ទំនាក់ទំនង​រវាង​គ្រឿង​ស្រវឹង និង​ការ​ថប់បារម្ភ

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​អំឡុង​ពេល​ថប់បារម្ភ អាច​នាំ​ឱ្យ​អ្នក​ធ្លាក់ខ្លួន​ក្លាយ​ជា​មនុស្ស​ញៀន​ស្រា (alcohol use disorder) ។ ដូចគ្នា​នេះ​ដែរ អ្នក​ញៀន​ស្រា (AUD) អាច​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ថប់បារម្ភ​ដូចជា ជំងឺ​ថប់បារម្ភ​ទូទៅ និង​ការ​ថប់បារម្ភ​ក្នុង​សង្គម។

តើ​ជាតិ​អាល់កុល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ថប់បារម្ភ​ដែរ ឬទេ?

ការ​ស្រាវជ្រាវ​របស់ NIH នៅ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា ៥០ភាគរយ នៃ​អ្នក​ដែល​ទទួល​ការ​ព្យាបាល​វិបត្តិ​ញៀន​ស្រា មាន​លក្ខណវិនិច្ឆ័យ​នៃ​ជំងឺ​ថប់បារម្ភ​យ៉ាង​ហោច​ណាស់​មួយ។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​របស់ Science Direct នៅ​ឆ្នាំ២០២២ បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​វិបត្តិ​ញៀន​ស្រា និង​ជំងឺ​ថប់បារម្ភ។ លទ្ធផល​សិក្សា​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ថប់បារម្ភ​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​ហានិភ័យ​វិបត្តិ​ញៀន​ស្រា (AUD)។

យោង​តាម​សិក្សា​នៅ​ឆ្នាំ២០១៩ ដោយ NIH បាន​បង្ហាញ​ថា មាន​ជំងឺ​ថប់​បារម្ភ បី​ប្រភេទ ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​វិបត្តិ​ញៀន​ស្រា ដែល​ជំងឺ​ទាំង​នោះ​មាន​ដូច​ជា ជំងឺ​ថប់បារម្ភ​ទូទៅ ការ​ថប់បារម្ភ​សង្គម និង​ជំងឺ​ភ័យ​ស្លន់ស្លោ (Panic disorder)។

វិទ្យាស្ថាន​ជាតិ​ស្ដីពី​ការ​បំពាន​គ្រឿងស្រវឹង និង​ការ​សេព​គ្រឿង​ស្រវឹង (NIAAA) របស់​សហរដ្ឋ​អាមេរិក​ បាន​ណែនាំ​ថា វិបត្តិ​ញៀន​ស្រា និង​បញ្ហា​ថប់បារម្ភ ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន និង​បរិស្ថាន​ផង​ដែរ។ លើស​ពី​នេះ ការ​សិក្សា​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​ស្រា​ក្នុង​វ័យ​កុមារ ងាយ​នឹង​ប្រឈម​ការ​កើត​ជំងឺ​ថប់បារម្ភ នៅ​ពេល​ពេញវ័យ។

តើ​ស្រា​អាច​ធ្វើ​ឱ្យ​ការ​ថប់បារម្ភ​កាន់​តែ​ធ្ងន់ធ្ងរ​ទេ?

ការស្រាវជ្រាវក្នុងឆ្នាំ ២០១៧ ដោយ WILEY បាន​រក​ឃើញ​ថា កម្រិត​នៃ​ការ​ថប់បារម្ភ ក្នុង​ចំណោម​អ្នក​ទទួល​ទាន​ស្រា គឺ​ខ្ពស់​ជាង​អ្នក​មិន​ទទួល​ទាន ជាពិសេស​នៅ​ពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង។

