៥គន្លឹះដើម្បីថែទាំសុខភាពផ្លូវចិត្ត ក្នុងដំណាក់កាលព្យាបាល

ខណៈដែលស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តមិនសូវជាល្អ វាជះផលអវិជ្ជមានដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ ក៏ដូចជាកិច្ចការសាលា ការងារផ្ទាល់ខ្លួន ហើយពិបាកសម្រេចកិច្ចការទៅតាមផែនការកំណត់។ បន្ថែមពីនោះវាក៏ប៉ះពាល់ដល់ការរក្សាភ្ជាប់ទំនាក់ទំនងឱ្យមានផាសុកភាព ការចុះចំណោមក្នុងសង្គម ការរក្សាអនាម័យរស់នៅប្រចាំថ្ងៃ និងសកម្មភាពដទៃជាច្រើនទៀត។

យោងតាម គេហទំព័រ Samhsa បានឱ្យដឹងថា បញ្ហាសុខភាពផ្លូវចិត្តមិនល្អគឺអាចដោះស្រាយបាន ប៉ុន្តែត្រូវយកចិត្តទុកដាក់នឹងការថែទាំខ្លួនឯង ប្រឹក្សាជាមួយអ្នកជំនាញ ទទួលយកការព្យាបាលឱ្យបានទៀងទាត់ ឬប្រតិបត្តិតាមការណែនាំរបស់អ្នកចិត្តសាស្រ្ត។ ដែលចំណុចសំខាន់ៗ ទាំងនេះហើយ ជួយឱ្យអ្នកដែលកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត មានឱកាសក្នុងការទប់ទល់នូវផលវិបាកពីបញ្ហាទាំងនេះ រួមទាំងជួយឱ្យរក្សាចិត្តបានស្ងប់ ក៏ដូចជាបង្កើនផលិតភាពបន្ថែមក្នុងការរស់នៅ ដោយអនុវត្តន៍តាមគន្លឹះមួយចំនួនដូចជា ទទួលបានការព្យាបាលដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ទទួលបានការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួនក្នុងការជួយឱ្យលោកអ្នកមានអារម្មណ៍ប្រសើរជាងមុន និងសម្រេចបាននូវគោលដៅក្នុងក្ដីស្រមៃ ។ ទន្ទឹមគ្នានោះនៅមានគន្លឹះមួយចំនួនទៀតដែលរៀបរាប់លម្អិតជូនដូចតទៅ ៖

១. អនុវត្តន៍តាមការណែនាំរបស់អ្នកជំនាញ ៖ ប្រសិនបើលោកអ្នកកំពុងស្ថិតក្នុងដំណាក់កាលព្យាបាល សូមធ្វើតាមការណែនាំរបស់អ្នកជំនាញឱ្យបានទៀងទាត់ជាប្រចាំ ។ បើទោះបីជា ក្នុងករណីមួយចំនួន លោកអ្នកហាក់មានអារម្មណ៍ធូរស្រាលក៏ដោយ ប្រសិនបើគ្រូពេទ្យតម្រូវឱ្យទទួលទានថ្នាំបង្ការ សូមបន្តតាមដានសុខភាព និងធ្វើតាមវេជ្ជបញ្ជា។ ហើយបើអ្នកជឿជាក់ថា ស្ថានភាពរបស់ខ្លួនបានធូរស្រាលហើយ គឺគ្រាន់តែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបន្ថែម ដើម្បីទទួលបានព័ត៌មានជាក់លាក់ មុននឹងសម្រេចចិត្តកាត់បន្ថយការប្រើប្រាស់ឱសថ។

២. ធ្វើបច្ចុប្បន្នភាពជាមួយអ្នកប្រឹក្សាបឋម ៖ កាលដែលចំណាយពេលដើម្បីទៅជួបអ្នកដែលមានជំនាញថែទាំបឋម ក៏ជាផ្នែកមួយនៃការជួយសម្រួលនិងពិនិត្យផ្ទៀងផ្ទាត់សុខភាពផ្លូវចិត្តក្នុងរយៈពេលវែងដែរ បើទោះបីជាលោកអ្នកបានទៅទទួលការព្យាបាលពីពេទ្យដែលមានបច្ចេកទេសខ្ពស់ក៏ដោយ។

៣. ស្វែងយល់អំពីសុខភាពផ្លូវចិត្ត ៖ ក្នុងសម័យកាលបច្ចុប្បន្ននេះ ការយល់ដឹងអំពីសុខភាព និងស្ថានភាពផ្លូវចិត្ត វាជួយជំរុញឱ្យអ្នកមានឱកាសព្យាបាលបញ្ហាសុខភាពផ្លូវចិត្តក្នុងរយៈពេលលឿនជាងមុន។ ចំណេះដឹងអំពីសុខភាពផ្លូវចិត្តក៏អាចជួយឱ្យមនុស្សជុំវិញខ្លួនរបស់អ្នកមានការគាំទ្រក៏ដូចជាផ្ទៀងផ្ទាត់ ផ្តល់កម្លាំងចិត្ត និងយល់អំពីស្ថានភាពរបស់អ្នកបានមួយកម្រិតដែរ។

៤. យកចិត្តទុកដាក់ជាមួយខ្លួនឯងជានិច្ច ៖ ថែទាំសុខភាពផ្លូវចិត្ត គឺត្រូវដឹងអំពីរបៀបគ្រប់គ្រងស្រ្តេស តាមរយៈសកម្មភាពមួយចំនួនដូចជា ធ្វើសមាធិ ហាត់យូហ្កា បរិភោគអាហារដែលមានសុខភាពល្អនិងសារធាតុចិញ្ចឹម ធ្វើលំហាត់ប្រាណ និងការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។

៥. ជួបជុំគ្រួសារនិងមិត្តស្និទ្ធស្នាលណាម្នាក់ ៖ ការរក្សាទំនាក់ទំនងជាមួយនឹងអ្នកដ៏ទៃ វាពិតជាសំខាន់ ហើយជាពិសេសនោះគឺ ចំណាយពេលជាមួយមនុស្សស្និទស្នាល ដើម្បីនិយាយរឿងក្នុងចិត្ត ឬក៏ការគាំទ្រគ្នាទៅវិញទៅមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។