ព្យាយាមសម្រេចកិច្ចការអ្វីមួយទម្រាំទទួលបានលទ្ធផលសម្រេចតាមបំណងចង់បានវាពិតជាពិបាក ហេតុនេះហើយទើបមនុស្សមួយចំនួនធ្វើអ្វីបានតែមួយភ្លែតៗហើយក៏បោះបង់។ អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យនៅសាកលវិទ្យាភូមិន្ទភ្នំពេញ មានប្រសាសន៍ថា យុវជនគួរការតាំងចិត្តព្យាយាមឱ្យបានខ្ពស់ ប្រសើរជាងមានសន្ទុះចិត្តធ្វើអ្វីបានតែមួយឆាវៗ ហើយបោះបង់គោលបំណងរបស់ខ្លួនទាំងមិនទាន់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។
អ្នកស្រី គីម ស៊ីដដាវីស បានបញ្ជាក់ថា គ្រប់ឧបសគ្គទាំងអស់ក្នុងដំណើរជីវិតសុទ្ធតែមានដំណោះស្រាយ ប៉ុន្តែដំណោះស្រាយដ៏ល្អប្រសើរអាស្រ័យលើស្ថានភាពជាក់ស្តែង និងរបៀបដោះស្រាយបញ្ហារបស់បុគ្គលម្នាក់ៗ។ មនុស្សដែលធ្វើបានតែមួយឆាវៗមិនមែនមានន័យថា ពួកគាត់ជាមនុស្សមិនល្អ ឬមនុស្សមិនបានការនោះទេ ប៉ុន្តែប្រហែលជាពួកគាត់មិនដឹងថាហេតុអ្វីពួកគាត់កំពុងគិតតែប៉ុណ្ណោះ។

“អ្នកដែលធ្វើ្វអ្វីបានតែមួយឆាវៗ ពួកគាត់អាចនឹងមានការផ្លាស់ប្ដូរលឿនដោយសារមិនដឹងអំពីខ្លួនឯងច្បាស់ ស្ដាប់សម្ដីអ្នកដទៃច្រើនពេក រំពឹងទុកខ្ពស់ពេក ដូច្នេះនៅពេលជួបធ្វីដែលលំបាកធ្វើឱ្យពួកគាត់ឈប់ និងឆាប់ចុះចាញ់ភ្លាមៗ”
អ្នកស្រី គីម ស៊ីដដាវីស
អ្នកអប់រំរូបនេះបានបន្ថែមថា យុវជនគួរតែរកចំនុចពិសេសរបស់ខ្លួនឯង ដោយអ្នកខ្លះអាចពូកែច្រៀង តន្ត្រី និងអ្នកខ្លះពូកែនិយាយជាដើម។ បើរកចំណុចពិសេសមិនទាន់ឃើញ អាចស្វែងរកចំណុចពិសេសនៃចំណង់ចំណូលចិត្តរបស់ខ្លួន។ នៅពេលបុគ្គលស្គាល់ខ្លួនឯងច្បាស់នោះនឹងធ្វើការងារអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្តបានយ៉ាងប្រសើរ។
“យុវជនត្រូវផ្ដោតលើរឿងដែលពួកគាត់កំពុងធ្វើ រឿងបច្ចុប្បន្នដោយមិនខ្វល់អតីតកាល និងអនាគតនោះទេ”
អ្នកស្រី គីម ស៊ីដដាវីស
ចំណែករឿងរ៉ាវបន្តទៅថ្ងៃអនាគត អ្នកមានបទពិសោធអប់រំជាច្រើនឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា យុវជនមិនគួររំពឹងខ្ពស់ពេលលើអ្វីដែលមិនទាន់កើតឡើងនោះទេ ត្រូវតាំងចិត្តឱ្យបាននឹងនរធ្វើកិច្ចការអ្វីមួយដែលខ្លួនចង់បានពិតប្រាកដ៕


ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...
កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...




























