សុខភាពសក់របស់ស្ត្រីគ្រប់រូបពិតជាសំខាន់ ព្រោះសក់ជាសរីរាង្គមួយដែលបង្ហាញពីសុខភាពនិងសម្រស់របស់ស្ត្រី។ សុខភាពសក់នឹងប្រែប្រួលនៅពេលស្ត្រីមានផ្ទៃពោះ តែកុំបារម្ភពេលអ្នកមានបញ្ហាជ្រុះសក់ក្រោមមួយរយសសៃក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសខាងសម្ភព និងរោគស្រ្តីបានធ្វើការពន្យល់ពីមូលហេតុនៃការជ្រុះសក់អំឡុងពេលស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលថា ជាធម្មតាសក់ស្ត្រីជ្រុះមួយថ្ងៃតិចជាងមួយរយសរសៃ តែបើជ្រុះច្រើនជាងមួយរយសសៃគឺមានន័យថាសក់មានអាការៈជ្រុះសក់។
មូលហេតុដែលស្ត្រីជ្រុះសក់នៅពេលមានផ្ទៃពោះ ដោយសារកត្តាមួយចំនួនដូចជា អ័រម៉ូនប្រែប្រួល កត្តាស្ត្រេស ក្រពេញទីរូអ៊ីតប្រែប្រួលលើសឬខ្វះ កត្តាកង្វះខាតជាតិដែកនិងវីតាមីន និងមានលក្ខខណ្ឌខ្លះមកពីជំងឺផ្ទាល់ខ្លួនទាក់ទងនឹងផ្ទៃពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម។
វេជ្ជបណ្ឌិត ឯក ម៉េងលី
រីឯមូលហេតុនៃការជ្រុះសក់ក្រោយពេលសម្រាលក៏បណ្តាលមកពីកត្ដាផ្សេងៗផងដែរ ហើយភាគច្រើនកើតឡើងនៅរយៈពេលក្រោយពីសម្រាល ពីរទៅបួនខែ ដោយសារអរម៉ូនស្ត្រីធ្លាក់ចុះ (estrogen ថយចុះក្រោយពេលសម្រាល) កត្តាស្ត្រេស ដោយសារការកង្វះខាតពពួកវីតាមីន ជាតិដែកនិងសារធាតុសាច់។លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា
“មាតាគ្រប់រូបកុំបារម្ភព្រោះជាធម្មតាសក់និងដុះមកវិញនៅពេលដែលទារកមានអាយុមួយឆ្នាំ”
លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសខាងសម្ភព និងរោគស្រ្តី
លោកស្រីក៏បានបន្ថែមពីរបៀបបង្ការនិងព្យាបាលផងដែរ ដោយគ្រាន់តែកក់សម្អាតសក់ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងម៉ាស្សាលើស្បែកក្បាលអាចប្រើប្រាស់ជាមួយប្រេង Almont, Olive jojoba ឬ Papermint oil ។ ទទួលអាហារឱ្យមានតុល្យភាពនិងសម្បូរដោយជាតិសាច់ វីតាមីននិងជាតិដែក ព្យយាមកាត់បន្ថយស្ត្រេស កាត់បន្ថយការប្រើប្រាស់ទឹកក្ដៅពេកសម្រាប់កក់សក់ កាត់បន្ថយការប្រើប្រាស់ ថ្នាំបន្ទន់សក់ បំពង់ផ្លុំសក់ក្ដៅនិងការកៀបសក់ញឹកញាប់៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេសជប៉ុន នាចុងខែកក្កដា ខាងមុខ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការគេងមិនលក់នៅពេលយប់ មិនមែនបណ្តាលមកតែពីជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ឬតែប៉ុណ្ណោះទេ, យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អាហារដែលអ្នកទទួលទានមុនពេលចូលគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គុណភាព…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងសម័យបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងទូលំទូលាយក្នុងសង្គម។ អ្នកជំនាញលើកឡើងថា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្នវត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សិស្សជាង ២៤០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងការរៀនរបស់កុមារកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាស…
ព្រឹត្តិការណ៍, អប់រំកុមារតូច
នៅក្នុងការរស់នៅ កុមារតូចៗតែងតែទទួលរងនូវឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនលើសលប់ ដែលពេលខ្លះខួរក្បាលដ៏តូចរបស់ពួកគេមិនទាន់អាចបន្ស៊ាំ ឬចាត់ចែងព័ត៌មានទាំងនោះបានទាន់ពេលវេលាឡើយ។ ស្ថានភាពនេះ…