ភ្នំពេញ៖ រូបវិទ្យាជាមុខវិជ្ជាសំខាន់មួយមានទិសដៅឈ្វេងយល់ដឹងពីធម្មជាតិនៅក្នុងន័យទូលំទូលាយ និងឱ្យកាន់តែច្បាស់ពីអ្វីៗដែលនៅជុំវិញខ្លួនមនុស្ស។ គេអាចនិយាយម្យ៉ាងទៀតថា រូបវិទ្យា ជាវិទ្យាសាស្ត្រសិក្សាអំពីរូបធាតុនិងចលនា ទាក់ទងនឹងកំលាំង ថាមពល ម៉ាស់ និងបន្ទុកអគ្គិសនីជាដើម។ ពោលគឺរូបវិទ្យាជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនមនុស្សនិងកត្តាដែលបង្កឡើងផ្សេងៗ។ យុវជនកំពុងសិក្សាមុខវិជ្ជារូបវិទ្យានៅកម្រិតសាកលវិទ្យាល័យបានបង្ហាញពីសារៈសំខាន់នៃមុខវិជ្ជាមួយនេះ និងយល់ឃើញថា បើសិស្សមើលរំលងមុខវិជ្ជារូបវិទ្យា ដូចមើលរំលងអ្វីៗដែលមាននៅជុំវិញខ្លួន។
កញ្ញា ស៊ន ពុទ្ធា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រមុខវិជ្ជារូបវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា មេរៀនទាំងឡាយនៃមុខវិជ្ជារូបវិទ្យាបានពន្យល់ពីទ្រឹស្ដី និងបកស្រាយពីបាតុភូតធម្មជាតិជាច្រើន ព្រមទាំងអនុវត្តជាក់ស្តែងទៅលើដំណើរសិក្សាមួយចំនួន។ ដោយយល់ថាមុខវិជ្ជារូបវិទ្យាងាយស្រួលសិក្សា និងធ្វើលំហាត់បានពិន្ទុល្អខ្ពស់តាំងពីរៀននៅថ្នាក់វិទ្យាល័យ ទើបជំរុញចិត្តកញ្ញាឱ្យចាប់យកមុខវិជ្ជារូបវិទ្យាសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ។

“កាលវិទ្យាល័យខ្ញុំចូលចិត្តរៀនរូបវិទ្យាហ្នឹង ឧស្សាហ៍ធ្វើលំហាត់និងចាំរូបមន្តបានច្រើន ជាពិសេសមានមូលដ្ឋានគ្រឹះគណិតវិទ្យាស្រាប់ ទើបខ្ញុំងាយស្រួលបន្តការសិក្សាមុខវិជ្ជារូបវិទ្យានៅថ្នាក់បរិញ្ញាបត្រ។ ខ្ញុំមើលឃើញឱកាសការងារទូលាយ ហើយអាចប្រើប្រាស់ច្រើនផ្នែកនៅក្នុងសង្គម”
កញ្ញា ស៊ន ពុទ្ធា
ចំណែក លោក ភី ផា កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យាឆ្នាំទី៣ ក៏បាននិយាយថា រូបវិទ្យាជាមុខវិជ្ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតនានា និងបកស្រាយធម្មជាតិទាំងនោះឱ្យចេញជាប្រយោជន៍បម្រើដល់ការរស់នៅរបស់មនុស្ស។ មូលដ្ឋាននៃរូបវិទ្យាត្រូវបានយកទៅប្រើប្រាស់ស្ទើរគ្រប់វិស័យ រាប់ទាំងផ្នែកសំណង់ ផ្នែកអគ្គិសនី ផ្នែកមេកានិច រួមទាំងផ្នែកវេជ្ជសាស្រ្ដជាដើម។ ការសិក្សាមុខវិជ្ជារូបវិទ្យា ទាមទារសិស្សមានមូលដ្ឋានគ្រឹះគណិតវិទ្យាសមស្របក្នុងគណនា។
“ខ្ញុំស្រឡាញ់មុខវិជ្ជារូបវិទ្យា ហើយចង់ធ្វើជាគ្រូបង្រៀនពេលរៀនចប់ ព្រោះខ្ញុំស្រឡាញ់ការបណ្ដុះបណ្ដាលដើម្បីជួយយុវជនកម្ពុជា ក្មេងជំនាន់ក្រោយមានចំណេះដឹងទូលាយផ្នែកវិទ្យាសាស្រ្ដ ហើយខ្ញុំជឿថាការអប់រំនេះហើយអាចរួមចំណែកជួយសង្គមជាតិឱ្យមានការរីកចម្រើន”
លោក ភី ផា
ការសិក្សាបង្ហាញថា រូបវិទ្យាជាមុខវិជ្ជាសិក្សាមានអាយុចំណាស់ជាងគេ សូម្បីតែទស្សនវិជ្ជា និងតារាវិទ្យាក៏ចាត់ជាផ្នែកមួយរបស់រូបវិទ្យាដែរ។ រូបវិទ្យាមិនអាចចែកនិយមន័យផ្តាច់ចេញពីមុខវិទ្យាវិទ្យាសាស្ត្រផ្សេងទៀតដូចជា ទស្សនវិជ្ជា គីមីវិទ្យា គណិតវិទ្យា និងជីវវិទ្យាបាននោះទេ។ រូបវិទ្យាបានក្លាយជាវិទ្យាសាស្ត្រទំនើប និងព្យាយាមផ្ដាច់ពីមុខវិជ្ជាខាងលើនៅរវាងស.វទី១៦ ក៏ប៉ុន្តែការផ្តាច់ខ្លួនចេញនេះ អ្នកសិក្សានៅតែពិបាកកំណត់ព្រំដែនរវាងមុខវិជ្ជាទាំងនោះ ឱ្យបានច្បាស់លាស់ដាច់ខាត។ រូបវិទ្យាមានមុខវិជ្ជាតូចៗជាច្រើន ប៉ុន្តែវាស្ថិតក្នុងចង្កោមនៃមែកធាងពីរគឺរូបវិទ្យាទ្រឹស្ដី និងរូបវិទ្យាពិសោធ។
