ក្រសួងអប់រំជ្រើសរើសអធិការអប់រំ ជំនាន់ទី៨​ ចំនួន១០០នាក់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើស និងបណ្តុះបណ្តាលអធិការអប់រំចំនួន១០០នាក់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ តាមប្រព័ន្ធបណ្តុះបណ្តាល រយៈពេល ០១ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្រាប់លក្ខណៈវិនិច្ឆ័យបេក្ខជនបុគ្គលិកអប់រំទាំងពីរភេទ រួមមាន ទី១. កំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ទី២. មានឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្ដមដើមខ្សែ ថ្នាក់ទី៤ ឡើងទៅ (ក២.៤) និងទី៣. មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

វិញ្ញាសាប្រឡង រួមមាន ជំនាញពាក់ព័ន្ធនឹងការងារអធិការកិច្ច រយៈពេល៣ម៉ោង០០នាទី មេគុណ២,  វិញ្ញាសា វប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១, វិញ្ញាសាភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី មេគុណ១។ សម័យប្រឡង៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ មណ្ឌលប្រឡង៖ វិទ្យាស្ថានជាតិអប់រំ។

បេក្ខជនដែលបានប្រឡងជាប់ទាំងអស់ត្រូវទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិអប់រំ និងចូលរៀននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ បេក្ខជនដែលជាប់អាហារូបករណ៍ក្នុងកម្មវិធីណាមួយនៅវិទ្យាស្ថានជាតិអប់រំរួចហើយ មិនអនុញ្ញាតិឱ្យដាក់ពាក់ប្រឡងជ្រើសរើសយកអាហារូបករណ៍ក្នុងកម្មវិធីផ្សេងទៀតទេ។

កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ផុតកំណត់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី។ បេក្ខជនត្រូវទាញយកពាក្យសុំប្រឡងជ្រើសរើសតាមតំណភ្ជាប់ https://shorturl.at/NOPQR រួចព្រីនចេញជាពណ៌ ឬសខ្មៅ។ បេក្ខជនត្រូវបង់សិទ្ធិប្រឡងចំនួន២០០០រៀល (ពីរពាន់រៀលគត់)។ ទីកន្លែងដាក់ពាក្យនៅ វិទ្យាស្ថានជាតិអប់រំ (ការិយាល័យសិក្សា) រៀងរាល់ម៉ោងធ្វើការ។

ចំពោះព័ត៌មានលម្អិត បេក្ខជនអាចទំនាក់ទំនងនៅវិទ្យាស្ថានជាតិអប់រំ (ការិយាល័យសិក្សា) ឬតាមទូរស័ព្ទលេខ 088 9899 162 / ០៨៩ ៩៣៨៣ ៤៩ / ០១៦ ៩៥៩ ៦២៤ ឬតាមរយៈក្រុមតេឡេក្រាមដែលមានឈ្មោះប្រឡងជ្រើសរើសនិស្សិតអធិការអប់រំជំនាន់ទី៨ តាមតំណភ្ជាប់ https://t.me/inspectorpro8 និងគេហទំព័រវិទ្យាស្ថានជាតិអប់រំ http://www.nie.edu.kh


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...