ភ្នំពេញ៖ គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCHtoSolar) និង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម កសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសសហការគ្នាលើកកម្ពស់ការយល់ដឹងបន្ថែម និងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ជលផល និងវារីវប្បកម្ម ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធអនឡាញកាលពីពេលថ្មីៗនេះ លើអនុស្សារណៈនៃការយោគយល់គ្នារវាងស៊ីសេន និងដៃគូអនុវត្តគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ។
លោក Hugo Agostinho ជាអ្នកគ្រប់គ្រងគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ របស់អង្គការ ភីនកម្ពុជា បានលើកឡើងថា តាមរយៈគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ក្នុងការបង្កើតកិច្ចសហការលើកដំបូងបំផុតជាមួយស៊ីសេន ។ លោក Hugo Agostinho បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងអាចចែករំលែកលទ្ធផលនៃការសិក្សា និងបទពិសោធន៍បច្ចេកវិទ្យាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ។

“ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានឱកាសលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ បច្ចេកវិទ្យាថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យ និងមានផលិតភាពខ្ពស់ជាលក្ខណៈបុគ្គល និង MSME នៅក្នុងសហគមន៍កសិជលផល។ យើងមានគោលបំណងពាំនាំនូវកិច្ចការទាំងនេះទៅបណ្ដាញ ក្នុងស្រុកបន្ថែមទៀត តាមរយៈឧទ្យានបច្ចេកវិទ្យាកសិកម្ម (ATP) នៃស៊ីសេនដែលមានស្រាប់”
ប្រសាសន៍របស់លោក លោក Hugo Agostinho ជាអ្នកគ្រប់គ្រង SWITCHtoSolar របស់អង្គការ ភីនកម្ពុជា
បណ្ឌិត ហុក លីដា នាយកនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានមានប្រសាសន៍ថា៖
“ឧទ្យានបច្ចេកវិទ្យាកសិកម្មបង្កើតឡើងដើម្បីបង្ហាញអំពីការអនុវត្ត ការគ្រប់គ្រងល្អបំផុតក្នុងវិស័យកសិកម្ម ហើយជាវេទិកាសិក្សា កសិដ្ឋានស្រាវជ្រាវ និងទីកន្លែងចុះកម្មសិក្សា កម្មវិធីកិច្ចសហការជាមួយដៃគូនានា និងជាវេទិកាចូលរួមរបស់វិស័យឯកជន។ តាមរយៈភាពជាដៃគូនេះ ឧទ្យានបច្ចេកវិទ្យាកសិកម្មអាចធ្វើការបង្ហាញបន្ថែមជាលក្ខណៈបច្ចេកទេសអំពីបច្ចេកវិទ្យាថាមពលព្រះអាទិត្យពីគម្រោងផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ និងពង្រីកសក្ដានុពលនៃបច្ចេកវិទ្យាដ៏ល្អនេះទៅដល់បណ្ដាញរបស់យើង”
លោកបណ្ឌិត ហុក លីដា មានប្រសាសន៍៖
“យើងមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសហគមន៍កសិជលផលកាន់តែល្អប្រសើរក្នុងប្រទេស”
គួរជម្រាបជូនថា ក្រោយការចុះអនុស្សារណៈ ស៊ីសេន និងដៃគូអនុវត្ត SWITCHtoSolar នឹងសហការគ្នាជំរុញឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមរយៈយុទ្ធនាការដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្ដីពីសារសំខាន់នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យដល់សិស្ស-និស្សិតពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានសាធារណៈ និងឯកជនពាក់ព័ន្ធ ។ យុទ្ធនាការនេះនឹងបង្កើតបណ្ដាញមួយដែលអាចពង្រីកការយល់ដឹងអំពីភាពជាប់ពាក់ព័ន្ធរបស់គម្រោងទៅដល់ប្រជាជនគោលដៅកាន់តែច្រើនថែមទៀតផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...
អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ


























