្យតាក់តែងកាលពីឆ្នាំ២០១៣ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធនានា ដូចជា​ក្រសួងព័ត៌មាន, ក្រសួងយុត្តិធម៌ និង​ក្រសួងរាជរដ្ឋាភិបាលមួយ​ចំនួនទៀត។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលមាន៩ជំពូក និង៣៨មាត្រា មានគោលបំណងធានាឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...