៧ចំណុចពង្រឹងរបៀបរស់នៅដោយផ្តោតលើជីវិតផ្ទាល់ខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

គំនរកិច្ចការប្រៀបបាននឹងកម្រាស់កំពូលភ្នំ ប៉ុន្តែទឹកចិត្តដើម្បីបញ្ចប់កិច្ចការប្រៀបដូចជាជើងភ្នំ។ មានយុវជនមួយចំនួនប្រឈមមុខនឹងស្ថានភាពមួយ ដោយមានការងារជាច្រើននៅសេសសល់ បែរជាគ្មានថាមពលក្នុងការចាប់ផ្តើមពីចំណុចណានោះទេ ឬពិបាករកអ្វីមកជំរុញចិត្តឱ្យបន្ត។ ស្ថានភាពនេះ បណ្តាលមកពីកត្តាជាច្រើន ដូចជា ប​រិយាកាសជុំវិញខ្លួន ឬបន្ទុកភារកិច្ចលើសដែនសមត្ថភាព និងមានសម្ពាធផ្លូវចិត្តជាដើម។ តាមរយៈគេហទំព័រ yourtango បានណែនាំអំពី ៧ចំណុចដើម្បីពង្រឹងរបៀបរស់នៅផ្ទាល់ខ្លួន ឬការផ្តោតលើជីវិតខ្លួនឯង។

១. ថែទាំសុខភាពផ្លូវចិត្តយ៉ាងហោចណាស់១នាទី ៖ ទម្លាក់ភាពស្មុគស្មាញ  ឬការគិតទៅលើរឿងដែលលើសពីសមត្ថភាពដែលអាចគ្រប់គ្រងបាន ហើយងាកមកធ្វើសមាធិយ៉ាងហោចណាស់មួយនាទីក្នុងការចាប់ផ្តើមដំបូង។ សមាធិដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាមួយចំនួនដូចជា ពង្រឹងសមត្ថភាពផ្តោត កាត់បន្ថយស្រ្តេស និងអាការថប់បារម្ភ។ ការទុកពេលផ្តោតទៅលើផ្លូវដង្ហើមពីរទៅបីនាទីក្នុងមួយថ្ងៃ ជួយឱ្យបង្កើនសតិដឹង និងលទ្ធផលនៃភាពស្រស់ស្រឡះក្នុងការគិត។

២.  មើលភាពយន្ត ៖ ភាពមមាញឹកជាមួយនឹងការងារ មួយចំនួនបានរំលងចោលនូវភាពយន្ត និងវីដេអូឯកសារជាច្រើន ដែលផ្តល់នូវការកម្សាន្ត ក៏ដូចជាមេរៀនបន្ថែមដើម្បីអភិវឌ្ឍន៍គំនិតច្នៃប្រតិដ្ឋ។ ដូច្នេះ ការវិនិយោគបំណែកនៃពេលវេលាមួយចំនួនផ្ទាល់ខ្លួនទៅមើលភាពយន្ត គឺជាការផ្តល់​ឱកាសខ្លួនឯងរុករកគំនិតថ្មីៗ។

៣. ធ្វើរឿងណាដែលងាយស្រួល ៖ ផ្តោតទៅលើកិច្ចការ ដ៏លើសលប់ជាដើមចមនាំឱ្យស្រ្តេស ។ ដូច្នេះមិនចាំបាច់ត្រូវធ្វើបែបនេះរហូតទេ ជាពិសេសពេលស្ថិតក្នុងសម្ពាធធំៗ ការគិតដែលនាំផលអវិជ្ជមានផ្លូវចិត្ត ពុំបានជួយដល់ការដោះស្រាយបញ្ហានោះទេ។ ចាប់ផ្តើមដោយសកម្មភាពសាមញ្ញៗ ឧទាហរណ៍ ពេលស្ថិតក្នុងស្ថានភាពមិនរីករាយ ធ្វើសកម្មភាពដូចជា រៀបសម្ភារៈក្នុងផ្ទះ រើសម្លៀកបំពាក់ដែលមិនចាំបាច់ចោល ឬប្រគល់ជូនដល់អ្នកដែលត្រូវការ។

