វេលាដើរដ៏ល្អសម្រាប់សុខភាព និងប្រព័ន្ធរំលាយអាហារ

ដើរហាត់ប្រាណក្រោយពេលអាហារ ជួយសម្រួលប្រព័ន្ធរំលាយអាហារ គ្រប់គ្រងគីឡូនិងរក្សាកម្រិតជាតិស្ករ ថែមទាំងធ្វើឱ្យស្រស់ស្រាយសប្បាយចិត្ត។ យោងតាម គេហទំព័រ The Manual បានឱ្យដឹងថា ការហាត់ប្រាណមានច្រើនទម្រង់ ចំណែកឯការដើរវិញគឺជាផ្នែកមួយដែលល្អនិងងាយស្រួលក្នុងចំណោមទម្រង់ទាំងនោះ រួមទាំងរក្សាទម្លាប់ទាំងនេះបានយូរអង្វែង និងទាញបាននូវអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទៅកាន់សុខភាពផ្លូវកាយនិងផ្លូវចិត្តឱ្យមានការវិវឌ្ឍន៍ពីមួយពេល ទៅមួយពេល។

សកម្មភាពហាត់ប្រាណដោយដើរ វាសាមញ្ញទេ ប៉ុន្តែរួមចំណែកទៅដល់ការពង្រឹងសន្លាក់អវយវៈ កាត់បន្ថយស្រ្តេស កម្សាន្ត និងគុណសម្បត្តិនានាផ្អែកទៅតាមបទពិសោធន៍នៃបុគ្គលម្នាក់ៗ។

មនុស្សភាគច្រើនសុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍នៃការដើរ ប៉ុន្តែសំណួរជាច្រើនចោទឡើងថា ដើរពេលណាទើបល្អ ? ការពិតទៅការដើរ វាមានទាំងផលវិជ្ជមាន និងអវិជ្ជមាន មិនថាដើរពេលព្រឹក ឬរសៀល និងពេលល្ងាចនោះទេ ប៉ុន្តែការដើរដែលបានផ្តល់នូវគុណប្រយោជន៍យ៉ាងល្អនោះ គឺ ដើរបន្ទាប់ពីទទួលទានអាហាររួច មិនថាដើរក្នុងរយៈពេលវែង ឬខ្លីក៏ដោយ គឺអាចជំរុញឱ្យរាងកាយមានចលនា សម្រួលដល់ប្រព័ន្ធរំលាយអាហារ  បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជំរុញទៅកាន់សុខភាពរាងកាយទាំងមូល។

ការដើរបន្ទាប់ពីទទួលទានអាហារ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍គោលៗដូចជា ធ្វើឱ្យល្បឿននៃការរំលាយអាហារកាន់តែផ្តល់នូវដំណើរល្អជាងមុន បង្កើនអារម្មណ៍ល្អចំពោះខ្លួនឯង ស្រស់ស្រាយស្រឡះខ្លួន និងធ្វើ​ឱ្យកម្រិតនៃជាតិស្ករក្នុងឈាមមានតុល្យភាព។

តើត្រូវប្រើរយៈពេលប៉ុន្មានក្នុងការហាត់ប្រាណបន្ទាប់ពីទទួលទានអាហាររួច ? ការពិតទៅដើរកាន់តែច្រើនគឺកាន់តែល្អ ប៉ុន្តែបើចង់បង្កើតជាទម្លាប់ ឬការកំណត់គោលដៅឱ្យបានជាក់លាក់មួយដើម្បីអនុវត្តន៍ឱ្យបានទៀងទាត់ នោះសូមដើរក្នុងល្បឿនមធ្យម ឬធម្មតាៗ ឱ្យបានយ៉ាងហោចណាស់ចាប់ពី ១៥ ទៅ ៣០នាទីក្នុងមួយដង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,