យោង​តាម NIAAA ការ​ថប់បារម្ភ និង​ជំងឺ​ទាក់ទង​នឹង​សតិ​ផ្សេង​ទៀត ជាទូទៅ​កើតឡើង​ក្នុង​ចំណោម​អ្នក​ទទួលទាន​ស្រា។ ការ​ទទួលទាន​ស្រា និង​ស្ថានភាព​ផ្លូវចិត្ត មាន​ទំនាក់ទំនង និង​មាន​ឥទ្ធិពល​លើ​គ្នា​ទៅវិញ​ទៅមក ហើយ​វា​អាច​ទៅ​រួច ដែល​គ្រឿងស្រវឹង អាច​ធ្វើ​ឱ្យ​ការ​ថប់បារម្ភ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។

អ្នក​មាន​វិបត្តិ​ញៀន​ស្រា ហើយ​ព្យាយាម​ផ្ដាច់​ភ្លាមៗ អាច​នឹង​លេច​ចេញ​នូវ​រោគសញ្ញា​នៃ​ការ​ថប់បារម្ភ មួយ​ចំនួន​ដូចជា ចង្វាក់​បេះដូង​លោត​ញាប់ ចង្អោរ និង​ញ័រ​ខ្លួន។

នៅ​ឆ្នាំ២០១៧ ការ​សិក្សា​របស់​ NIH លើ​មនុស្ស​ដែល​ព្យាយាម​ផ្ដាច់​ស្រា ចំនួន ៦៣ករណី បាន​រក​ឃើញ​ថា ការ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​អាល់កុល អាច​កាត់​បន្ថយ​អារម្មណ៍​បាក់ទឹកចិត្ត និង​ការ​ថប់បារម្ភ។ ក្រៅ​ពី​ពង្រឹង​ស្ថានភាព​ផ្លូវចិត្ត ការ​កាត់​បន្ថយ​ការ​ទទួលទាន​គ្រឿងស្រវឹង អាច​ធ្វើ​ឱ្យ​មនុស្ស មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង សុខភាព​ផ្លូវកាយ​ប្រសើរ​ឡើង និង​មាន​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​ជាង​មុន។

តើ​ស្រា​អាច​ជួយ​កាត់បន្ថយ​ការ​ថប់បារម្ភ​បាន​ទេ?

នៅ​ដំណាក់​កាល​ដំបូង​ ការ​ទទួល​ទាន​ស្រា អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​សម្រាក ហើយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា ស្ថាន​ការណ៍​សង្គម និង​បញ្ហា​ក្នុង​ជីវិត មិន​មាន​អ្វី​ធំដុំ​គួរ​ឱ្យ​បារម្ភ​ឡើយ។ ជាពិសេស អ្នក​នឹង​មាន​អារម្មណ៍​ថា ការ​ថប់បារម្ភ​បាន​ធូរ​ស្បើយ អ្នក​លែង​សូវ​មាន​អារម្មណ៍​រំភើប មាន​អារម្មណ៍​ល្អ​លើស​ពី​ការ​រំពឹង​ទុក និង​ងាយស្រួល​បង្កើត​ទំនាក់ទំនង​ក្នុង​សង្គម។ យ៉ាង​ណា​ក៏ដោយ អារម្មណ៍​វិជ្ជមាន​ទាំងនេះ អាច​ផ្លាស់ប្ដូរ​នៅ​ពេល​ដែល​អ្នក​ទទួលទាន​ជាតិ​អាល់កុល​កាន់​តែ​ច្រើន ហើយ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​អាល់កុល អាច​នាំ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា ឆេវឆាវ ងាយ​និយាយ​ពាក្យ​សម្ដី​អសុរស ងាយ​ផ្លាស់​ប្ដូរ​អារម្មណ៍ ងាយ​ធ្វើ​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ស្រវាំង​ភ្នែក និង​ស្មារតី​ចុះខ្សោយ។

