អក្ខរកម្មអារម្មណ៍ ៖ សារៈសំខាន់នៃការអប់រំកុមារឱ្យយល់ពីអារម្មណ៍ខ្លួនឯង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អក្ខរកម្មអារម្មណ៍ (Emotional Literacy) សំដៅលើសមត្ថភាពរបស់កុមារ ក្នុងការកំណត់បង្ហាញ យល់ដឹង និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ នេះគឺជាជំនាញ ដែលកុមារត្រូវអភិវឌ្ឍ ដើម្បីរស់នៅក្នុងសង្គម នៅពេលដែលពួកគេធំធាត់ឡើង។ ចំណេះដឹងអំពីអារម្មណ៍ ឬអក្ខរកម្មអារម្មណ៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់កុមារ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងអភិវឌ្ឍជំនាញសង្គមរបស់ខ្លួន ហើយមូលដ្ឋានគ្រឹះទាំងនោះ មាន៥សំខាន់។

១. ការស្គាល់ខ្លួនឯង (Self-awareness) ៖ ការស្គាល់ និងយល់ពីអារម្មណ៍របស់មនុស្សម្នាក់ និងរបៀប ដែលវាមានឥទ្ធិពល លើគំនិត អាកប្បកិរិយា និងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។

២. ការគ្រប់គ្រងខ្លួនឯង (Self-regulation) ៖ ការរៀបចំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង ជាពិសេស ក្នុងស្ថានភាពស្ត្រេស និងស្ថានភាពតានតឹង។

៣. ការលើកទឹកចិត្តខ្លួនឯង ៖ ការប្រើប្រាស់អារម្មណ៍ ដើម្បីជំរុញ និងសម្រេចគោលដៅ។ នៅក្នុងដំណើរនេះ កុមារអាចរីករាយ នឹងការឆ្លងកាត់ឧបសគ្គ ដោយចាត់ទុកថា នេះជាបទពិសោធន៍ និងការរៀនសូត្រ។

៤. ការយល់ចិត្តអ្នកដទៃ ៖ ការទទួលស្គាល់ និងយល់ដឹងពីអារម្មណ៍ និងទស្សនៈអ្នកដទៃ ហើយឆ្លើយតបយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។

៥. ជំនាញសង្គម ៖ ការគ្រប់គ្រងទំនាក់ទំនងវិជ្ជមាន ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព សហការគ្នាបានល្អ ហើយមានឥទ្ធិពល និងអាចលើកទឹកចិត្តអ្នកដទៃបាន។

សារៈសំខាន់ នៃការមានចំណេះដឹងផ្នែកអារម្មណ៍

អក្ខរកម្មផ្លូវអារម្មណ៍ គឺមានសារៈសំខាន់សម្រាប់កុមារ ព្រោះវាអាចជួយពួកគេមានលទ្ធភាពដើម្បីយល់ គ្រប់គ្រង និងបង្ហាញអារម្មណ៍ខ្លួនឯង។ នៅពេលដែល កុមារ អាចកំណត់ និងយល់ពីអារម្មណ៍ខ្លួន និងអ្នកដទៃ ពួកគេក៏អាចសង្កេត រួមរលកអារម្មណ៍ខ្លួនឯង ដឹងពីរបៀបទំនាក់ទំនងជាមួយអ្នកដទៃ បង្កើនអារម្មណ៍យល់ចិត្ត និងបង្កើតទំនាក់ទំនង ដែលមានអត្ថន័យ។ លើសពីអក្ខរកម្មផ្នែកអារម្មណ៍ អាចជួយកុមារអភិវឌ្ឍសមត្ថភាពស្គាល់ពីខ្លួនឯង ឱ្យតម្លៃខ្លួនឯងខ្ពស់ និងមានទំនុកចិត្ត។ នៅពេលដែលកុមារ មានលទ្ធភាពបង្ហាញអារម្មណ៍ចេញមកក្រៅ ធ្វើឱ្យពួកគេ អាចទទួលដឹងចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង។

ការស្រាវជ្រាវបានបង្ហាញថា កុមារដែលទទួលបានការអប់រំផ្នែកអារម្មណ៍ មានលទ្ធភាពច្រើន ក្នុងការសម្រេចលទ្ធផលការសិក្សាល្អ, មិនងាយបង្កជម្លោះ, អាចគ្រប់គ្រងភាពតានតឹង និងអារម្មណ៍អវិជ្ជមានបានល្អ, ដឹងពីរបៀបនៅម្នាក់ឯង, មិនងាយសម្តែងអាកប្បកិរិយា ដែលបំផ្លាញខ្លួ​នឯង, ផ្ដោតអារម្មណ៍ធ្វើអ្វីមួយបានល្អ, ធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។

ការគាំទ្រ និងជួយកុមារ អភិវឌ្ឍចំណេះដឹងផ្នែកអារម្មណ៍

ពាក់ព័ន្ធនឹងបញ្ហានេះ មនុស្សពេញវ័យ និងអាណាព្យាបាលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យកុមារម្នាក់ អាចកំណត់ យល់ និងបង្ហាញអារម្មណ៍ខ្លួនឯងបានល្អ។ មានសកម្មភាពមួយចំនួន ដែលអ្នកអាចជួយកូនរបស់អ្នកឱ្យអភិវឌ្ឍការយល់ដឹងផ្នែកអារម្មណ៍ របស់គេបានល្អ ដែលសកម្មភាពទាំងនោះមានដូចជា ៖

១. បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ៖ មធ្យោបាយមួយដើម្បីជួយកុមារស្វែងយល់ពីអារម្មណ៍របស់ពួកគេ អ្នកដែលជាអាណាព្យាបាល ឬឪពុកម្ដាយ អាចបង្ហាញអារម្មណ៍ ដែលត្រឹមត្រូវ ឱ្យកុមារបានឃើញ ដើម្បីឱ្យពួកគេហ្វឹកហាត់តាម។ អ្នកអាចជជែក ឬបង្ហាញអារម្មណ៍របស់អ្នកទៅកាន់កុមារ តាមរយៈការនិយាយពីបទពិសោធន៍ផ្សេងៗ ដែលអ្នកបានឆ្លងកាត់។

២. ប្រាប់កុមារអំពីប្រភេទនៃអារម្មណ៍ ៖ មនុស្សពេញវ័យ អាចជួយកុមារកំណត់ឈ្មោះ និងប្រភេទអារម្មណ៍របស់ខ្លួន តាមរយៈការប្រាប់ និងពន្យល់កុមារ អំពីលក្ខណៈ និងប្រភេទនៃអារម្មណ៍នីមួយៗ ដោយបញ្ជាក់ឈ្មោះ ដើម្បីជួយកុមារ អាចកំណត់អត្តសញ្ញាណអារម្មណ៍ខ្លួនឯង និងអ្នកដទៃបាន។

៣. លេងហ្គេម ច្រៀងចម្រៀង និងអានអត្ថបទផ្សេងៗ ដែលមានពាក្យថ្មីៗ ទាក់ទងនឹងអារម្មណ៍ ៖ មនុស្សពេញវ័យ អាចជួយកុមារ ពង្រឹងវាក្យសព្ទនៃអារម្មណ៍របស់ពួកគេ ដោយណែនាំហ្គេម ចម្រៀង និងសៀវភៅ ដែលបង្ហាញពាក្យថ្មីៗទាក់ទងនឹងអារម្មណ៍ ដូចជា សប្បាយរីករាយ កើតទុក រំភើប ច្រណែន ថប់បារម្ភ ឬខឹងជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...