ភ្នំពេញ – ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យារបស់ប្រជាពលរដ្ឋ សំខាន់សម្រាប់ត្រៀមខ្លួនទាញយកសក្តានុពលពីការកសាងសេដ្ឋកិច្ចឌីជីថល ។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមចូលរួមកម្មវិធីសម្ពោធសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ ក្រោមប្រធានបទ “ការសម្រេចបានចក្ខុវិស័យកម្ពុជា ៤.០ ពេញលេញចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន” កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ ។ ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើង ៤ចំណុចជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ របស់ប្រជាជនកម្ពុជាឱ្យមានប្រសិទ្ធិភាព និងទទួលលទ្ធផលល្អ ។

ទី១. ការស្រូបយក និងការសម្របខ្លួន ៖ បំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាឈានទៅការបណ្តុះគំនិតឆ្នៃប្រឌិត ទេពកោសល្យបង្កើតថ្មីតាមរយៈការបន្តតាមដានពីការវិវត្ត និងនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទាំងនៅកម្រិតកម្ពុជាតំបន់ និងសកលលោក ។
ទី២. ការទទួលខុសត្រូវ ៖ បំផុសចលនាឱ្យយុវជនក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយបន្ត និងបញ្ហាបការយល់ដឹងអំពីយុគសម័យ ៤.០ តាមរយៈការចែករំលែកដល់ក្រុមគ្រួសារ មិត្តភក្ដិ និងសហគមន៍ ។ ជាមួយគ្នានេះ យុវជនត្រូវប្រុងប្រយ័ត្នដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រើឱ្យបានជាប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាសង្គមជាតិនិងមិនប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

“ខ្ញុំសូមលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជួយដល់ការសិក្សា ជួយដោះស្រាយបញ្ហាសង្គមជាដើម”
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០
ទី៣. ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខឌីជីថល ៖ យើងត្រូវមានការគិតគូរអំពីសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ពិសេសការប្រឆាំងនឹងបទល្មើស ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ។ ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខតាមប្រព័ន្ធអឺនធឺណិតបានល្អ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់សន្តិសុខជាតិ ព្រមទាំងចូលរួមបង្កើនទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថលសម្រាប់អ្នកប្រើប្រាស់ ។
ទី៤. ការឈានទៅសម្រេចបានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលមួយពេញលេញ ៖ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដំណើរលើផ្លូវមួយនេះទន្ទឹមគ្នា ដើម្បីការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ទន្ទឹមនឹងនេះ សម្រាប់បរិបទបច្ចុប្បន្ន ការចាប់យកនិងប្រើប្រាស់ឱកាសចេញពីបដិវត្តន៍ឧស្សាហកម្ម ៤.0 ជាយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងទៀតដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលដឹកនាំកម្ពុជាឆ្ពោះទៅកាន់ភាពជឿនលឿន និងវិបុលភាព ។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់បន្តថា មជ្ឈមណ្ឌលកម្ពុជា៤.០ បន្តសហការនិងគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាក្នុងការផ្សព្វផ្សាយ និងចូលរួមចំណែកក្នុងកិច្ចការងារលើកកម្ពស់ចំណេះដឹងរបស់សិស្សនិស្សិតក្រុមគោលដៅ និងសាធារណជនទូទៅ សម្រាប់ជាពុទ្ធិបន្ថែមពីលើមូលដ្ឋានដែលមានស្រាប់ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...
ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)




























