តើគូស្នេហ៍សម័យថ្មីគួររៀបចំផែនការសន្សំយ៉ាងដូចម្ដេច ដើម្បីរៀបអាពាហ៍ពិពាហ៍ឱ្យបានជោគជ័យ?

មុននឹងឈានដល់ការបង្កើតចំណងអាពាហ៍ពិពាហ៍ ដៃគូស្នេហា ត្រូវឆ្លងកាត់ដំណាក់កាល និងបញ្ហាជាច្រើន។ ក្នុងចំណោមបញ្ហាទាំងអស់ បញ្ហាហិរញ្ញវត្ថុ ជាចំណុចរស៊ើបបំផុតមួយ ដែលដៃគូស្នេហាគ្រប់គ្នា ត្រូវគិតគូ និងពិភាក្សាគ្នា ឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ពិសេសគឺគូស្នេហ៍ ដែលមាន​ឯករាជ្យភាពចំណូល និងមិនពឹងអាស្រ័យលើការទំនុកបម្រុងពីឪពុកម្ដាយ។ 

លោក ផូ វី បច្ចុប្បន្នជាផលិតករកម្មវិធីទូរទស្សន៍ និងជាមេគ្រួសារមួយរូប បានលើកឡើងថា ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ការៀបអាពាហ៍ពិពាហ៍ ពិតជារឿងមួយដ៏សំខាន់សម្រាប់យុវជនបច្ចុប្បន្ន។ សំខាន់ ព្រោះហេតុផលចម្បងពីរ ដោយ ទី១. ការបង្ហាញអំពីភាពចាស់ទុំរបស់យុវជន ដោយពួកគាត់ចេះគិតគូរ រៀបចំ និងធ្វើផែនការច្បាស់លាស់ មុនពេលសម្រេចចិត្តជ្រើសរើសពេលវេលារៀបការ និងកសាងគ្រួសារ និងទី២ ការរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវ អាចជួយដៃគូស្នេហា និងគ្រួសារទាំងសងខាង ឱ្យជៀសផុតពីបញ្ហាជម្លោះ ក្រោយរៀបអាពាហ៍ពិពាហ៍។

លោក ផូ វី និងគ្រួសាររបស់លោក នៅអំឡុងធ្វើដំណើរកម្សាន្ត។

មុនសម្រេចចិត្តរៀបចំផែនការហិរញ្ញវត្ថុដើម្បីរៀបអាពាហ៍ពិពាហ៍ គូស្នេហ៍ត្រូវគិតពីអ្វីខ្លះ? 

ចំពោះសំណួរនេះ លោក វី យល់ថា មុននឹងសម្រេចចិត្តរៀបចំផែនការរៀបអាពាហ៍ពិពាហ៍ ចំណុចសំខាន់១ ដែល យុវជនត្រូវសួរខ្លួនឯងគឺ តើយើងពីរនាក់ពិតជាស្រឡាញ់គ្នាមែនដែរឬអត់?

ទោះបីជាល្អូកល្អឺន ដើរលេង ស្គាល់គ្នា និងគិតថា យល់ពីគ្នាច្រើនក៏ដោយ យើងត្រូវតែសួរសំណួរនេះ ដដែលៗ ថាយើងពិតជាស្រឡាញ់គ្នាមែនឬអត់? ព្រោះនេះជាការសម្រេចចិត្តសំខាន់ និងកំណត់ពីអនាគតរបស់យើង។

លោក ផូ វី

លោក ឡេង ចន្ថុល ជាបុគ្គលិកផ្នែកគណនេយ្យ ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍រួចថ្មីថ្មោង បង្ហាញការយល់ឃើញថា មុនសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ មានចំណុចសំខាន់ជាច្រើន ដែលយើងត្រូវគិត ប៉ុន្តែរឿងសំខាន់បំផុតនោះទេគឺ ហិរញ្ញវត្ថុនេះឯង។ ដូច្នេះ អ្នកដែលមានបំណងត្រៀមខ្លួនរៀបការ ត្រូវសួរសំណួរមួយចំនួនមកកាន់ខ្លួនឯងដូចជា ទី១ បច្ចុប្បន្នតើយើងមានការងារ ដែលមានលំនឹងហើយឬនៅ? ទី២ តើអាចចិញ្ចឹមខ្លួនឯងបានហើយឬនៅ? និងទី៣ តើវាជាចិត្តដែលចង់តែមួយឆាវ ឬយើងប្រាកដចិត្តហើយថា យើងចង់កសាងគ្រួសារមួយ ព្រោះការកសាងគ្រួសារមួយ ជាក់ស្ដែងយើងត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន។ 