ជាក់ស្តែងនៅឆ្នាំ១៩១១ លោក Ernest Rutherford បានរកឃើញថា ស្នូលរបស់អាតូមគឺនុយក្លេអុងដែលមានធាតុផ្សំមានបន្ទុកវិជ្ជមាន ដែលគេឱ្យឈ្មោះថាប្រូតុង។ ធាតុផ្សំដែលគ្មានបន្ទុកឈ្មោះណឺត្រុង ត្រូវបានរកឃើញនៅឆ្នាំ១៩៣២ ដោយលោក James Chadwick ។ ចំណែកទ្រឹស្ដីសមមូលម៉ាស់និងថាមពល រកឃើញដោយលោក Albert Einstein ក្នុងឆ្នាំ១៩០៥ ហើយត្រូវបានស្រាយបញ្ជាក់តាមរយៈការសិក្សាម៉ត់ចត់ពីរូបវិទ្យានុយក្លេអ៊ែរនៅកំឡុងសង្គ្រាមលោកលើកទី២ ហើយវត្តមានគ្រាប់នុយក្លេអ៊ែរដំបូងបានបង្កើតឡើងនៅឆ្នាំ១៩៤៥។
ខាងលើនេះគ្រាន់តែទិដ្ឋភាពដែលរូបវិទ្យាបានចូលរួមក្នុងដំណើរសិក្សាធំៗតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃរូបរិទ្យាបានចូលរួមរាប់មិនអស់។ និយាយពីការសិក្សាជាក់ស្តែងវិញ កញ្ញា អឿន យ៉ាវីន និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា រៀនមុខវិជ្ជារូបវិទ្យាជួបការលំបាកច្រើន ទាមទារឱ្យសិស្សការព្យាយាមអនុវត្តលំហាត់ជាប្រចាំ សិស្សត្រូវចេះពិសោធ ត្រូវយល់ភាសាបច្ចេកទេស និងមានពេលវេលាស្រាវជ្រាវឯកសារឱ្យបានច្រើន។
លោក គង់ តុលា គ្រូបង្រៀនរូបវិទ្យានៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ មានប្រសាសន៍ថា គន្លឹះសិក្សារូបវិទ្យាឱ្យបានពូកែ សិស្សត្រូវរៀនស្វែងយល់ពីបាតុភូតរូបវិទ្យា រៀនអំពីមូលដ្ឋានគ្រឹះគណិតវិទ្យាឱ្យបានរឹងមាំដើម្បីអនុវត្តក្នុងលំហាត់រូបវិទ្យា។ ទន្ទឹមគ្នានេះ សិស្សត្រូវចងចាំរូបមន្តនីមួយៗឱ្យបានស្ទាត់ ឧស្សាហ៍ធ្វើលំហាត់ឱ្យបានច្រើន ព្រមទាំងស្វ័យសិក្សាដោយខ្លួនឯងបន្ថែមតាមអ៊ីនធឺណិតក្នុងន័យពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលាយ។

“សិស្សភាគច្រើនគិតថាមុខវិជ្ជារូបវិទ្យាពិបាករៀន តែមិនដូច្នេះនោះទេ បើសិស្សយល់ច្បាស់ពីសំណួរ សិស្សច្បាស់ពីរូបមន្ត យល់ពីក្បួនខ្នាតក្នុងការវិភាគនិងគណនាលេខ វាមិនលំបាកទេ ! ខ្ញុំជឿថាឱ្យតែស្រឡាញ់ ឱ្យតែចង់ចេះចង់ដឹង យើងធ្វើបានហើយ”
លោក គង់ តុលា គ្រូបង្រៀនរូបវិទ្យានៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ
គួរបញ្ជាក់ថា បច្ចុប្បន្នទិដ្ឋភាពសិក្សាជាសកល រូបវិទ្យាបានផ្ដល់កំណើតដល់វិទ្យសាស្ត្រថ្មីៗដូចជា ការសិក្សាពីរលកសំឡេង, ការសិក្សារូបវិទ្យាក្នុងក្សេត្រសាស្ត្រ, ព្រំដែនរវាងរូបវិទ្យានិងជីវវិទ្យា, គីមីរូបវិទ្យា, សេដ្ឋកិច្ចរូបវិទ្យា, រូបវិទ្យាវិស្វកម្ម ផ្តោយលើការសិក្សាពីអុបទិច ណាណូបច្ចេកវិទ្យា អ៊ែររ៉ូឌីណាមិច និងរូបវិទ្យានៃអង្គធាតុរឹង, មេកានិចនៃសន្ទនីយ៍, ភូមិរូបវិទ្យា, និងផ្លាស់ស្មារូបវិទ្យាជាដើម។ មុខវិជ្ជាទាំងនេះទាមទារយុវជនដែលស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ STEAM សម្រាប់ទីផ្សារការងារ និងការរីកចម្រើនសេដ្ឋកិច្ច៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2025
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។






























