ក្រសួងអប់រំ ៖ បន្ទាប់ពីកុមារអាយុ៥ឆ្នាំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួច ក្រសួងនឹងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ

ភ្នំពេញ – នៅ​ក្នុង​លិខិត​ផ្ញើជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានីខេត្ត ស្តីពី​ការ​ពន្យារពេល​ដំណើរ​ការ​រៀន និង​បង្រៀន នៅ​កម្រិត​មត្តេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បានលើក​ឡើងថា បន្ទាប់ពី​កុមារ​អាយុ​៥ឆ្នាំ បានចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ រួច ក្រសួងនឹង​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សិក្សា​​បើក​បង្រៀន​សម្រាប់​កុមារ​អាយុ​៥ឆ្នាំ។

បើយោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាលបានបង្ហាញថា គិត​ត្រឹម​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​២០២១ ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ សម្រាប់​កុមារដែល​មានអាយុ ៥ឆ្នាំ គឺសម្រេចបាន ៦៦,១៦ភាគរយហើយ ធៀប​ជាមួយគោលដៅ ៣០៤,៣១៧នាក់។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និ​ងកីឡា បានធ្វើការ​ណែនាំ​ដល់​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​គ្រប់ប្រភេទ និងសេវា​អប់រំ​កុមារតូច ដោយ​ត្រូវ​ពន្យារពេល​សម្រាប់​ដំណើរការ​រៀន និង​បង្រៀន​ដោយ​ផ្ទាល់​នៅ​តាម​គ្រឹះស្ថាន​សិក្សា ទៅ​តាមអនុសាសន៍របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែង​ក្នុង​ឱកាសពិធី​សម្ពោធ​អគារ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីថ្ងៃទី៨ វិច្ឆិកា សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា សាលា​មត្តេយ្យ​សិក្សា​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​នៅ​ពេលនេះទេ ដោយ​សារ​កុមារ​អាយុពី៣ ទៅ៤ឆ្នាំ នៅ​មិន​ទាន់បាន​ចាក់វ៉ាក់សាំង​នៅឡើយ។ បើតាម​សម្តេចតេជោ ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ដោយសារតែ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួចហើយ ​ពិសេស​កុមារ​អាយុ​៥​ឆ្នាំ​។ ​ចំណែក​កុមារ​អាយុ​ពី​៣​ទៅ​៤​ឆ្នាំ​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​។ ​ដូច្នេះ​សូមកុំ​ប្រញាប់​បើក​លឿន​ពេក​៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......