មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»

ភ្នំពេញ សៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ បានសម្ពោធក្រោមប្រធានបទ “ការសម្រេចបានចក្ខុវិស័យកម្ពុជា៤.០ ពេញលេញចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរប​ស់​ប្រជាជន» ក្នុងបំណងចូលរួមលើកកម្ពស់ចំណេះដឹងអ្នកសិក្សាស្រាវជ្រាវ សិស្ស-និស្សិត និងសាធារណជនអំពីបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមការរីកចម្រើនបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗដែលកំពុងអភិវឌ្ឍន៍និងប្រើប្រាស់ទាំងក្នុងបរិបទសកលនិងនៅកម្ពុជា ។ កម្មវិធីនេះរៀបចំដោ​យ​មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ៍ម្សិលមិញ តាមប្រព័ន្ធ Zoom Webinar ។

មានវត្តមានចូលរួមក្នុងពិធីសម្ពោធសៀវភៅនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា​៤.០ មានប្រសាសន៍ថា ការអភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចឌីជីថលមួយពេញលេញ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដំណើរលើផ្លូវមួយ ដើម្បីការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន ។

“សម្រាប់ខ្ញុំកត្តាចម្បងបំផុតដែលមិនអាចខ្វះបាន គឺធនធានមនុស្សជាកម្លាំងចលករ ជាកាតាលីករ និងជាសសរស្តម្ភនៃសេដ្ឋកិច្ចឌីជីថល ។ មនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា គឺដើម្បីឆ្ពោះទៅសម្រេចការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តម្រូវឱ្យកម្លាំងពលកម្មមានចំណេះ និងជំនាញ អាចចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីទាញយកសក្តានុពលនិងផលប្រយោជន៍ជន៍ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតីសិក្សាស្រាវជ្រាវបង្កើតថ្មីផងដែរ”​

 

ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី

ទន្ទឹមគ្នានេះឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ខ្លឹមសារសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ បាន​សបញ្ជាក់ពីការទទួលស្គាល់សារសំខាន់ និងការយកចិត្តទុកដាក់របស់សង្គមកម្ពុជាក្នុងការត្រៀមខ្លួននិងទាញយកផលប្រយោជន៍ពី​បដិវត្តន៍ឧស្សាហកម្មទី៤ ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជឿជាក់ថាការសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីមូលដ្ឋានបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ នឹងបង្កើតបានជាបរិយាកាសអំណោយផលមួយក្នុងការប្រែក្លាយកម្ពុជាជាជាតិមួយដែលមានប្រជាជនស្រឡាញ់ចូលចិត្តវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា សំបូរទៅដោយធនធានមនុស្សសកម្មផ្នែកវិទ្យាសាស្ត្រពិត ឈរមូលដ្ឋានឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យា ចំណេះដឹង និងនវានុវត្តន៍​ ។

សូមជម្រាបថា សៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ មានអត្ថបទ​ចំនួន ១២ចំណងជើង មានកម្រាស៣៣០ទំព័រ ខ្លឹមសារបកស្រាយនិងពន្យល់ពីការចាប់ផ្ដើមដំបូងនៃបដិវត្តន៍ឧស្សាហកម្មក្នុងជំនាន់នីមួយៗ រហូតដល់បច្ចេកវិទ្យានៃរបត់ថ្មីៗ ដែលលេចរូបរាងឡើងក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ។ សៀវភៅថ្មីនេះជាស្នាដៃស្រាវជ្រាវ និងបោះពុម្ពផ្សាយផ្ទាល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជាខេមរភាសានិងភាសាអង់គ្លេស គោលបំណងដើម្បីបង្កើនការយល់ដឹង និងផ្ដល់ជាមូលដ្ឋានគ្រឹះដល់ប្រជាជនកម្ពុជាអំពីបដិវត្តន៍ឧស្សាហកម្មទី៤ និងដំណើរត្រៀមខ្លួនរបស់ប្រជាជនកម្ពុជាឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...