ភ្នំពេញ៖ សិស្សទទួលបានចំណេះដឹងត្រូវពឹងលើគ្រូពន្យល់ បង្ហាត់បង្រៀន និងណែនាំរាប់ទាំងសីលធម៌រស់នៅប្រចាំថ្ងៃ។ សង្គមខ្មែរបានឱ្យតម្លៃខ្ពស់ដល់គ្រូបង្រៀន និងចាត់ទុកគ្រូជាបុគ្គលដែលអាចដឹកនាំដំណើរជីវិតសិស្សឱ្យមានសេចក្តីថ្លៃថ្នូរ និងចូលរួមបង្កើតធនធានមនុស្សជួយសង្គមជាតិ។ តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ពាក្យគ្រូ មកពីពាក្យបាលីសំស្ក្រឹតថា គរុ មានន័យថា អ្នកដែលមានចិត្តធ្ងន់ អ្នកដែលគេគួរគោរព ពោលគឺអ្នកបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបុគ្គលិកលក្ខណៈល្អបង្ហាញដល់សិស្សានុសិស្ស។ គូ្រជាអ្នកធ្ងន់ ធ្ងន់ទាំងកាយ ធ្ងន់ទាំងចិត្ត ហើយខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់គ្រូបង្រៀនល្អ។

១. រូបសម្បត្តិ៖ គ្រូបង្រៀនត្រូវមានកាយសម្បទាមាំមួន មានរូបរាងកាយសមរម្យរួមមានសំឡេង អវយវៈគ្រប់គ្រាន់ គឺមានវិញ្ញាណល្អទាំងប្រាំ។ លើសពីនេះគ្រូបង្រៀនត្រូវមានសុខភាពល្អរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូចគ្នាគ្រូត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យកាយសម្បទាមាំមួន មានកម្លាំង ដែលជាកត្តាជំរុញក្នុងការបង្រៀន និងរៀន។ ចំណែកផ្លូវចិត្តគ្រូត្រូវមានចិត្តត្រជាក់ មិនឆេវឆាវ ឬឆាប់ខឹង ជាមនុស្សពូកែគិតមានគំនិតឆ្លាតវៃ ពេញចិត្ត និងរីករាយចំពោះការបង្រៀនសិស្ស។
២. ចរិយាសម្បត្តិ៖ គ្រូបង្រៀនត្រូវមានឥរិយាបទ ដេក ដើរ ឈរ អង្គុយ ទន់ភ្លន់ ម៉ឹងម៉ាត់ ប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់សមជាអ្នកអប់រំ។ ម៉្យាងទៀត គ្រូបង្រៀនត្រូវប្រើប្រាស់ពាក្យពេចន៍ ពាក្យសម្ដីពីរោះពិសា ផ្អែមល្ហែមជាមួយសិស្ស ហើយត្រូវមានសម្លៀកបំពាក់សមរម្យជាគ្រូបង្រៀន។ លើសពីនេះ គ្រូបង្រៀនត្រូវមានចិត្តស្មោះត្រង់ ប្រកាន់យកនូវយុត្តិធម៌ប្រកបដោយព្រហ្មវិហារធម៌ និងសច្ចធម៌។
៣. ចំណេះដឹង៖ គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយទាំងជំនាញឯកទេស និងចំណេះដឹងទូទៅក្នុងការបង្ហាត់បង្រៀន និងត្រូវមានចំណេះដឹងផ្នែកចិត្តគរុកោសល្យផងដែរ។ គ្រូបង្រៀនក៏ត្រូវចេះប្រើប្រាស់វិធីសាស្ត្រទំនើបទាន់សម័យ មានតិចនិចល្អនៅក្នុងការបង្រៀន និងត្រូវមានបទពិសោធន៍បង្រៀនយ៉ាងស្ទាត់ជំនាញ ព្រមទាំងគោរពតាមគោលដៅអប់រំរបស់ជាតិ។ គ្រូបង្រៀនត្រូវមានសមត្ថភាពអប់រំសិស្សឱ្យក្លាយទៅជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កសាងប្រទេសជាតិ និងអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។
៤. ចំណេះធ្វើ៖ គ្រូបង្រៀនត្រូវខិតខំធ្វើឱ្យបានសម្រេចតាមគោលដៅអប់រំជាតិតាមតម្រូវការជាក់ស្ដែងរបស់សង្គម។ ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបង្រៀនសិស្សអំពីទ្រឹស្ដីផ្សារភ្ជាប់និងការអនុវត្តជាក់ស្ដែង។ លើសពីនេះគ្រូបង្រៀនត្រូវចេះបណ្ដុះបណ្ដាលធនធានមនុស្សដោយផ្សារភ្ជាប់នឹងទីផ្សារការងារ ដែលអាចជួយឱ្យសិស្សក្រោយបញ្ចប់ការសិក្សាងាយស្រួលរកការងារធ្វើ។ លើសពីនេះ គ្រូបង្រៀនផ្ទាល់ត្រូវមានចំណេះដឹងរស់នៅក្នុងសង្គមធ្វើជាគម្រូល្អក្នុងសង្គម ដើម្បីឱ្យសង្គមមួយមានសីលធម៌ល្អរស់នៅប្រកបដោយសុខដុមរមនា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ United Arab Emirate ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Singapore A STAR ACIS ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2025
កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេសសឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...


