ផែនការហិរញ្ញវត្ថុ

នៅពេលដែលយើងអាចដឹងថា យើងចង់រៀបចំកម្មវិធីទំហំប៉ុណ្ណា យើងច្បាស់ជាអាចស្មានដឹងថា ការចំណាយមានចំនួនប៉ុន្មាន ហើយយើងនឹងរៀបចំផែនការសន្សំបាន។ ឧទាហរណ៍ យើងកំណត់ថាក្នុងមួយខែ តើយើងគួរសន្សំប៉ុន្មាន? ហើយកំណត់ពេលប៉ុន្មានឆ្នាំ ដើម្បីឈានដល់ការរៀបការ។ នេះជាការលើកឡើងរបស់លោក ឡេង ចន្ថុល ទន្ទឹមនឹងនេះ លោកលើកទឹកចិត្ត រៀបផែនការហិរញ្ញវត្ថុមុនរៀបការឱ្យបានមុន ៣ឆ្នាំ ព្រោះនេះជារយៈពេលសមរម្យ ដើម្បីរៀបចំខ្លួន និងថវិកា។

លោក ឡេង ចន្ថុល និងភរិយា ថត​ សែលហ្វី ជាមួយគ្នា អំឡុងពេលធ្វើដំណើរកម្សាន្ត។

បញ្ហា និងដំណោះស្រាយ អំឡុងពេលអនុវត្តផែនការ

លោក ចន្ថុល ពន្យល់ថា ក្នុងស្ថានភាពជាក់ស្ដែង នៅពេលអនុវត្តផែនការហិរញ្ញវត្ថុ គឺច្បាស់ជាជួបបញ្ហា ដោយជៀសមិនរួចឡើយ ព្រោះអំឡុងពេលនោះនឹងមានហេតុការណ៍ដែលយើងមិនបានគិតទុកមុនកើតឡើង ដូចជា ជំងឺ ការជួសជុល ឬខូចខាតរបស់របរផ្សេងៗ​ ឬក៏គ្រួសារ និងបងប្អូនត្រូវកាជំនួយពីយើងជាដើម។

 

យ៉ាងណាក៏ដោយ យើងគួរកុំប៉ះពាល់កញ្ចប់ថវិកា ដើម្បីរៀបការនោះអី ព្រោះប៉ះពាល់ដល់ផែនការជាក់ស្ដែងរបស់យើង។

លោក ឡេង ចន្ថុល

ខណៈលោក ផូ វី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ប្រសិនបើការអនុវត្តផែនការសន្សំមិនសម្រេចជោគជ័យ តាមអ្វីដែលគ្រោងទុកនោះទេ គូស្នេហ៍ត្រូវមានភាពបត់បែនតាមកាលៈទេសៈជាក់ស្ដែង។ លោកសង្កត់ធ្ងន់ថា ចំពោះបទពិសោធន៍លោកផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះ លោកមានដំណោះស្រាយ ២ចំណុច ទី១ ជជែកត្រង់ទៅត្រង់មកជាមួយអនាគតឪពុកម្ដាយក្មេក ដោយសុំជំពាក់ថ្លៃបណ្ដាការសិន ក្រោយរៀបការរួចនឹងរៀបចំជូនពួកគាត់ និងទី២ ជាចំណុចសំខាន់សម្រាប់ភាគីបុរស ត្រូវបង្ហាញថា ខ្លួនឯងជាមនុស្សដែលមានទំនួលខុសត្រូវ ព្រមទាំងមានផែនការច្បាស់លាស់ ក្នុងការរៀបអាពាហ៍ពិពាហ៍ និងកសាងអនាគតគ្រូសារ៕ 



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​