សិស្សសិង្ហបុរីមានទម្លាប់អានសៀវភៅច្រើនជាងគេបង្អស់ក្នុងពិភពលោក

រហូតមកទល់បច្ចុប្បន្ននេះមិនទាន់មានតួលេខជាក់លាក់ ដែលអាចបញ្ជាក់បានថា សិស្សានុសិស្សនៅប្រទេសសិង្ហបុរីមានចំនួនប៉ុន្មាននាក់នោះទេចូលចិត្តអានសៀវភៅ ប៉ុន្តែបើប្រៀបធៀបចំនួនសិស្សអានសៀវភៅនឹងបណ្តាសិស្សានុសិស្សកម្រិតថ្នាក់វិទ្យាល័យដូចគ្នានៅប្រទេសសមាជិកអាស៊ាន គឺសិស្សសិង្ហបុរីមានទម្លាប់អានសៀវភៅខ្ពស់ជាងដាច់ ។ ទន្ទឹមគ្នានេះ ផ្អែកតាមសារព័ត៌មាន CNA បង្ហាញអំពីការសិក្សាអក្ខរកម្មអំណានជាអន្តរជាតិមួយ បានឱ្យដឹងថា សិស្សនិស្សិតសិង្ហបុរីមានទម្លាប់អានសៀវភៅខ្លាំងជាងប្រទេសអភិវឌ្ឍន៍នានាជុំវិញពិភពលោក ឬអាចនិយាយបានថា សិស្សានុសិស្សសិង្ហបុរីមានទម្លាប់អានសៀវភៅច្រើនជាងគេបង្អស់ក្នុងពិភពលោក ។

សិស្សានុសិស្សនៅប្រទេសសិង្ហបុរីបានចាត់ទុកអំណានជាមូលដ្ឋានសំខាន់ដល់ការសម្រេចចិត្ត និងគាំទ្រដល់ការសិក្សា ។ អំណានបានជំរុញឱ្យគុណភាពនៃការអប់រំក្នុងប្រទេសសិង្ហបុរីរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រសួងអប់រំសិង្ហបុរី (MOE) បានបញ្ជាក់ថា កម្មវិធីសិក្សាអំពីអក្ខរកម្មអំណានអន្តរជាតិ (PIRLS) បានរកឃើញថា បច្ចុប្បន្នអត្រាអ្នកមិនចូលចិត្តសៀវភៅនៅប្រទេសអាស៊ីមួយនេះ ស្ទើមិនមានទាល់តែសោះ ហើយបំណិនជីវិតផ្នែកអំណានកំពុងក្លាយជាទម្លាប់របស់សិស្សានុសិស្ស ទម្លាប់របស់អ្នកសិក្សា អ្នកធ្វើការ និងក្លាយជាទម្លាប់ជីវិតប្រចាំប្រជាពលរដ្ឋសិង្ហបុរីទូទៅ ។

ផ្អែកតាមការសិក្សារបស់កម្មវិធីសិក្សាអំពីអក្ខរកម្មអំណានអន្តរជាតិដដែល បានរកឃើញថា និស្សិតសិង្ហបុរីឈរនៅលំដាប់កំពូល ដែលមានទម្លាប់អានសៀវភៅបានទូលំទូលាយ ។ រីឯប្រទេសអៀកឡង់បានជាប់ចំណាត់ថ្នាក់លេខរៀងទី២ ហុងកុងជាប់ចំណាត់ថ្នាក់លេខ៣ និងរុស្ស៊ីជាប់ចំណាត់លេខ៤ ។ តាមរយៈអំណានបានធ្វើឱ្យការប្រកួតប្រជែងចំណេះដឹងរបស់សិស្សនៅសិង្ហបុរីនៅឆ្នាំ២០២១ ទទួលបានចំណាត់ថ្នាក់ពិន្ទុស្តង់ដារអន្តរជាតិ “កម្រិតខ្ពស់បំផុត” ធៀបនឹងសិស្សមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក ។

ជាមួយគ្នានេះ ការសិក្សាខាងលើក៏បានរកឃើញដែរថា សិស្សសិង្ហបុរីមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងជឿជាក់លើសមត្ថភាពអានរបស់ពួកគេរហូតដល់ ៨៤ ភាគរយនៅក្នុងដំណើរការសិក្សា ។ ចំនួននេះបើប្រៀបធៀននឹងសិស្សនិស្សិតអន្តរជាតិមានទំនុកចិត្តលើខ្លួនឯង និងជឿជាក់លើសមត្ថភាពអានរបស់ខ្លួនត្រឹមតែ ៧៨ភាគរយប៉ុណ្ណោះ ។ ចំណុចនេះ មានន័យថា សិស្សនិស្សិតសិង្ហបុរីមានចំណេះដឹងអានច្រើនជាងគេក្នុងចំណោមសិស្សមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។

គួរបញ្ជាក់ថា បច្ចុប្បន្នអំណានបានក្លាយភារកិច្ចសាមញ្ញ ដែលប្រជាជនសិង្ហបុរីអនុវត្តជាទម្លាប់រស់នៅប្រចាំថ្ងៃ ។ ក្រៅពីទម្លាប់ប្រើ់ប្រាស់បណ្ណាល័យឱ្យសកម្ម និន្នាការអានទំនើបក៏កាន់តែពេញនិយមខ្លាំងដែរនៅប្រទេសសិង្ហបុរី មានដូចជា ការអានតាមទម្រង់ឌីជីថល (អេឡិចត្រូនិក) អានដោយការស្តាប់សំឡេង និងអានតាមរយៈកម្មវិធីបច្ចេកវិទ្យាផ្សេងៗ ។ ប្រជាជនសិង្ហបុរីមានទម្លាប់អាន និងចាត់ទុកសកម្មភាពអំណាន ឬការណែនាំសៀវភៅល្អៗឱ្យអ្នកជិតស្និទ្ធអានដោយរីករាយ និងមានអត្ថន័យសម្រាប់ជីវិត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។