រដ្ឋមន្រ្តីអប់រំ ៖ ការប្រឡងបាក់ឌុប មិនមែនជាគោលដៅកំណត់ជោគវាសនាយុវជនទាំងស្រុងទេ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងបាក់ឌុប មិនមែនជាគោលដៅកំណត់ជោគវាសនាយុវជនទាំងស្រុងទេ តែជាការវាស់ស្ទង់សមត្ថភាព។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា មនុស្សម្នាក់មានការសិក្សាមិនដូចគ្នានោះទេ គឺតែងតែមានសិស្សប្រឡងជាប់ និងសិស្សប្រឡងធ្លាក់។ ឯកឧត្តមបន្តថា សិស្សដែលប្រឡងធ្លាក់ក៏នៅតែមានជម្រើស ដោយក្រសួងបានបើកឱកាសសម្រាប់យុវជនអាចរៀនបន្តថ្នាក់អនុបរិញ្ញា ឬចូលរៀននៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិទ្យាជីវៈ រយៈពេល២ឆ្នាំ ដើម្បីមានជំនាញដូចជា កសិកម្ម ការចិញ្ចឹមសត្វ តបណ្ដាញអគ្គិសនី អេឡិចត្រូនិចជាដើម។ ដោយឡែកសម្រាប់សិស្សប្រឡងជាប់ អាចមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ និងបម្រើការងារក្នុងក្រសួងស្ថាប័នធំៗ ដូចជា វិស្វករជាដើម។

សិស្សប្រឡងបាក់ឌុប

«នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សិស្សប្រឡងជាប់ ឬប្រឡងធ្លាក់ អាចចូលរៀនបាន គឺរៀនចប់អាចក្លាយជា ជាងភ្លើង ជាងជួសជុលទូរស័ព្ទ អ្នកបណ្ដុះពូជឈើ ផលិតពូជជ្រូក ពូជត្រីជាដើម»។

រដ្ឋមន្រ្តីក្រសួអប់រំ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលយុវជន ១លាន៥សែននាក់ សម្រាប់សិស្សក្រីក្រ ទាំងជាប់ និងធ្លាក់បាក់ឌុប លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សុទ្ធសឹងតែជាជំនាញស្ថិតក្នុងទីផ្សារការងារខ្ពស់  ហើយសិក្សាដោយឥតគិតថ្លៃ ដែលអាចរៀនរយៈពេលខ្លី មានជំនាញ និងអាចរកការងារធ្វើដើម្បីចិញ្ចឹមជីវិតបាន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបទាំងអស់ថា ការប្រឡងនេះ ជាការវាស់សមត្ថភាព ដូច្នេះសូមបេក្ខជនទាំងអស់ខិតខំរៀនពីថ្នាក់ក្រោម ជាពិសេសមុខវិជ្ជាវិទ្យាសាស្រ្ត ដោយត្រូវមានមូលដ្ឋានគ្រឹះ និងខិតខំរៀនបន្តិចម្ដងៗជាប្រចាំ។ លើសពីនេះ ត្រូវមានការប្ដេជ្ញាចិត្ត មានគោលដៅច្បាស់លាស់ ចង់ក្លាយជាអ្វីនៅថ្ងៃអនាគត។

ពិព័រណ៌ការងារ និងអាជីព

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ២០២៤នេះ ​គ្រោងនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,០៤០នាក់ ស្រី ៧៤៨,៨២នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៣៩,៣៥៨នាក់ ស្រី ២៣៧១៥នាក់។ ចំណែក ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧,៦៨២នាក់ ស្រី ៥១១៦៧នាក់។ ដោយឡែកអ្នកចូលរួមសង្កេតការណ៍​ក្នុងការប្រឡងនេះមានចំនួនសរុប ៣៣១៨នាក់ ដោយដាក់ពង្រាយនៅគ្រប់មណ្ឌលប្រឡងទាំង២៣០មណ្ឌល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *