ភ្នំពេញ៖ ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនថាតែមនុស្សពេញវ័យ មនុស្សចាស់ និងកុមារតូចៗនោះទេ សុទ្ធតែមានអារម្មណ៍ភ័យខ្លាច និងអាចប៉ះពាល់សុខភាពផ្លូវចិត្តដូចគ្នា។ ទន្ទឹមនឹងនេះកុមារជាបុគ្គលដែលម្តាយឪពុកត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងគ្រួសារទាំងទម្លាប់រស់នៅ សុខភាព និងការសិក្សា។ ដើម្បីជាចំណេះដឹងទៅកាន់ម្តាយឪពុក ឬអាណាព្យាបាលអង្គការទស្សនៈពិភពលោក បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនជួយកុមារក្នុងដំណាក់កាលនេះ។
១. ស្ដាប់កុមារដោយយកចិត្តទុកដាក់៖ ស្ដាប់កូននិយាយដោយយកចិត្តទុកដាក់ដើម្បីយល់អំពីអារម្មណ៍របស់កូន។ ទង្វើនេះអាចជួយឱ្យកុមារយល់ថាឪពុកម្ដាយកំពុងយកចិត្តទុកដាក់ បង្ហាញក្ដីស្រឡាញ់ និងការចំណាយពេលវេលាលេងកម្សាន្តជាមួយគ្នា។

២. បង្ហាញកុមារពីវិធីការពារកូវីដ-១៩ សាមញ្ញៗ៖ បង្ហាញកុមារពីវិធីលាងដៃ សម្អាតខ្លួនប្រាណ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។ វិធីងាយៗទាំងនេះអាចជួយកុមារឱ្យមានសុវត្ថិភាព និងចេះការពារខ្លួន។ គុណសម្បត្តិនៃអនាម័យនេះ មិនត្រឹមតែជួយឱ្យកុមារមានសុវត្ថិភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកុមារផ្ទាល់នឹងប្រាប់ពីវិធីការពារខ្លួននេះទៅមនុស្សដែលគេស្គាល់ផងដែរ។
៣. ពន្យល់កុមារដោយប្រើភាសាសាមញ្ញបំផុត៖ ប្រើប្រាស់ភាសាសាមញ្ញបំផុតក្នុងការពន្យល់កុមារពីស្ថានភាពបច្ចុប្បន្ន និងចាប់អារម្មណ៍អំពីប្រតិកម្មរបស់កុមារ ដើម្បីដឹងថាកុមារអាចយល់ដឹង និងអាចបារម្ភដល់កម្រិតណា។ ការពន្យល់បែបនេះ អាចឱ្យកុមារចេះតាមដានពីហេតុការណ៍ និងអាចការពារខ្លួនបានច្រើនជាងមុន។ ដូច្នេះឪពុកម្ដាយ ឬអាណាព្យាបាលចៀសវាងប្រើពាក្យធ្ងន់ដាក់កូន ដែលអាចធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។
៤. អនុវត្តទម្លាប់ល្អប្រចាំថ្ងៃ៖ រស់នៅចេះរក្សាអនាម័យឱ្យបានល្អ ជំរុញការហាត់ប្រាណបញ្ចេញសកម្មភាព នឹងជួយឱ្យកុមារកាត់បន្ថយអារម្មណ៍ស្រ្ដេសបានយ៉ាងប្រសើរ។ លើសពីនេះ ឪពុកម្ដាយក៏អាចនាំកូនឱ្យជួយធ្វើការងារផ្ទះជាមួយគ្នា ឬបង្រៀនពួកគេពីរបៀបធ្វើកិច្ចការងារទាំងនោះ ដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។
៥. ប្រាប់កុមារកុំឱ្យមានភាពភ័យខ្លាច៖ ភារកិច្ចពេលនេះឪពុកម្តាយត្រូវជួយឱ្យកូនមានអារម្មណ៍ល្អ ត្រូវបង្ហាញប្រាប់ពួកគេកុំឱ្យភ័យខ្លាច ព្រោះមានគ្រូពេទ្យ និងបុគ្គលិកជំនាញជាច្រើនរូបកំពុងធ្វើការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ កុមារអាចស្វែងយល់ថា មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែរួបរួមគ្នា ហើយកុមារផ្ទាល់ក៏រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង។ ដូចនេះឪពុកម្តាយត្រូវប្រាដកថា នឹងមិនប្រាប់ព័ត៌មានណាមួយក្នុងគោលបំណងធ្វើឱ្យកុមារមានការភ័យខ្លាចឡើយ។
៦. ជជែកអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ៖ ម្តាយឪពុកត្រូវជជែកបញ្ហានេះជាមួយមនុស្សដែលទុកចិត្តបានអំពីកង្វល់នានាកើតមានចំពោះកូន។ ការធ្វើបែបនេះអាចស្វែងរកជំនួយធ្វើឱ្យស្ថានភាពល្អជាងមុន។ ការស្វែងរកអ្នកជំនាញដើម្បីប្រឹក្សាអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយកុមារ អាចជួយឱ្យឪពុកម្ដាយកាន់តែទទួលបានចំណេះដឹងល្អៗបន្ថែមទៀតសម្រាប់ថែទាំកូន។


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...





























