យុវតីកម្ពុជា៣រូប បង្ហាញមោទនភាពដែលតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិក្នុងការប្រកួតកម្មវិធី “Huawei ICT”

យុវតីតំណាងកម្ពុជា៣រូប បានទទួលជ័យលាភីលេខ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែង កម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤ វគ្គផ្ដាច់ព្រ័ត្រ (Huawei ICT Competition Global Final 2023-2024) នៅទីក្រុង Shenzhen ប្រទេសចិន កាលពីពេលកន្លងទៅថ្មីៗនេះ។

គួររំលឹកថា កាលពីពេលកន្លងទៅ យុវតីតំណាងកម្ពុជា៣រូបនេះ ក៏បានទទួលជ័យលាភីលេខ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែងកម្មវិធី “Huawei ICT Competition 2023-2024 Regional Round” ផ្នែក Network Track នៅទីក្រុង Jakarta ប្រទេស Indonesia ផងដែរ។

យុវតីតំណាងកម្ពុជា៣រូប បានទទួលជ័យលាភីលេខ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែង កម្មវិធី “Huawei ICT” វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុង Shenzhen ប្រទេសចិន។

កញ្ញា សេង សុមន្ថាវរិន្ទ និស្សិតឆ្នាំទី៤ ជំនាញទូរគមនាគមន៍ និងបណ្តាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រាប់ឱ្យដឹងថា ក្រុមរបស់ខ្លួនពិតជាមានអារម្មណ៍រីករាយ និងមានមោទនភាពដែលបានតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ ក្រុមរបស់ខ្លួនអាចមានឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ដើម្បីបានសាកល្បងលើសមត្ថភាពក្នុងការរៀបចំបណ្ដាញ ការកំណត់រចនាសម្ព័ន្ធបណ្តាញ ដោះស្រាយបញ្ហាបណ្ដាញ និងការគ្រប់គ្រងបណ្តាញប្រកបដោយប្រសិទ្ធភាព។

កញ្ញា សេង សុមន្ថាវរ័ត្ន និស្សិតឆ្នាំទី៤ ជំនាញទូរគមនាគមន៍ និងបណ្តាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបន្ថែមថា ចំពោះការប្រកួតមួយនេះ ក្រុមខ្លួនទទួលបានពិសោធន៍ថ្មីៗ និងចំណេះដឹងជាច្រើនទាក់ទងនឹង network និងការអនុវត្តន៍ជាក់ស្ដែងក្នុងមុខជំនាញដែលកំពុងរៀននៅសាកលវិទ្យាល័យ។ សុមន្ថាវរ័ត្ន បន្ថែមថា រូបគេក៏បានយល់ដឹងបន្ថែមពីការធ្វើការងារជាក្រុម និងមានទំនាក់ទំនងល្អជាមួយបេក្ខភាពប្រកួតពីបណ្តាប្រទេសផ្សេងៗផងដែរ។

កម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤។

យុវតី សឿន ឧស្សា និស្សិតឆ្នាំទី៤ ជំនាញទូរគមនាគមន៍និងបណ្តាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន HUAWEI ដែលបានបង្កើតកម្មវិធី ICT Competition នេះឡើងដែលបានផ្ដល់ឱកាសឱ្យក្រុមរបស់ខ្លួនបញ្ចេញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗទាក់ទងនឹងផ្នែកបច្ចេកវិទ្យា network។

គួរជម្រាបជូនថា នៅក្នុងកម្មវិធីប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ពិភពលោក (Global Final Awards Ceremony ) ដល់បក្ខជនជ័យលាភី ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧ម៉ឺននាក់ មកពីជាង ២ពាន់ សាកលវិទ្យាល័យនៃជាង ៨០ប្រទេសជុំវិញពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។