ការស្គាល់ខ្លួនឯងជួយយុវជនយល់ពីអត្ថន័យជីវិតក្នុងយុគសម័យថ្មី

ពិភពលោកវិវត្តយ៉ាងលឿនស្របជាមួយបច្ចេកវិទ្យាទំនើបកំពុងរីកចម្រើនឥតឈប់ឈរ ប៉ុន្តែវាក៏បានជះឥទ្ធិពលមកលើការរស់នៅរបស់មនុស្សផងដែរ។ ទន្ទឹមគ្នានេះ ប្រសិនមនុស្សមួយក្រុមប្រកាន់គោលគំនិតរស់នៅដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីមនុស្សជុំវិញខ្លួន នោះនឹងនាំឱ្យបាត់គុណតម្លៃ។ តើមនុស្សត្រូវស្គាល់អំពីអត្ថន័យជីវិតបែបណាក្នុងយុគសម័យថ្មី?

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា ដើម្បីឱ្យយុវជនកម្ពុជាខ្លាំងពូកែ យុវជនចាំបាច់ត្រូវតែចេះ មានចំណេះដឹង និងដើរឱ្យទាន់ការវិវត្តនៃសង្គម។ ទន្ទឹមគ្នានេះ យុវជនត្រូវរៀនស្គាល់ខ្លួនឯង ស្គាល់ពីអត្ថន័យនៃជីវិតក្នុងយុគសម័យថ្មី ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា ដើម្បីយុវជនអាចស្គាល់ខ្លួនឯង និងមានជីវិតរស់នៅល្អប្រសើរ មានកត្តាចំនួន រួមមាន ទី១. កែប្រែអត្តចរិត ឥរិយាបទ របៀបរស់នៅ ដោយធ្វើឱ្យជីវិតមានភាពភ្លឺស្វាងជាងអ្វីដែលយើងកំពុងគិត ដូចជា កុំតូចចិត្ត ពិបាកចិត្តហួសហេតុពេក, ទី២. មើលជីវិតក្នុងផ្លូវវិជ្ជមាន ហើយត្រូវក្លាហានហ៊ានប្រកួតប្រជែង និងរស់នៅក្នុងជីវិតមួយពេញលេញ, ទី៣. ចាប់យកអាជីពមួយឱ្យច្បាស់លាស់ ចង់បានអ្វីត្រូវតែមោះមុតដើម្បីសម្រេចជោគជ័យ, ទី៤. ស្វែងយល់ខ្លួនឯង ដឹងឱ្យច្បាស់អំពីក្ដីស្រមៃ កម្លាំងជំរុញចិត្ត ហើយធ្វើអ្វីក៏ដោយកុំសោកស្ដាយ ហើយឆាប់តូចចិត្ត ត្រូវខិតខំតស៊ូជាមួយការលំបាក។

សាស្រ្តាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការរស់នៅរបស់មនុស្សត្រូវមានឆន្ទៈ និងរស់នៅដើម្បីសម្រេចគោលបំណងនៃក្ដីស្រមៃរបស់ខ្លួន ប៉ុន្តែមិនមែនសម្រាប់តែខ្លួនឯង គឺសម្រាប់មនុស្សជាតិ។ លោកសាស្រ្តាចារ្យបណ្ឌិត បន្តថា ទស្សនៈវិជ្ជានៅតែជារឿងសំខាន់បំផុតសម្រាប់ជាការណែនាំមនុស្ស និងជាប្រទីបសម្រាប់ការរស់នៅរបស់សង្គមកម្ពុជា។

គួរជម្រាបជូនថា បញ្ញត្តិ «ជីវិត» និង «អត្ថន័យនៃជីវិត» គឺជាការយល់ដឹងមួយដែលស្មុគស្មាញ និងទាមទារការស្វែងយល់ ការសិក្សា ការពិគ្រោះយោបល់ និងពិសោធន៍គ្រប់មធ្យោបាយដើម្បីអាចឈរនៅក្នុងទីតាំងណាមួយនៅក្នុងភាពជាបុគ្គល និងក្នុងសង្គមដែលបុគ្គលកំពុងតែរស់នៅ និងបញ្ហាស្មុគស្មាញនានាដែលកំពុងជួបប្រទះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។