ភ្នំពេញ៖ សៀវភៅចំណងជើង “កូនសិស្សជីវិត” ជាស្នាដៃបង្កើតឡើងដោយកញ្ញា សេង ហ្គេកលី មានវ័យ 22 ឆ្នាំ ប្រមូលផ្តុំដោយអត្ថបទខ្លីៗ និយាយពីរឿងរ៉ាវជីវិត និងដំណោះស្រាយផ្សេងៗ អមដោយគន្លឹះជំរុញលើកទឹកចិត្តទៅដល់យុវជន និងមនុស្សនៅជុំវិញខ្លួន។ ខ្លឹមសារសៀវភៅនេះ កើតចេញពីបទពិសោធជីវិតដែលអ្នកនិពន្ធមើលឃើញ ចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់ទី12 រហូតដល់ជីវិតសិក្សានៅមហាវិទ្យាល័យ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារអប់រំជាអំណះអំណាងបន្ថែម។
បច្ចុប្បន្ន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម។ ម្ចាស់សៀវភៅកូនសិស្សជីវិតរូបនេះ បាននិយាយថា៖
“ទម្លាប់អានសៀវភៅល្អសម្រាប់ខ្ញុំ… ខ្ញុំសរសេរសៀវភៅពីអ្វីដែលខ្ញុំបានជួប ដោយសារខ្ញុំគិតថាយុវវ័យមួយចំនួនក៏ជួបបញ្ហាមិនខុសពីខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំសម្រេចសរសេរសៀវភៅនេះ វានឹងជួយឱ្យអ្នកអានពិចារណានិងរកដំណោះស្រាយបានច្រើន”
កញ្ញា សេង ហ្គេកលី
”ចប់បាក់ឌុបភ្លាមជាពេលដែលខ្ញុំពិបាកបំផុត មិនដឹងថាខ្លួនឯងពូកែអ្វីចូលចិត្តអ្វីនោះទេ ! ឃើញគេធ្វើនេះល្អក៏ចង់ធ្វើតាមគេ ឃើញគេធ្វើនោះល្អក៏ធ្វើតាមគេ ប៉ុន្តែមិនដែលបានផលល្អមកវិញសោះ និយាយទៅអត់ស្គាល់ខ្លួនឯង… អីចឹងហើយខ្ញុំចង់ឱ្យយុវជនយើងដឹងពីរឿងទាំងហ្នឹង”
នេះជាបទពិសោធផ្ទាល់ខ្លួនមួយដែលកញ្ញា សេង ហ្គេកលី បានបង្កើតជាខ្លឹមសារអត្ថបទដាក់បញ្ចូលក្នុងសៀវភៅកូនសិស្សជីវិតរបស់ខ្លួន។ យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាម បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអក្សរសាស្រ្តអង់គ្លេសរូបនេះ បានចាប់ផ្តើមសរសេរសៀវភៅនៅឆ្នាំកាលពីឆ្នាំ 2018 ។ មូលហេតុដែល ហ្គេកលី ដាក់ចំណងជើងសៀវភៅរបស់ខ្លួនថា “កូនសិស្សជីវិត” ដោយសាររូបគេយល់ថា មនុស្សម្នាក់ៗត្រូវចំណាយពេលវេលារៀនពីមេរៀនជីវិតពេញមួយជីវិតតែម្តង។ កញ្ញាបានបញ្ជាក់ថា ខ្លឹមសារអត្ថបទក្នុងសៀវភៅមិនមែនបង្កើតតាមអារម្មណ៍នោះទេ ត្រូវសរសេរផ្អែកលើបទពិសោធនផ្ទាល់ខ្លួន ព្រមទាំងស្រាវជ្រាវអំណះអំណាងពិតជាក់ស្ដែងពីឯកសារ ឬសៀវភៅដែលបានអានរួច។
សូមបញ្ជាក់ថា សៀវភៅកូនសិស្សជីវិត ជាប្រភេទសៀវភៅអប់រំបែបលើកទឹកចិត្តដែលប្រមូលផ្តុំទៅដោយអត្ថបទខ្លីៗ បង្កប់ន័យអប់រំពីជីវិត និងសាងកម្លាំងចិត្ត។ បច្ចុប្បន្ននេះ សេង ហ្គេកលី និពន្ធសៀវភៅបានចំនួនបីក្បាល រួមមាន សៀវភៅកូនសិស្សជីវិត សៀវភៅកូនសិស្សជីវិត1 និងសៀវភៅកូនសិស្សជិវិត2 ព្រមទាំងមានគម្រោងបោះពុម្ពសៀវភៅថ្មីៗជាបន្តបន្ទាប់ អមដោយការវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្ពុជាបានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងប្រជាពលរដ្ឋប្រមាណជិត ៧០ម៉ឺននាក់រួចមកហើយ ខណៈរាជរដ្ឋាភិបាលកំពុងបន្តជំរុញកម្មវិធីពិសេសបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋចំនួន ១,៥លាននាក់..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈយុវជនជាច្រើនកំពុងស្វែងរកទិសដៅសិក្សាបន្ទាប់ពីប្រឡងបាក់ឌុប និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកទេសបានអំពាវនាវឱ្យសិស្សានុសិស្ស និងយុវជនចូលរួមទស្សនាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក រាជរដ្ឋាភិបាលតែងចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
Krahaam Podcast គឺជាព័ត៌មានជាសំឡេងមួយ ដែលក្រុមនិស្សិតនៃដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទើបតែរួមគ្នាបង្កើតឡើង ដោយរំពឹងថា វានឹងក្លាយទៅជាផ្នែកមួយ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតចិនមកពីខេត្តគួយចូវ លើកទី៣ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដល់គុណភាពអប់រំ រួមមានអត្រាអវត្តមានសិស្សខ្ពស់ លទ្ធផលសិក្សាទាប…
ជំនាញ, ព្រឹត្តិការណ៍
ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា(OECD) បានព្រមានថា បញ្ហាអវត្តមានសិស្សពីសាលារៀនកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយអត្រាអវត្តមាននៅក្នុងប្រទេសមួយចំនួនបានកើនឡើង…