អ្នកជំនាញអប់រំ ៖ កុមារក្នុងបរិបទឌីជីថល ឪពុកម្តាយត្រូវបង្កើតបរិយាកាសរៀន ទៅតាមលំនាំ នៃអត្តចរិតរបស់កូន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កុមារដែលបានចាប់កំណើតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ត្រូវបានចាត់ទុកថា គឺជាជំពូកមនុស្សស្ថិតនៅក្នុងជំនាន់អាល់ហ្វា ឬភាសាអង់គ្លេសហៅថា Generation Alpha (Gen Alpha)។ ពួកគេបានកើតមកជាមួយបច្ចេកវិទ្យា ហើយមានភាពចម្រុះផ្សំទាំងអស់នៃជំនាន់មនុស្សមុនៗ ដូច្នេះក្នុងនាមជាអ្នកអប់រំ ក៏ដូចជាឪពុកម្តាយ ត្រូវចេះមើលឥរិយាបទ ហើយបង្កើតបរិកាសរៀនទៅដល់ពួកគេតាមលំនាំ នៃអត្តចរិតរបស់កូន។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងជាអ្នកជំនាញអប់រំលើកឡើងថា ជាទូទៅចន្លោះ១០ ទៅ១៥ឆ្នាំម្តង គឺតែងតែមានការប្រែប្រួលនៃបរិបទសង្គម ដែលវាធ្វើឱ្យមានការប្រែប្រួលដល់កត្តាចិត្តសាស្រ្តរបស់មនុស្ស ដូច្នេះក្នុងនាមជាគ្រូបង្រៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាលត្រូវតាមឱ្យទាន់នូវបម្រែបម្រួល នៃចិត្តសាស្រ្តរបស់មនុស្សគ្រប់ជំនាន់ទាំងអស់។ តាមអ្នកជំនាញអប់រំរូបនេះ កុមារដែលមានអាយុ៣ឆ្នាំនៅពេលនេះ មានអត្តចរិត និងការគិត មិនដូចកុមារអាយុ៣ឆ្នាំ កាលពី១០ ឬ២០ឆ្នាំមុននោះទេ, លោកថា ប្រសិនបើយើងធ្លាប់ជាកូនក្មេង ហើយគិតថា កូនរបស់យើងដូចយើងកាលពីនៅក្មេងនោះក៏មិនត្រូវដែរ ព្រោះតែបរិបទសង្គមបច្ចុប្បន្ន គឺស្ថិតក្នុងបរិបទឌីជីថល ដែលវាខុសគ្នាកាលពី១០ ទៅ២០ឆ្នាំមុន។

បើតាមលោកឧកញ៉ា ប៉ិច បូឡែន គ្រូបង្រៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល គួរស្វែងយល់អំពីជំនាន់នៃមនុស្ស ឬ Generation ដើម្បីងាយស្រួលក្នុងការសម្របខ្លួនជាមួយសិស្ស ក៏ដូចជាកូនៗ។ លោកឧកញ៉ាបានលើកពីលក្ខណៈខ្លះៗរបស់កុមារដែលស្ថិតនៅក្នុង ជំនាន់អាល់ហ្វា ដោយថា ក្មេងនៅក្នុងជំនាន់នេះ គឺមានលំនាំស្រដៀងទៅនឹង មនុស្សជំនាន់ Z ឬ GenZ ដោយពួកគេមានគំនិតច្នៃប្រឌិត ចង់ធ្វើកិច្ចការងារច្រើន ហ៊ានប្រថុយប្រថានច្រើន ចង់សាកល្បងអ្វីដែលថ្មី មានទិន្នន័យច្រើន មានអារម្មណ៍ប្រែប្រួល ដែលទាមទារឱ្យអ្នកអប់រំ ឪពុកម្តាយ គ្រូបង្រៀន ត្រូវតាមមើលឥរិយាបទរបស់កូននីមួយៗ ។

ក្នុងនាមជាអ្នកជំនាញអប់រំ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានផ្តល់ជាដំបូន្មានដល់ឪពុកម្តាយទាំងឡាយដែលកំពុងចិញ្ចឹមកូនក្នុងជំនាន់អាល់ហ្វា ត្រូវបង្កលក្ខណៈឱ្យកូនបញ្ចេញទេពកោសល្យ ច្រើនជាងប្រាប់គាត់ឱ្យធ្វើអ្វីមួយ, ត្រូវយល់ពីអារម្មណ៍គាត់ ចំណង់ចំណូលចិត្តគាត់ ហើយត្រូវបង្កើតបរិយាកាសរៀន ទៅតាមលំនាំនៃអត្តចរិតរបស់ពួកគេ។ «ដោយសារទិដ្ឋភាពនៃការរៀនសូត្រឥឡូវនេះសម្បូរបែបជាងមុន អញ្ចឹងគាត់ចង់សាកល្បង គាត់ចង់បង្កើតថ្មី គាត់មានគំនិតច្នៃប្រឌិតច្រើន អញ្ចឹងបង្កលក្ខណៈឱ្យគាត់ទៅ គាត់នឹងបង្កើតអ្វីដែលថ្មីៗ អ្វីដែលគាត់ចង់សាកល្បងធ្វើ…»។

បើតាមការស្រាវជ្រាវរបស់ Pew Research Center ដែលជាស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ជំនាន់របស់មនុស្សត្រូវបានបែងចែកជា៥ គឺ Baby Boomers (កើតក្នុងឆ្នាំ 1946-1964), Generation X (កើតក្នុងឆ្នាំ 1965-1980), Millennials (Gen Y) (កើតក្នុងឆ្នាំ 1981-1996), Generation Z (Gen Z) (កើតក្នុងឆ្នាំ 1997-2012) និង Generation Alpha (កើតក្រោយឆ្នាំ 2013)។

ក្នុងនោះ មនុស្ស២ជំនាន់ដែលអ្នកអប់រំ កំពុងតែយកចិត្តទុកដាក់ គឺជំនាន់ GenZ និនជំនាន់ Gen Alpha ។ មនុស្សកើតនៅក្នុងជំនាន់ Z ពួកគេតែងតែចាប់អារម្មណ៍ខ្លាំងនឹងបច្ចេកវិទ្យា ហើយស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាតាំងពីតូច, ពួកគេមានគំនិតច្នៃប្រឌិត ចាប់អារម្មណ៍នឹងបញ្ហាសង្គម បរិស្ថាន សិទ្ធិមនុស្ស ហើយតែងបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គម។ ដោយឡែកមនុស្សជំនាន់អាល់ហ្វា (Generation Alpha) ពួកគេមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយបច្ចេកវិទ្យាដូចជា ទូរស័ព្ទដៃ គ្រឿងលេងបច្ចេកវិទ្យា និងបណ្តាញអ៊ីនធឺណេត, ពួកគេលូតលាស់ក្នុងបរិយាកាសបច្ចេកវិទ្យា ដែលធ្វើឱ្យពួកគេមានគំនិតច្នៃប្រឌិតខ្ពស់ជាងមនុស្សជំនាន់មុនៗ តែជាមួយគ្នានេះ ពួកគេក៏ពិបាកបែងចែករវាងពិភពពិទ និងពិភពនិម្មិត ដែលទាមទារឱ្យឪពុកម្តាយ អ្នកអាណាព្យាបាលត្រូវជួយពួកគេឱ្យចេះគិតស៊ីជម្រៅ ជួយពន្យល់ថា បច្ចេកវិទ្យាប្រើដោយរបៀបម៉េច មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *