បញ្ចកោណទី១ នៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ផ្តោត​លើ​ការ​ពង្រឹងគុណភាពអប់រំ ការ​បណ្តុះបណ្តាលជំនាញ និង​លើក​កម្ពស់សុខុមាលភាពប្រជាជន

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហា ឆ្នាំ​២០២៣ អង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ ដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាស​ពីការ​អនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅ​កសាងមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។

ក្នុងសន្ទរកថា​ទៅ​កាន់សមាជិកគណៈរដ្ឋមន្រ្តី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ ដែលជា​វដ្តថ្មី កម្ពុជា​មានមហិច្ឆតាចង់លើក​ស្ទួយមោទនភាពជាតិ ឱ្យ​ឈាន​កាន់តែខ្ពស់​ឡើង ដូចសម័យអង្គរ តាមរយៈការ​កសាងជាតិមួយ​ឱ្យ​រឹងមាំ, រស់រវើក, រុងរឿង និង​មានវិបុលភាព ក្លាយ​ជា​ប្រទេស​មានចំណូលខ្ពស់​នៅត្រឹម​ឆ្នាំ​២០៥០។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបន្តថា សម្រាប់រយៈពេល​ ៥ឆ្នាំដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយ​កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ដោយឡែកសម្រាប់បញ្ចកោណទី១ ដែលជាការ​អភិវឌ្ឍមូលធន​មនុស្ស ​ រាជរដ្ឋាភិបាលនឹងបន្តផ្តោត​លើ​កិច្ច​ការ​អាទិភាព​ចំនួន៥ គឺ ៖

(១). ការពង្រឹងគុណភាព វិស័យ​អប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមាន​គោលដៅ​យុទ្ធសាស្រ្ត​ផ្តោត​លើ​ការ​បង្កើត​បរិយាកាស​ល្អ សម្រាប់​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ជំនាញ​ខ្ពស់ តាមរយៈ​ការ​ពង្រឹងអភិបាល​កិច្ច នៃ​ការ​គ្រប់គ្រង​នៅ​តាម​គ្រឹះស្ថាន​សិក្សា, ការ​ពង្រឹងគុណភាព នៃការ​បណ្តុះបណ្តាល​គ្រប់កម្រិត, ការ​បង្កើន​គុណភាព និង​ការ​ចូលរៀន​មុខ​វិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា (STEAM) និង ការ​បង្រឹងការអប់រំកាយ និង​កីឡា;

(២). ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលមាន​គោលដៅ​យុទ្ធសាស្រ្តផ្តោត​លើ​ការ​ធ្វើបរិវត្តកម្ម​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ, ការ​បង្កើន​ការ​ចុះឈ្មោះចូលរៀន, ការរៀបចំ​ជំនាញឡើងវិញ និង​ការ​បង្កើន​ជំនាញ (Reskilling and Upskilling), ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ, ការ​ដោះស្រាយ​បញ្ហា​នៃភាពមិនស៊ីសង្វាក់​គ្នា​រវាងការបណ្តុះបណ្តាល និង​តម្រូវការ, ទាំងប្រភេទ និងគុណភាពជំនាញ, និង​ការ​ពង្រឹងការតាមដាន, ការ​ត្រួតពិនិត្យ និងការវាយតម្លៃ លើ​ការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្រ្តដែលត្រូវបានដាក់ចេញ;

(៣). ការលើក​កម្ពស់សុខភាព និង​សុខុមាលភាពប្រជាជន ដែលមាន​គោលដៅ​យុទ្ធសាស្រ្ត​ផ្តោត​លើ​ការ​បន្ត​កាត់បន្ថយ​អត្រាឈឺ និង​ស្លាប់ បណ្តាលពីជំងឺមិន​ឆ្លង​ចម្បងៗ, ការ​បន្ត​លើក​កម្ពស់​សុខភាពបន្ត​ពូជ សុខភាពទារក កុមារ និង​មាតា, ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន ក្នុង​ការ​ដឹកនាំ​បរិវត្ត​កម្ម និង​អភិបាលកិច្ច ក្នុងវិស័យ​សុខាភិបាល, ការ​បន្ត​បង្កើន​គុណភាព និង​សមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និង​ការថែទាំ, ការ​បន្ត​ពង្រឹងគុណភាព នៃការ​បណ្តុះបណ្តាល​វិជ្ជាជីវៈសុខាភិបាល, ការ​លើក​កម្ពស់​សមត្ថភាពជំនាញ, ការ​លើក​កម្ពស់​កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង​ការ​ចូលរួម​របស់ប្រជាជន​តាម​សហគមន៍;

(៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និង​ប្រព័ន្ធស្បៀង ដែលមាន​គោលដៅយុទ្ធសាស្រ្តផ្តោត​លើ ការកសាង និង​ការ​អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យ​មានលក្ខណៈប្រមូលផ្តុំ និង​សង្គតិភាព, ទាំង​ក្នុងប្រព័ន្ធជំនួយសង្គម និង​ប្រព័ន្ធសន្តិសុខសង្គម, និង​ការពង្រឹងប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និង​អាហាររូបត្ថម្ភ សម្រាប់ប្រជាជន​គ្រប់រូប ដោយឈរលើស្មារតី “មិន​បោះបង់ពលរដ្ឋខ្មែរណាម្នាក់” និង ដោយគោរពតាមអភិក្រមចំនួន ៤ គឺ ទី១ ចីរភាពនៃកម្មវិធី, ទី២ លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ទី៣ ការ​ធានា​បរិយាប័ន្ន និង​សមធម៌សង្គម ដោយផ្តោត​លើ​កិច្ច​អន្តរាគមន៍របស់រដ្ឋ លើ​គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និង​គ្រួសារងាយរងហានិភ័យ និង ទី៤ ភាព​ពង្រីកវិសាលភាព នៃប្រព័ន្ធ​គាំពារសង្គម តាមរយៈការ​អភិវឌ្ឍប្រព័ន្ធ; និង

(៥). ការពង្រឹងភាពជាពលរដ្ឋ​ក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលមានគោលដៅ​យុទ្ធសាស្រ្តផ្តោតលើ ការធ្វើពលភាវូបនីយកម្មពលរដ្ឋ (People Revitalization) ឱ្យ​មានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និងការ​លើក​កម្ពស់​ស្មារតី និងមនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសារគ្នា ការចែករំលែក ការ​ចូលរួម គុណតម្លៃសង្គម និង​ស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព ក៏​ដូចជាស្រឡាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និង យុត្តិធម៌ សំដៅធានា​បាន​នូវ​សិនិទ្ធភាព​សង្គម (Social Cohesion) និងសុខដុមរមនាសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។