ដោយ​ឡែក​ចំពោះ​ហានិភ័យ​រយៈពេល​វែង អ្នក​ទទួល​ទាន​សុរា អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម និង​លំពែង មាន​ជំងឺ​មហារីក ខូច​ខួរក្បាល មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​លើស​ឈាម វិបត្តិ​គ្មាន​កូន ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​ជំងឺ​ធ្លាក់​ទឹកចិត្ត។

ជម្រើស​នៃ​ការ​ព្យាបាល​ការ​ថប់បារម្ភ និង​ការ​ប្រើប្រាស់​គ្រឿងស្រវឹង

យោងតាម NHS បាន​បង្ហាញ​ថា មាន​ជម្រើស ២ ដើម្បី​ព្យាបាល​ការ​ថប់​បារម្ភ ក្នុង​នោះ​មាន​ដូចជា ជម្រើសទី១ គឺ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ ដែល​ក្នុង​នោះ​មាន​ដូចជា គេង​ឱ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេអ៉ីន ធ្វើ​សមាធិ ហាត់​យូហ្គា ម៉ាស្សា ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​បរិភោគ​អាហារ​មាន​តុល្យភាព។

ចំពោះ​ជម្រើស​ទី២ មនុស្ស​មួយ​ចំនួន អាច​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​វេជ្ជបញ្ជា​សម្រាប់​ប្រើប្រាស់​ថ្នាំ។ ម្យ៉ាង​ទៀត អ្នក​ជំងឺ​ក៏​អាច​យល់ដឹង និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ពី​ការ​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​ផង​ដែរ។

ដោយឡែក ការ​ព្យាបាល​វិបត្តិ​ញៀន​គ្រឿងស្រវឹង អ្នក​ជំងឺ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​វេជ្ជបញ្ជា សម្រាប់​ប្រើប្រាស់​ថ្នាំ។ លើស​ពីនេះ វេជ្ជបណ្ឌិត​ក៏អាច​ណែនាំ​ជម្រើស​បន្ថែម ដូចជា ការ​ទទួល​យក​សេវា​ប្រឹក្សា​យោបល់​ជាដើម។

សញ្ញា​បញ្ជាក់​ថា អ្នក​គួរ​ទៅ​ជួប​អ្នក​ជំនាញ

សមាគមថប់បារម្ភ និងការបាក់ទឹកចិត្តរបស់សហរដ្ឋអាមេរិក បាន​ឱ្យ​អ្នក​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ប្រសិន​បើ​ជួបប្រទះ​នឹង​រោគសញ្ញា នៃ​ជំងឺ​ថប់បារម្ភ​ទូទៅ ដូចជា មាន​អារម្មណ៍​ភ័យ ឬ​ឆាប់​ខឹង អារម្មណ៍​ខ្លាច​គ្រោះថ្នាក់ ឬ​ស្លន់ស្លោ អត្រា​ចង្វាក់បេះដូង​កើន​ឡើង ឧស្សាហ៍​បែក​ញើស អស់​កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ និង​ពិបាក​គេង។

ចំពោះ​រោគសញ្ញា​នៃ​វិបត្តិ​ញៀន​ស្រា អ្នក​ជំងឺ​គួរ​ទៅ​ជួប​អ្នក​ជំនាញ​នៅ​ពេល អ្នក​មាន​ចំណង់​ត្រូវ​ការ​ទទួល​ទាន​ស្រា​ខ្លាំង, បាត់បង់​ស្មារតី, នៅ​ពេល​បាន​ទទួល​ទាន​ស្រា គឺ​ចង់​ទទួល​ទាន​បន្ថែម​មិន​ឈប់ គ្រឿងស្រវឹង​រំខាន​ដល់​ការងារ និង​ជីវិត​រស់នៅ ធ្លាក់​ខ្លួន​ទៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយ​សារ​គ្រឿងស្រវឹង និង​មាន​អារម្មណ៍​ថា ញ័រ​ខ្លួន នៅ​ពេល​ព្យាយាម​ផ្ដាច់​ស្រា៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី