វិធីងាយៗក្នុងការទាញយកផលិតភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មនុស្សមួយចំនួន សុទ្ធសឹងតែ ធ្លាប់ទទួលបាននូវបទពិសោធន៍ ក្នុងការពិបាកចម្រាញ់ផលិតភាព ដែលឆ្លើយតបនឹងតម្រូវការនៃការងារ ឬក៏ការសិក្សាពីមួយពេលទៅមួយពេល។ បញ្ហានេះ មានការរំខានពីកត្តាផ្សេងៗដូចជា បណ្តាញសង្គម សារឆ្លើយឆ្លងតាមអ៊ីនធឺណិត ឬក៏មិត្តរួមអាជីពដែលពោរពេញហៀរហូរដោយសម្តី និងចំណុចដទៃទៀតដែលបង្អាក់ខ្លួនឯង ពីការបញ្ចប់ភារកិច្ចណាមួយ ឱ្យបានទាន់ពេលវេលា។

តាមរយៈគេហទំព័រ Yahoo Life បានបង្ហាញគន្លឹះងាយៗ ដើម្បីជំរុញផលិតភាព ៖

១. សម្លេងក្នុងហាងកាហ្វេ ៖ ធ្វើការនៅក្នុងហាងកាហ្វេ មានអត្ថប្រយោជន៍ជាច្រើន តែត្រូវជ្រើសប្រភេទហាងកាហ្វេដែលលោកអ្នកចូលចិត្តដូចគ្នា។  ដោយឡែកបទពិសោធន៍ ដែលទទួលបានពីហាងកាហ្វេ មិនមែនត្រឹមតែការប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ ឬឱជារសនៃការទទួលទានការហ្វេសុទ្ធមួយពែងនោះទេ ប៉ុន្តែការស្តាប់សម្លេងនៅក្នុងហាងកាហ្វេ ពេលខ្លះឮៗពេលខ្លះស្ងាត់ៗឆ្លាស់ទៅឆ្លាស់មក និងសម្លេងម៉ាស៊ីនកាហ្វេ រួមទាំងសម្លេងនៃការទម្លាក់ចុះកែវការហ្វេនៅលើតុតិចៗមួយៗ គឺជាកត្តាដែលជំរុញអារម្មណ៍ល្អស្រស់ស្រាយបានមួយផ្នែក។ យ៉ាងណាមិញ លោកអ្នកមិនចាំបាច់ ត្រូវតែទៅហាងកាហ្វេ ដើម្បីទាញយកអត្ថប្រយោជន៍ដែលរៀបរាប់ខាងលើអំបាញ់មិញនោះក៏បាន ដោយការប្រើប្រាស់សម្លេងនៃហាងការហ្វេតាមរយៈកម្មវិធីយូធូប ក៏អាចជាកត្តាជំនួយ ដើម្បីឱ្យមានការផ្តោតស្មារតីកើនមានមិនថា ធ្វើការពីផ្ទះ ឬពីការិយាល័យនោះទេ។

២. ជៀសវាងការងារពីរបីក្នុងពេលតែមួយ ៖ មនុស្សមួយចំនួនចូលចិត្តធ្វើការងារច្រើនក្នុងពេលតែមួយ ដោយគិតថា អាចនឹងចំណេញពេលច្រើន ឬទទួលបានលទ្ធផលជារួមក្នុងពេលតែមួយ។ ជាក់ស្តែង ការធ្វើបែបនេះ មិនមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នានោះទេ។ ការធ្វើការងារច្រើនក្នុងពេលតែមួយមិនថា ឆ្លើយតបអ៊ីម៉ែលកំឡុងពេលប្រជុំតាមអនឡាន ឬធ្វើគម្រោងពីរក្នុងពេលតែមួយក៏ដោយ។ ក្នុងករណីខ្លះអាចផ្តល់ផលក្នុងពេលភ្លាមៗ ព្រោះមានអារម្មណ៍ថាបំពេញបានការងារច្រើន មើលទៅមានភាពមមាញឹកមិនខ្ជះខ្ជាយ ប៉ុន្តែការធ្វើចម្រុះគ្នាយូរៗទៅ បានទាញផលិតភាពនៃកិច្ចការសំខាន់មួយឱ្យធ្លាក់ចុះបានក្នុងរយៈពេលយូរ ដោយសារតែខួរក្បាលមនុស្ស អាចធ្វើបានល្អជាងនៅពេលផ្តោតលើរឿងតែមួយ ក្នុងពេលតែមួយ។ បន្ថែមពីនោះ វាបានបង្កើនភាពស្មុគស្មាញទៅកាន់សមត្ថភាពខួរក្បាលក្នុងការព្យាយាមចងចាំអ្វីមួយ។

ការលើកឡើងបែបនេះ មិនមែនមានន័យថា អ្នកត្រូវបោះបង់ចោលការធ្វើរឿងពីរបីក្នុងពេលតែមួយជានិច្ចនោះទេ ម្តងម្កាលអ្នកនៅតែអាចទំនាក់ទំនងជាមួយមិត្តកំឡុងពេលធ្វើដំណើរ ឬក៏ស្តាប់ទៅកាន់ការជជែកពិភាក្សាកំឡុងពេលហាត់ប្រាណ តែយ៉ាងណា ដើម្បីស្រូបយកអត្ថប្រយោជន៍ពីកិច្ចការនីមួយៗបាន បិទរាល់ការរំខានពីខាងក្រៅ បានរួមចំណែកដល់សមត្ថភាពផ្តោតជាច្រើន។

៣. ជំរុញរាងកាយឱ្យធ្វើសកម្មភាព ៖ ការផ្តល់ខ្លួនឯងមានទម្លាប់ហាត់ប្រាណ ឬធ្វើចលនាបានទៀតទាត់ បានរួមចំណែកក្នុងការបង្កើនផលិតភាពកើនយ៉ាងងាយស្រួលទៅតាមនោះដែរ តាមរយៈការដើរ ការរត់ ការឡើងទីខ្ពស់តាមជណ្តើរ ការជិះកង់ និងលំហាត់ប្រាណដែលមានភាពងាយស្រួលជាច្រើនទៀត។ សូមជ្រើសយកសកម្មភាពមួយដែលផ្តល់ផាសុកភាព និងស្របតាមស្ថានភាពជាក់ស្តែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *