ថ្ងៃឈប់សម្រាកទៅស្រុកកំណើត, គួរធ្វើដូចម្ដេច ដើម្បីការពារខ្លួនពីសម្ពាធផ្លូវចិត្តដោយសារសំណួរអ្នកជិតខាង?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

រាល់ពេលមានថ្ងៃឈប់សម្រាក ពិធីបុណ្យទាន និងការជួបជុំ យុវជន និងអ្នកធ្វើការនៅទីក្រុង នឹងត្រូវត្រឡប់ទៅស្រុកកំណើត ដើម្បីសម្រាក ធ្វើបុណ្យ ជួបជុំគ្រួសារ និងសាច់ញាតិ។ នៅអំឡុងពេលនេះ យុវជនខ្មែរមួយចំនួន តែងទទួលបាននូវការសួរសំណួរផ្សេងៗពីអ្នកជិតខាង មិត្តភក្ដិ និងអ្នកស្គាល់គ្នា ជាពិសេស គឺការសួរអំពីប្រាក់ចំណូល គូស្រករ និងអាជីព ឬមុខរបរ។ ត្បិតជាការសួរនាំ ពេលជួបជុំ ឬពេលជួបគ្នា ប៉ុន្តែបើតាមអ្នកជំនាញចិត្តសាស្ត្រ ការសួរសំណួរទាំងនេះ អាចប៉ះពាល់អារម្មណ៍ អ្នកដែលមានផ្លូវចិត្តទន់ខ្សោយ។

លោក ស៊ាង លាប អ្នកជំនាញចិត្តសាស្រ្ត នៃអង្គការ TPO មានប្រសាសន៍ថា សម្រាប់យុវជន ការសួរសំណួរអំពី បញ្ហាផ្ទាល់ខ្លួន គឺជាសំណួរចាក់ដោត ដែលនាំឱ្យប៉ះពាល់អារម្មណ៍ និងអាចធ្វើឱ្យយុវជនមួយចំនួនមិនហ៊ានទៅស្រុកកំណើត ដើម្បីជួបជុំមិត្តភក្ដិ សាច់ញាតិ បងប្អូន ព្រោះមិនចង់ឮ និងឆ្លើយសំណួរ។

លោក ស៊ាង លាប អ្នកជំនាញ និងព្យាបាលអ្នកញៀនថ្នាំតាមចិត្តសាស្រ្ត នៃអង្គការ TPO ។

អ្នកជំនាញចិត្តសាស្ត្ររូបនេះ បញ្ជាក់ថា មានកត្តាចម្បង ៣ ដែលធ្វើឱ្យការសួរសំណួរអំពីបញ្ហាផ្ទាល់ខ្លួន នាំឱ្យប៉ះពាល់អារម្មណ៍យុវជន។ ទី១ សំណួរទាំងនោះ នាំឱ្យមានការប្រៀបធៀប, លោកបញ្ជាក់ថា ការប្រៀបធៀប គឺជាការប្រហារផ្លូវចិត្តខ្លាំងបំផុត ព្រោះនៅពេលដែលគេដឹងថា មនុស្សម្នាក់រៀបការ មានគូស្រករ ធ្វើការមានប្រាក់ខែ និងមានអាជីព គេតែងតែនិយាយប្រៀបធៀប ជាមួយបុគ្គលឯទៀត។ ទី២ សំណួរអំពីរឿងផ្ទាល់ខ្លួន ជាចំណុចរំញោច, ចំណុចនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្ស ហើយជាធម្មតាសម្រាប់យុវជន គឺងាយមានការឱ្យតម្លៃខ្លួនទាប និងខ្វះការជឿជាក់លើខ្លួនឯង ប្រសិនបើបុគ្គលម្នាក់នោះមានផ្លូវចិត្តទន់ខ្សោយ និងទី៣ ដោយហេតុថា សង្គមខ្មែរ ឱ្យតម្លៃលើលុយ និងឋានៈខ្លាំង នៅពេលដែលយុវជនទទួលបានការសួរសំណួរនេះ គឺប៉ះពាល់ផ្លូវចិត្តរបស់គេខ្លាំងដូចគ្នា ប្រសិនបើសាម៉ីខ្លួនខ្វះវិធីដោះស្រាយ។

