យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ នៅ​វិទ្យាល័យជំម្ពូវ័នកាលពីពេលថ្មីៗនេះ។

យុវជន​ដែលជាប់ជ័យលាភីទាំង៣រូបនោះ រួមមាន ជ័យលាភីលេខ១ បានទៅលើ លោក សាំង វ៉ាន់ណៃ មកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ជ័យលាភីលេខ២ បានទៅលើ លោក ស៊ីន ម៉ៅធាង មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ជ័យលាភីលេខ៣ បានទៅលើ អ្នកនាង អឹង ចាន់ពិសី មកពីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។

គណៈកម្មការនៅក្នុងការប្រកួតអាន ដែលរៀបចំឡើងដោយយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

អ្នកស្រី ហ៊ាង វត្តី ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ប្រចាំរាជធានីភ្នំពេញ មានប្រសាសន៍ថា ការបង្កើតកម្មវិធីប្រកួតប្រជែងការអាននេះ ដើម្បីជំរុញឱ្យយុវជនងាកមកអានសៀវភៅឱ្យបានច្រើន និងលើកកម្ពស់អក្សរសាស្ត្រជាតិ។

ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ប្រចាំរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា នៅក្នុងការប្រកួតអាននេះ អ្នកស្រីសង្កេតឃើញថា បេក្ខជនមានការធ្វេសប្រហែសនៅពេលដាក់ពាក្យប្រកួត មិនយល់ច្បាស់ពីគោលការណ៍ ក៏ដូចជាលក្ខន្តិកៈកម្មវិធី ការចម្លងស្នាដៃ មានកំហុសអក្ខរាវិរុទ្ធនៅក្នុងអត្ថបទ ដែលជាកត្តាធ្វើឱ្យពួកគាត់មិនជាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ឬក្នុងចំណោមបេក្ខជនបេក្ខនារី១០នាក់ចុងក្រោយ។

បើតាមអ្នកស្រី ហ៊ាង វត្តី យុវជនចាំបាច់ត្រូវដឹងឱ្យច្បាស់ពីអក្សរសាស្ត្រខ្មែរ និងប្រើប្រាស់ឱ្យត្រឹមត្រូវតាមពាក្យនីមួយៗ ប៉ុន្តែយុវជនមួយចំនួនច្រើនចាប់អារម្មណ៍កម្មវិធីកម្សាន្តផ្សេងៗនៅក្នុងទូរសព្ទដៃ ហើយមិនសូវចាប់អារម្មណ៍ការអានសៀវភៅនោះទេ។ អ្នកស្រីបន្តថា ការមិនយកចិត្តទុកដាក់អានសៀវភៅជាហេតុធ្វើឱ្យយុវជនមិនអាចសរសេរ អានសំណេរតួអក្សរខ្មែរបានត្រឹមត្រូវ ដែលនាំឱ្យមានការលំបាកនៅថ្ងៃអនាគត។

វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងអាននៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ។

ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ប្រចាំរាជធានីភ្នំពេញ ក៏បានសំណូមពរឱ្យសាធារណជនទាំងអស់ ក៏ដូចជាយុវជន និងដៃគូពាក់ព័ន្ធឱ្យងាកមកប្រើប្រាស់នូវអក្សរខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់អក្សរជាតិយើងឱ្យបានគង់វង្ស។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងអាននេះ រៀបចំឡើងដោយ «សៀវភៅមួយសហគមន៍មួយ» រួមទាំងមានការសហការពី JCI, Sipar, និងស្ថាប័នផ្សេងៗទៀតជាច្រើន ថែមទាំងមានការគាំទ្រដោយក្រសួងអប់រំផងដែរ។ យុវជនដែលចូលរួមប្រកួតត្រូវមានអាយុចន្លោះ ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ដែលមានទីកន្លែងកំណើត ឬរស់នៅទីក្រុងភ្នំពេញស្រាប់ អាចនិយាយ និងសរសេរភាសាខ្មែរបានច្បាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...