ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់អំពី​សារៈសំខាន់ នៃ ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ» ហៅថា ធីវេត (TVET) ។ សម្រាប់ឆ្នាំ២០០៤នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ប្រព្រឹត្ត​ទៅ​ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

ប្រធានបទ នៃទិវាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ គឺស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ ដែលបាន​កំណត់អាទិភាពគន្លឹះទី១ មនុស្ស ដោយបានផ្តោត​សំខាន់​លើ​ការ​កសាង និង​អភិវឌ្ឍមូលធន​មនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និង​ភាពប្រកួតប្រជែង​ខ្ពស់ ដោយ​សម្រេច​ឱ្យ​បាន​នូវគោលដៅ «ពលរដ្ឋ​ម្នាក់មានជំនាញ​មួយ​យ៉ាងតិចប្រចាំជីវិត»។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ កម្មវិធី «ការ​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​នៅទូទាំងប្រទេស» ចំនួន​ប្រមាណ ១,៥លាននាក់ ដែលមានចក្ខុវិស័យ​ច្បាស់លាស់ និង​មុតស្រួចក្នុង «ការផ្តល់នូវជំនាញ​មួយ​យ៉ាងតិចប្រចាំជីវិត ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈមួយ ដើម្បីទទួលបាន​ឱកាស​ការងារ និងឬបង្កើតការងារ​ដោយ​ខ្លួនឯងប្រកប​ដោយ​ភាពម្ចាស់ការ មានគុណភាព និង​ផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ដោយឆ្លើយតបបានតាមតម្រូវការ​ទីផ្សារ​ប្រកប​ដោយចីរភាព ភាពធន់ និង​បរិយាបន្ន»។

ចំពោះ​មុខ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន និង​កំពុង​អនុវត្ត​ ដោយ​កំណត់​យកវិស័យអាទិភាពចំនួន១០វិស័យ​ស្មើនឹង ៣៨មុខជំនាញក្នុងជំហានទី១ ត្រូវអនុវត្តដោយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជំនាញ​ដូនតា​ចំនួន១០មុខជំនាញ ត្រូវ​អនុវត្ត​ដោយ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ។

ដើម្បី​ឱ្យ​ការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅ​ដោយ​រលូន ក្នុងសារាចរណែនាំស្តីពី​ការ​រៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានណែនាំ​ទៅ​ដល់​ក្រសួងការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ​នៅទូទាំងប្រទេស, រដ្ឋបាលខេត្តនីមួយៗ​ត្រូវ​រៀបចំទិវាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៧ ដោយមានការ​ចូលរួមពីមន្ទីរការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិត​ក្នុងដែនដីរបស់ខ្លួន ទន្ទឹមនឹងនេះ ត្រូវមានចលនា​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​ផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏អំពាវនាវ​ដល់​ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​អនុវត្ត​កម្មវិធីគោលនយោបាយ​អាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស​កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ព្រមទាំង​បុគ្គល នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​ក្នុងប្រព័ន្ធ ដោយ​ធ្វើការផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ និង​មានប្រសិទ្ធភាព​ខ្ពស់ ដើម្បីជំរុញ​យុវជន​ឱ្យ​មក​ចុះឈ្មោះចូលរៀនក្នុងកម្មវិធី​កាន់តែច្រើនឡើង។ ក្នុងនោះ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ត្រូវ​ជំរុញ​គ្រូបច្ចេកទេស​ឱ្យ​បង្កើន​ការ​ស្រាវជ្រាវ និង​កិច្ចសហការ​ជាមួយសហគ្រាស គ្រឹះស្ថាន វិស័យ​ឧស្សាហកម្ម ដើម្បីទទួលបាន​នូវ​ចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវ​ការទីផ្សារការងារជាក់ស្តែង ហើយ​ធ្វើ​ការ​ផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្រ្តបង្រៀនថ្មីៗ ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការជួយ​បង្ហាត់បង្រៀនដល់​សិស្ស និស្សិត​ឱ្យ​ងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយគុណភាពខ្ពស់។

រាជរដ្ឋាភិបាល​ក៏​បានអំពាវនាវផងដែរ​ដល់​សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រ និង​សហការ​ជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់​ឱកាស​ដល់សិស្ស និស្សិត​បាន​ចុះអនុវត្ត​កម្មវិធីហាត់ការ និង​កម្មសិក្សា ដោយផ្សារភ្ជាប់​ទ្រឹស្តី​ជាមួយ​ការ​អនុវត្ត​ជាក់ស្តែង ក្នុងន័យ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជំនាញ ដើម្បី​មានឱកាសជ្រើសរើស​សិស្ស និស្សិត ដែលកំពុងហាត់ការ ឬអនុវត្តកម្មសិក្សា​ដែលយល់អំពីការងារ​ស្រាប់​មក​ធ្វើជាបុគ្គលិក​របស់ខ្លួន។ ចំណែកអាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា សូមចូលរួម​ជំរុញ​កូន ឬយុវជន​ឱ្យ​មក​ចុះឈ្មោះ​ចូលរៀន​ក្នុងកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ និង​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​សិក្សា​កម្មវិធី​នេះ​ឱ្យបានចប់សព្វគ្រប់​ស្របតាមអភិក្រម «រៀន​ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...