ដើម្បីត្រៀមខ្លួន ប្រឈមមុខនឹងការសួរសំណួរទាំងនេះ ពេលទៅស្រុកកំណើត លោក ស៊ាង លាប បានបង្ហាញនូវវិធីសាស្ត្រចំនួន ២ សំខាន់, ទី១ រក្សាភាពវិជ្ជមាន លោកបន្តថា ការរក្សាចិត្តគំនិតវិជ្ជមាន ពិតជាមានសារៈសំខាន់ណាស់ ព្រោះ ប្រសិនបើមនុស្សម្នាក់រក្សាភាពវិជ្ជមានបាន ហើយបើកចិត្តទទួលយក និងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន នោះគាត់នឹងអាចប្រឈមនឹងការសួរនាំទាំងនេះ និងទី២ ពង្រឹងភាពជឿជាក់ និងឱ្យតម្លៃខ្លួនឯងខ្ពស់, បើតាមលោក ស៊ាង លាប ចំណុចនេះសំខាន់ ព្រោះចំណុចទាំងពីរនេះ អាចកំណត់ជោគវាសនារបស់មនុស្ស, ប្រសិនបើបុគ្គលម្នាក់ខ្វះចំណុចទាំង២នេះ នឹងអាចប៉ះពាល់ដល់ អនាគតរបស់គាត់ជាមិនខាន មិនថាក្នុងអាជីព ឬជីវិតផ្ទាល់ខ្លួននោះទេ។

ចំពោះយុវជន និងអ្នកដែលកំពុងមានសម្ពាធផ្លូវចិត្ត ដោយសារការសួរសំណួរទាំងនេះ លោកបានចែករំលែកនូវ ដំណោះស្រាយ ចំនួន ៥ សំខាន់ៗ ដើម្បីរំដោះខ្លួនចេញពីសម្ពាធ គឺ ទី១ ត្រូវស្គាល់ខ្លួនឯង, អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការស្គាល់ខ្លួនឯងនេះសំខាន់ណាស់ ព្រោះនៅពេលដែលយុវជនស្គាល់ខ្លួនឯងច្បាស់ នឹងធ្វើឱ្យយុវជនស្គាល់ពីគុណតម្លៃខ្លួនឯង ហើយនៅពេលដែលអាចកំណត់បាននូវអ្វី ដែលជាគុណតម្លៃរបស់ខ្លួនឯង វាជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ផ្លូវចិត្ត។ ទី២ បញ្ញាបេះដូង, លោកបានបញ្ជាក់ថា នេះជារឿងមួយ ដែលត្រូវគិតគូរ និងស្វែងយល់រៀនសូត្រ ដើម្បីច្បាស់ថាតើ យើងគួរធ្វើដូចម្ដេច ដើម្បីឱ្យបញ្ញាបេះដូងយើងខ្លាំង ព្រោះនៅក្នុងចិត្តសាស្ត្រ កត្តាកំណត់ភាពជោគជ័យ គឺបញ្ញាខួរក្បាល មានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ប៉ុន្តែបញ្ញាបេះដូង មានរហូតដល់ ៨០ភាគរយ។

ទី៣ បណ្ដុះផ្នត់គំនិតរីកចម្រើន ព្រោះជាធម្មតា មនុស្សដែលមានផ្លូវចិត្តទន់ខ្សោយ គឺជាមនុស្ស ដែលមានផ្នត់គំនិតអវិជ្ជមាន ឬក៏ផ្នត់គំនិតអន់ថយ។ ទី៤ បើកចិត្តទទួលស្គាល់ និងរៀនផ្លាស់ប្ដូរ នៅពេលដែលបុគ្គលម្នាក់អាចទទួលស្គាល់ការពិត ហើយរៀនផ្លាស់ប្ដូរចំណុចខ្សោយ និងផលិតគំនិតអវិជ្ជមានខ្លួនឯង នោះផ្លូវចិត្តគាត់នឹងរឹងមាំល្អ និងចំណុចទី៥ រៀនគិតវិជ្ជមាន លោកបានបញ្ជាក់ថា សម្ដីអ្នកដទៃ គឺមិនខុសអំពីគ្រាប់ភ្លៀងនោះទេ ប្រសិនបើបុគ្គលម្នាក់ផ្ដោតលើដំណោះស្រាយជាជម្រើស, គាត់នឹងអាចការពារខ្លួនយើងមិនឱ្យទទឹកបាន ហើយបុគ្គលម្នាក់នោះ នៅតែអាចចេញក្រៅ និងចេញទៅណា ដែលគាត់ចង់ធ្វើបានដដែល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី