ភ្នំពេញ – របៀបធ្វើការងារប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍខ្លួនឱ្យបានល្អជាបុគ្គលិកឆ្នើមនៅក្នុងអង្គភាពជាបំណងប្រាថ្នារបស់បុគ្គលិកស្រឡាញ់ការងារ និងមានទស្សនៈវែងឆ្ងាយ ។ ប៉ុន្តែទន្ទឹមនឹងនេះមានកត្តារាំងស្ទះមួយចំនួនបង្អាក់ដល់ដំណើរអភិវឌ្ឍសមត្ថភាពបុគ្គលិកអំឡុងពេលបំពេញការងារ ។ នេះបើតាមការលើកឡើងរបស់សាស្រ្តាចារ្យ ព្រើន សុវង្ស ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។
សាស្រ្តាចារ្យ ព្រើន សុវង្ស មានប្រសាសន៍ថា ពេលបំពេញការងារក្នុងស្ថាប័នណាមួយបុគ្គលិកត្រូវតែមានទឹកចិត្តស្រឡាញ់ការងារនិងស្ថាប័នរបស់ខ្លួន ពីព្រោះការងារនោះជាមុខរបរពិតប្រាកដដែលខ្លួនបានជ្រើសរើស ។ ទន្ទឹមនឹងនេះ សកម្មភាពធ្វេសប្រហែសណាមួយ ឬមិនយកចិត្តទុកដាក់ទៅលើការងារ មានន័យថា ជាការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ទៅលើអនាគតរបស់ខ្លួនយ៉ាងដូច្នេះដែរ ។
“កុំសួរថា តើស្ថាប័នបានជួយអ្វីខ្លះដល់ខ្ញុំ តែត្រូវសួរថាតើខ្ញុំបានធ្វើអ្វីខ្លះដើម្បីស្ថាប័ន”
សាស្រ្តាចារ្យ ព្រើន សុវង្ស
សាស្រ្តាចារ្យ ព្រើន សុវង្ស បញ្ជាក់បន្តថា កត្តាសំខាន់ៗចំនួនបីរួមមាន កត្តាជំនាញ កត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន និងកត្តាស្ថាប័ន អាចរួមចំណែកអភិវឌ្ឍសមត្ថភាពការងារប្រកបដោយប្រសិទ្ធភាព។ ទី១. កត្តាជំនាញ ៖ ជាចំណុចចាប់ផ្តើមមុននឹងអាចធ្វើការងារបានល្អ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានជំនាញគោលមួយឱ្យបានច្បាស់លាស់ជាមុនសិន ។ ទន្ទឹមនឹងនេះ កត្តាជំនាញហាក់បីដូចជាចំណុចស្នូលមួយ ដែលធ្វើឱ្យមនុស្សអាចមានលទ្ធភាពបំពេញការងារមួយបានល្អ និងគោរពលក្ខខណ្ឌគោលរបស់ស្ថាប័ន ឬអាចជួយឱ្យយើងក្លាយជាអ្នកជំនាញលើផ្នែកណាមួយបាន ។

ទី២. កត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន៖ ផ្តោតលើចំណុចអភិវឌ្ឍន៍ ឬសមត្ថភាពក្នុងការអភិវឌ្ឍជំនាញប្រកបដោយភាពឆ្លាតវៃដើម្បីឱ្យក្លាយជាមនុស្សលេចធ្លោក្នុងស្ថាប័ន ។ ទន្ទឹមនឹងនេះ ពុំមានផ្នែកណាមួយអាចកាត់ផ្តាច់ពីគ្នាបានរវាងកត្តាជំនាញ និងកត្តាចិត្តសាស្ត្រផ្ទាល់ខ្លួនឡើយ ។ លើសពីនេះ វាហាក់បីដូចជាលីបកង់ និងច្រវាក់ដែលសុទ្ធតែសំខាន់សម្រាប់ឱ្យកង់រត់ទៅមុខបាន ។ ទោះបីជាផ្នែកណាធំជាង ឬតូចជាងក៏ដោយ ក៏ត្រូវតែមានកត្តាទាំងពីរដើម្បីជំរុញសកម្មភាពជាក់ស្តែងឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាព ។

ទី៣. កត្តាស្ថាប័ន ឬប្រព័ន្ធការងារ ៖ មនុស្សមួយចំនួនមិនសូវពូកែធ្វើការងារក្នុងស្ថាប័នខ្លាំង អាចធ្វើឱ្យពួកគាត់ក្លាយជាមនុស្សតស៊ូ ហើយខ្លាំងទៅតាមនោះដែរ។ ចំណែកឯមនុស្សមួយចំនួនទៀតខ្លាំងពូកែ ប៉ុន្តែស្ថាប័នខ្សោយ ត្រង់នេះមានន័យថា គាត់អាចក្លាយជាបុគ្គលស្នូលក្នុងការលើកស្ទួយស្ថាប័នឱ្យមានថាមពលផងដែរ ។ លើសពីនេះ មនុស្សមួយចំនួនទៀត គាត់មានសមត្ថភាពខ្លាំងស្រាប់ ធ្វើការងារក្នុងស្ថាប័នល្អ គាត់នឹងកាន់តែខ្លាំង ។
គួរជម្រាបជូនថា បើតាមការបញ្ជាក់របស់ សាស្រ្តាចារ្យ ព្រើន សុវង្ស ការធ្វើការងាររួមជាក្រុមជាគោលគំនិតសំខាន់គ្រប់កាលៈទេសៈ ជាពិសេសដើម្បីកាត់បន្ថយនូវរាល់កំហុសឆ្គងផ្សេងៗ ឬការខ្វែងគំនិតគ្នានៅក្នុងស្ថាប័ន ឬអង្គភាព នាំឱ្យបុគ្គលិកចេះគោរពស្រឡាញ់រាប់គ្នា រួមទទួលខុសត្រូវ យល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀត បុគ្គលិកត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវភារកិច្ចដែលប្រធានអង្គភាព ឬស្ថាប័នប្រគល់ឱ្យលើភារកិច្ចតាមជំនាញរបស់ខ្លួន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...




























