ក្រោកពីដំណេកនៅម៉ោង ៥ព្រឹក ផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍លើសពីការស្មាន

ការភ្ញាក់ពីព្រលឹម ជាពិសេសនៅម៉ោង ៥ព្រឹក ហើយឆ្លៀតចំណាយពេលមួយខណៈ ដោយមិនមានការរំខានណាមួយអាចជួយជំរុញភាពជោគជ័យសម្រាប់អ្នកពេញមួយថ្ងៃ។ យ៉ាងណាមិញ ការក្រោកឱ្យបានមុនថ្ងៃរះ ស្ដាប់មើលទៅដូចជារឿងមួយដែលមិនងាយនឹងសម្រេច ប៉ុន្តែការផ្លាស់ប្ដូរលំនាំនៃការគេងនេះ ក៏មិនពិបាករហូតមិនអាចធ្វើបាននោះដែរ។ យោងតាម BetterUp បានបង្ហាញថា ប្រសិនបើចង់អនុវត្តទម្លាប់នេះបានជោគជ័យ និងមានកម្លាំងជំរុញពីខាងក្នុង អ្នកអាចចាប់ផ្ដើមគិតដល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៥ ដែលអ្នកនឹងទទួលបានក្រោយពីអនុវត្តទម្លាប់នេះ។

១. បង្កើនផលិតភាពការងារ ៖ ធម្មជាតិរបស់មនុស្ស គឺមានដែនកំណត់ក្នុងការគ្រប់គ្រងខ្លួនឯង និងសមត្ថភាពក្នុងការផ្ដោតអារម្មណ៍។ នៅពេលបំពេញការងារ អ្នកនឹងចាប់ផ្ដើមថមថយសមត្ថភាពផ្ដោតអារម្មណ៍ ទៅតាមពេលវេលា។ អារម្មណ៍របស់អ្នកនឹងផ្លាស់ប្ដូរ បន្ទាប់មក កិច្ចការដែលត្រូវធ្វើ ហាក់ដូចជាពិបាកសម្រេចជាងពេលចាប់ផ្ដើម ហើយមានអារម្មណអស់កម្លាំង។ យ៉ាងណាមិញ ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកបានរហ័ស និងជំរុញរលកនៃផលិតភាពការងាររបស់អ្នកឱ្យកាន់តែខ្ពស់ជាងមុន និងបំពេញការងារបានច្រើនមុនពេលអ្នកលែងសូវមានអារម្មណ៍ផ្ដោត។

ការភ្ញាក់ពីព្រលឹម ជាពិសេសម៉ោង ៥ព្រឹក ហើយឆ្លៀតចំណាយពេលមួយខណៈ ដោយមិនមានការរំខានណាមួយអាចជួយជំរុញភាពជោគជ័យសម្រាប់អ្នកពេញមួយថ្ងៃ។

២. ពង្រឹងគុណភាពនៃការគេង ៖ យោងតាម National Library of Medicine បានបង្ហាញថា មនុស្សដែលមានទម្លាប់ក្រោកពីព្រលឹម គឺមានទំនោរចូលគេងលឿន និងគេងបានច្រើន។ ទម្លាប់នៃការគេងបានល្អនេះ នឹងធ្វើឱ្យគេមានថាមពល និងអារម្មណ៍ប្រសើរឡើងតាមនោះដែរ។

៣. កាត់បន្ថយអារម្មណ៍តានតឹង ៖ ការក្រោកនៅម៉ោង ៥ព្រឹក មានន័យថា អ្នកអាចមានពេលគ្រប់គ្រាន់សម្រាប់ងូតទឹក រៀបចំខ្លួនសម្រាប់ការងារ និងទទួលទានអាហារពេលព្រឹកដោយរីករាយ និងមិនប្រញាប់ប្រញាល់ ។ ទម្លាប់នេះ អាចកាត់បន្ថយអារម្មណ៍តានតឹង និងអនុញ្ញាតឱ្យអ្នករីករាយ និងស្រស់ស្រាយ ខណៈពេលកំពុងធ្វើដំណើរទៅធ្វើការនៅពេលព្រឹក។

៤. មានភាពសកម្មជាងមុន ៖ ការសិក្សាបង្ហាញថា មនុស្សដែលមានទម្លាប់ក្រោកពីព្រលឹម គឺមានទំនោសកម្មជាងមនុស្សដែលក្រោកយូរជាងនេះ។ ទម្លាប់នៃការចូលគេងដែលមានម៉ោងពេលត្រឹមត្រូវ និងអនុវត្តទម្លាប់នៃការក្រោកពីគេងបានល្អ នឹងធ្វើឱ្យយើងក្លាយជាមនុស្សមានវិន័យ ទម្លាប់ល្អ និងមានភាពសកម្ម។

ការភ្ញាក់ពីព្រលឹម ជាពិសេសម៉ោង ៥ព្រឹក ហើយឆ្លៀតចំណាយពេលមួយខណៈ ដោយមិនមានការរំខានណាមួយអាចជួយជំរុញភាពជោគជ័យសម្រាប់អ្នកពេញមួយថ្ងៃ។

៥. ពង្រឹងសមត្ថភាពផ្ដោតអារម្មណ៍ ៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រោយពីភ្ញាក់ពីគេង ខួរក្បាលរបស់យើងមិនភ្ញាក់ភ្លាមៗទេ។ ក្រោយពីក្រោកពីគេង អ្នកអាចមានអារម្មណ៍ធីធោង និងអួរអាប់ចាប់បី ៣០នាទី ទៅដល់ ២ម៉ោង។ ហេតុនេះ ការភ្ញាក់ពីដំណេកនៅម៉ោង ៥ព្រឹក នឹងធានាថា អ្នកត្រៀមខ្លួនបានល្អ ដើម្បីបំពេញការងារ និងមានសមត្ថភាពផ្ដោតអារម្មណ៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...