ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​បាត់ដំបង ដោយ​ឥតគិតថ្លៃ។

ក្រៅពីការសិក្សា​ឥតគិតថ្លៃ សិក្ខាកាម​ក៏​ទទួលបាន​នូវអត្ថប្រយោជន៍ដូចជា ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ម៉ឺនរៀល​ក្នុង​មួយ​ខែ រយៈពេល​៤ខែ ដោយ​សិក្សា​ពេញម៉ោង, ផ្តល់ប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស និង​ព័ត៌មានទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះកម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន, សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារ​កំពុងត្រូវការ និង ឱកាស​ការងារ​ធ្វើស​សមរម្យ និង​ចំណូលទៀងទាត់។

ជំនាញសិក្សា សេវាកម្មកុំព្យូទ័រ (៨១០កន្លែង), ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (៨១០កន្លែង), ការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ (១៣៥០កន្លែង), ការថែទាំ និង​ជួសជុលរថយន្ត (៥៤០កន្លែង), ការកែច្នៃបន្លែ និង​ផ្លែឈើ (១៦២០កន្លែង), សេវាកម្មបរិក្ខា​ត្រជាក់​ក្នុងគេហដ្ឋាន (២៧០កន្លែង) និង​ការ​តម្លើងប្រព័ន្ធបញ្ជា​ម៉ូទ័រអគ្គិសនី (៥៤០កន្លែង)។

វេនសិក្សា មានពីថ្ងៃចន្ទ-ថ្ងៃសុក្រ (ព្រឹក និងរសៀល) និងវេនថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ បេក្ខជន​មកពីគ្រួសារក្រីក្រ (បណ្ណសមធម៌ក្រីក្រ ១ ឬក្រីក្រ២) និងគ្រួសារដែល​ងាយរងហានិភ័យ។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ សូមទៅទទួលពាក្យ​នៅ​ការិយាល័យអប់រំ​បណ្តុះបណ្តាល នៃវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាប់ខាងជើងអនុវិទ្យាល័យសោហឺ ទល់មុខ​វេទិកាអុំទូក ។ ចាប់ទទួលពាក្យ​ពីថ្ងៃផ្សាយដំណឹងនេះតទៅ ចូលរៀន​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...