សាលារៀនវ៉េស្ទឡាញន៍បង្ហាញវត្តមានជាលើកដំបូងនៅក្រុងតាខ្មៅ

កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា សាលារៀនវ៉េស្ទឡាញន៍ធ្លាប់បើកដំណើរការនៅក្រុងតាខ្មៅនេះ។ ប៉ុន្តែ ការពិតសាលាទាំងនោះគ្រាន់តែមានឈ្មោះ និងពណ៍អត្តសញ្ញាណស្រដៀងគ្នានឹងសាលារៀនវ៉េស្ទឡាញន៍តែប៉ុណ្ណោះ។ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ ទើបតែបង្ហាញវត្តមានជាលើកទី១ របស់ខ្លួននៅក្រុងតាខ្មៅ ក្នុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីល្អប្លែក ក៏ដូចជាឆ្លើយតបនឹងការគាំទ្រលើសេវាកម្មអប់រំពីសំណាក់មាតាបិតា និងសិស្សានុសិស្ស ។

លោកឧកញ៉ាបានឲ្យដឹងទៀតថា សាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងតាខ្មៅ គឺជាសាលាចុងក្រោយដែលរៀបចំធ្វើកំណែទម្រង់កម្មវិធីសិក្សា ផ្តោតទៅលើការបង្រៀនភាសាចំនួន៣ជាគោល គឺភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ព្រមទាំងបញ្ចូលចំណេះដឹងបច្ចេកវិទ្យានិងឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះសិស្សឱ្យចេះចូលរួមក្នុងការអភិវឌ្ឍសហគមន៍ និងការអប់រំសីលធម៌ពលរដ្ឋ ចរិយាសម្បទា ស្របទៅនឹងការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាមិនត្រឹមតែមានចំណេះដឹងមានសមត្ថភាព ក៏ប៉ុន្តែក៏ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបទល្អ។

លើសពីនេះទៅទៀត សាលារៀនក៏យកចិត្តទុកដាក់លើការអភិវឌ្ឍបំណិនសតវត្សទី២១ ដោយបញ្ចូលកម្មវិធីសិក្សាអមចំនួន៣៖ ទី១ កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម នាំមកពីសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា។ ទី២ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ MoneyTree មកពីប្រទេសសិង្ហបុរី ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព។ ទី៣ ការបណ្តុះបំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល ដែលជាកម្មវិធីសិក្សាមួយថ្មីបន្ថែមទៀត មកពីចក្រភពអង់គ្លេស ដើម្បីបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាបំពេញការងារក្នុងពេលអនាគត។

ក្រៅពីសេវាកម្មអប់រំខាងលើ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ដើម្បីងាយស្រួលគ្រប់គ្រងនិងតាមដានព័ត៌មានសិក្សា។

ទន្ទឹមនឹងនោះ សាលារៀនបានសហការជាមួយគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើម និងជួយសម្រួលការរៀបចំឯកសារដល់សិស្សដែលមានគោលបំណងបន្តការសិក្សានៅក្រៅប្រទេសផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...