៤. ចេញក្រៅផ្ទះ ៖ នៅក្នុងផ្ទះពេញមួយថ្ងៃ មិនមែនជាតម្រូវការរបស់រាងកាយមនុស្សទេ ជាពិសេសនៅពេលដែលដឹងថា បទពិសោធន៍ ឬការប្រកួតប្រជែងក្នុងជីវិតនៅមានកម្រិត ឬការស្គាល់បរិយាកាសខាងក្រៅនៅមានតិចតួចនៅឡើយ។ មនុស្សទទួលបានអារម្មណ៍ផុសផុលនៅពេលដែលបានចេញទៅក្រៅស្រូបយកបរិយាកាសធម្មជាតិ ស្រូបពន្លឺព្រះអាទិត្យ និងរាងកាយសកម្ម តាមរយៈការដើរលេងជុំវិញតំបន់ដែលខ្លួនរស់នៅ ។

៥. កុំតក់ស្លុតនឹងអារម្មណ៍ភ័យខ្លាច ៖ ភាពភ័យខ្លាចកើតមាននៅពេលដែលជួបបរិយាកាសចម្លែកៗ និងស្ថានការណ៍ដែលប៉ះទង្គិចផ្លូវចិត្ត។ ជំនួសឱ្យការដើរគេចពីភាពភ័យខ្លាច ការត្រៀមខ្លួនប្រឈមនឹងហានិភ័យគឺជាចំណែកអាទិភាពជាង។ ជាឧទាហរណ៍ ប្រសិនបើ ខ្លាចទីតាំងដែលខ្ពស់ ឬខ្លាចកំពូលភ្នំ ដូច្នេះត្រូវត្រៀមឧបករណ៍ការពារខ្លួនដូចជាខ្សែក្រពាត់ ឬឆ័ត្រយោងជាដើម។

៦. អានទំព័រសៀវភៅថ្មី ឬព័ត៌មានថ្មី ៖ សកម្មភាពទាំងឡាយណាដែលប៉ះពាល់ផ្លូវចិត្តដូចជា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយខុសតម្រូវការក្នុងចំនួនច្រើន ជះឥទ្ធិពលមិនល្អទៅកាន់សុភាពនិងការអភិវឌ្ឍសមត្ថភាព ជំនួយមកវិញនូវការបើកទំព័រសៀវភៅថ្មីដើម្បីក្រេបព័ត៌មាន និងចំណេះបន្ថែម។

៧. ត្រឡប់ទៅមើលផែនការ ៖ ទម្លាប់ពន្យារពេល អាចកើតឡើងដោយសារតែផ្តោតរាល់សកម្មភាពដែលបានដៅទុកច្រើនពេក ហើយមានអារម្មណ៍លើសលប់។ ស្ថិតក្នុងស្ថានភាពស្មុគស្មាញបែបនេះ ការងាកត្រឡប់ទៅមើលផែនការដែលបានដៅទុកកាលពីមុនៗ ក៏ជាផ្នែកមួយជួយធ្វើឱ្យស្ថានការប្រសើរឡើង។ រៀងរាល់ពេលមើលត្រឡប់ឡើងវិញ នឹងរកឃើញថា សកម្មភាពណាគួរកាត់បន្ថយ សកម្មភាពណាដែលមិនចាំបាច់ ឬគម្រោងមួយដែលជាអាទិភាព។ ការត្រឡប់ទៅមើលចំណុចចាស់ៗ ផ្តោតលើបីចំណុចគឺ លុបចោលសកម្មភាពមិនចាំបាច់ កែសម្រួសតារាងសកម្មភាពទៅតាមស្ថានភាពជាក់ស្ដែង និងជ្រើសយកតែសកម្មភាពអាទិភាពដើម្បីផ្តោត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។