ភ្នំពេញ – ជីវិតអាចរីកចម្រើនទៅបានអាស្រ័យលើមនុស្សចេះកសាងមូលដ្ឋានគ្រឹះផ្លូវចិត្តឱ្យរឹងមាំជាមុនសិន ដើម្បីរស់នៅក្នុងជីវិតមួយរីករាយ និងមិនមានវិប្បដិសារី ។ មូលដ្ឋានគ្រឹះទាំងនោះ រួមមាន កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយ បើធ្វើហើយកុំមានអារម្មណ៍ស្តាយក្រោយ ជឿលើអ្វីដែលអ្នកកំពុងធ្វើ ហ៊ានបរាជ័យ និងចេះស្រឡាញ់ ។ ខាងក្រោមនេះជាមូលដ្ឋានគ្រឹះចំនួន ៥ចំណុចដែលលោកអ្នកអាចយកទៅអនុវត្តបានដើម្បីភាពរីកចម្រើននៃជីវិត ។
១. កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយខ្លាំងពេក ៖ មនុស្សជាច្រើនតែងគិតខ្វល់ខ្វាយអំពីអនាគតរបស់ខ្លួនដែលមើលមិនឃើញ ហើយបញ្ហាទាំងអស់នេះច្រើនកើតឡើងក្នុងភាពជាយុវវ័យ ។ ទន្ទឹមនឹងនេះ ទោះបីជាគោលដៅទាំងនោះខ្ពស់យ៉ាងណាក្ដី ក៏មិនមែនជាបញ្ហានោះឡើយ ។ ម៉្យាងវិញទៀត ការខ្វល់ខ្វាយពីអនាគតដែលមិនទាន់មកដល់ អាចបណ្ដាលឱ្យមនុស្សគ្រប់រូបខាតពេលវេលាដោយសារមិនមានឆន្ទៈធ្វើសកម្មភាព ។

២. បើធ្វើទៅហើយ កុំមានអារម្មណ៍ស្តាយក្រោយ ៖ ក្រោយបញ្ចប់ការសិក្សា មនុស្សត្រូវមានការងារសមស្របមួយ និងឈប់ទទួលជំនួយពីគ្រួសារ ។ ទន្ទឹមនឹងនេះវេលាដែលបញ្ចប់ការសិក្សា ទោះបើលោកអ្នកគ្មានជំនាញពិតដើម្បីនឹងធ្វើការ នោះមិនមែនជាបញ្ហាចោទឡើយ ព្រោះលោកអ្នកអាចជ្រើសរើសធ្វើការងារដែលពេញចិត្ត។ លើសពីនេះ ជ្រើសរើសការងារដែលអ្នកស្រឡាញ់ឱ្យអស់ពីសមត្ថភាព ព្រោះជាពេលវេលាដែលត្រូវសម្រេចក្តីសុបិនរបស់អ្នក ហើយខិតខំតែបន្តិចលោកអ្នកនឹងជៀសវាងពីកំហុស ។
៣. ជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ ៖ ភាពជឿជាក់ជាអ្វីដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ហើយទំនុកចិត្តជាធាតុសំខាន់ដើម្បីធ្វើការងារដែលលោកអ្នកកំពុងធ្វើឱ្យល្អប្រសើរ ។ កុំបណ្តោយឱ្យតួនាទី មុខតំណែង ភាពប៉ិនប្រសប់ ឬឯកសណ្ឋានរបស់អ្នកដទៃមកបង្អាក់នូវគោលដៅ ឬក្តីសុបិនរបស់អ្នក ។ ជាពិសេសកុំគិតថាការងារនេះជាភារកិច្ចរបស់អ្នកដទៃ ឱ្យតែអ្នកមានឱកាស និងសមត្ថភាពដើម្បីធ្វើ ត្រូវចាប់ផ្ដើមសកម្មភាព កុំបង្អង់ឱ្យសោះ នោះអ្នកនឹងអាចចេះអ្វីថ្មី និងសម្រេចនូវរឿងថ្មីៗជាច្រើន ។

៤. ហ៊ានបរាជ័យ ៖ ចាប់ផ្ដើមគិត រួចធ្វើសកម្មភាព បើទោះជាបរាជ័យមិនមែនជាបញ្ហាឡើយ រីករាយទទួលយកលទ្ធផល ព្រោះអ្នកបានខិតខំធ្វើវាអស់ពីសមត្ថភាពហើយ ។ ទន្ទឹមនឹងនេះ កុំអស់សង្ឃឹមចំពោះភាពបរាជ័យ ព្រោះអ្នកបានស្គាល់នូវវិធីសាស្ត្រជាច្រើននៃផ្លូវឆ្ពោះទៅរកបរាជ័យដោយសារតែការបរាជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើចង់ទទួលបានភាពជោគជ័យ កុំក្លាចបរាជ័យ ខ្លាចបាក់មុខ ខ្លាចអាម៉ាស់ ខ្លាចការឈឺចាប់ និងខ្លាចគេសើចចំអក ព្រោះមានមនុស្សតិចតួចណាស់ខ្វល់ខ្វាយពីការបរាជ័យរបស់អ្នក ។
៥. ចេះស្រឡាញ់ ៖ ទន្ទឹមនឹងចេះស្រឡាញ់ខ្លួនឯង យើងក៏ត្រូវចេះស្រឡាញ់មនុស្សជុំវិញខ្លួន វេលាដែលអ្នកចេះយកចិត្តទុកដាក់ដល់សេចក្តីសុខរបស់អ្នកដទៃ នោះអ្នកនឹងមានសំណាងទទួលបានសុភមង្គលជាជាងអ្វីៗផ្សេងៗទៀត ។ លើសពីនេះ រាល់អ្វីដែលអ្នកធ្លាប់ផ្ដល់ឱ្យអ្នកដទៃ នឹងត្រឡប់មកវិញតាមរូបភាពផ្សេងៗគ្នា ហើយវាជាសុភមង្គលពិតប្រាកដ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...



























