មនុស្សវ័យជំទង់ និងវ័យកណ្ដាលគួរយកចិត្តទុកដាក់ការពារខ្លួនពីជំងឺមហារីក

យោងតាម WE Forum បានឱ្យដឹងថា ការទទួលទានអាហារកែច្នៃ និងទម្លាប់របស់នៅមិនល្អ អាចនាំឱ្យមនុស្សវ័យកណ្ដាលមួយចំនួន(millennials) ធ្លាក់ខ្លួនទៅក្នុងជំងឺមហារីក។ លើសពីនេះ ការស្រាវជ្រាវរបស់កាសែត Financial Times បានបង្ហាញថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ (ចន្លោះឆ្នាំ ១៩៩០ និង ២០១៩) អត្រាប្រជាជនកើតជំងឺមហារីកក្នុងប្រទេស G20 បានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសមនុស្សដែលមានអាយុចាប់ពី ២៥ ទៅ ២៩ ឆ្នាំ ដោយមានចំនួនលើសក្រុមអាយុដទៃ ២២ភាគរយ។ ក្រៅពីការទទួលទានអាហារកែច្នៃ និងទម្លាប់រស់នៅមិនល្អ បរិស្ថានរស់នៅដែលសម្បូរជាតិពុល ក៏ជាកត្តាចម្បងដែលបង្ករឱ្យមានជំងឺមហារីកផងដែរ។

ក្នុងការស្រាវជ្រាវបានបង្ហាញថា របៀបរស់នៅរបស់ប្រជាជននៅលោកខាងលិចបានផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង ៦០ ហើយកុមារដែលកើតនៅជំនាន់នោះ ត្រូវមានទម្លាប់រស់នៅបែបថ្មី។ ការផ្លាស់ប្ដូរនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា «Birth Cohort Effect» ជាជំនាន់ដែលមានអត្រាអ្នកកើតជំងឺមហារីកកើនឡើងជាលំដាប់រហូតមកទល់បច្ចុប្បន្ន។

លោក Shuji Ogino សាស្ត្រាចារ្យនៅសាលា Harvard Chan និងសាលាវេជ្ជសាស្ត្រ Harvard បានលើកឡើងថា «មនុស្សដែលកើតនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ មានហានិភ័យកើតជំងឺមហារីកខ្ពស់ មុនពេលពួកគេមានអាយុ ៥០ឆ្នាំខ្ពស់ជាង មនុស្សដែលកើតនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយកម្រិតហានិភ័យនេះនឹងបន្តកើនឡើងបន្តទៀត។»

លោក Ogino និងក្រុមការងារ បានវិភាគទិន្នន័យសកល លើប្រភេទមហារីកចំនួន ១៤ ដែលកំពុងកើតមានលើមនុស្សវ័យក្មេង ហើយបានរកឃើញថា កត្តាដែលបង្កឱ្យមានជំងឺមហារីក គឺបណ្ដាលមកពី អាហារកែច្នៃ ការកើនឡើង ដែលអាហារទាំងនោះភាគច្រើនជាភេសជ្ជៈមានជាតិស្ករខ្ពស់ និងគ្រឿងស្រវឹង។ ទន្ទឹមនឹងនេះ បើយោងតាមការវិភាគរបស់ FT បានរកឃើញថា ដោយសារប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន មានទំនោរអនុវត្តទទួលទានរបបអាហារ និងរបៀបរស់នៅបែបបស្ចិមប្រទេស។ ដោយងាកមកញ៉ាំអាហារកែច្នៃច្រើនជាងមុន ដើម្បីមានពេលធ្វើការច្រើន បាននាំឱ្យអត្រាមហារីកកើនឡើងក្នុងចំណោមមនុស្សដែលមានអាយុក្រោម ៥០ ឆ្នាំក្នុងប្រទេសទាំងនោះយ៉ាងរហ័សដែរ ។

តាមរយៈលទ្ធផលការស្រាវជ្រាវ បានរកឃើញថា ចន្លោះឆ្នាំ ១៩៩០ និង ២០១៩ អត្រាជំងឺមហារីកដែលកើតលើមនុស្សមានអាយុចាប់ពី ១៥ ទៅ ៣៩ ឆ្នាំបានកើនឡើងលឿន គួរឱ្យកត់សម្គាល់នៅក្នុងប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដូចជា ប្រេស៊ីល រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង បើប្រៀបធៀបទៅនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយស្ថិតក្នុងអត្រា ៥៣ភាគរយ ធៀបនឹង ១៩ភាគរយ។

ប្រសិនបើគ្មានការអន្តរាគមន៍ និងវិធានការបង្ការទេ ហានិភ័យនៃការកើនឡើងនៃជំងឺមហារីក លើមនុស្សជំនាន់ក្រោយនឹងកើនឡើងខ្ពស់ជាងមុន។ លើសពីនេះ ក្រុមមនុស្សវ័យជំទង់ក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានបញ្ហាសុខភាពច្រើនជាងមនុស្សវ័យកណ្ដាល និងមនុស្សចាស់ទៅទៀត។ ជាមួយគ្នានេះ ការអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមអំពីជំងឺមហារីក និងការលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃរបៀបរស់នៅ និងរបបអាហារដែលមានសុខភាពល្អគឺជាកិច្ចការអាទិភាពមួយដែលត្រូវធ្វើ។ ដោយឡែក ការសិក្សារបស់ Ogino បានលើកឡើងថា អន្តរាគមន៍គោលនយោបាយ ទៅលើការគ្រប់គ្រង ឧស្សាហកម្មផលិតថ្នាំជក់ អាហារកែច្នៃ និងភេសជ្ជៈ ដែលអាចមានឥទ្ធិពលលើហានិភ័យនៃជំងឺមហារីក គឺជារឿងសំខាន់ដែលត្រូវគិតគូរ។

គួរបញ្ជាក់ជូនផងដែរថា បច្ចុប្បន្នចំនួនមនុស្សស្លាប់ដោយសារជំងឺមិនឆ្លងនៅទូទាំងពិភពលោក ជាពិសេសជំងឺមហារីកនេះ មានរហូតទៅដល់ ៤១លាននាក់ជារៀងរាល់ឆ្នាំ។ ហេតុនេះ ការចូលទប់ស្កាត់ពីភាគីពាក់ព័ន្ធ ដូចជា រោងចក្រឧស្សាហកម្ម ប្រទេសផលិតចំណីអាហារ និងវិស័យពាក់ព័ន្ធជាច្រើនទៀត ពិតជាមានសារៈសំខាន់ ដើម្បីសម្រេចគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជនពិភពលោក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...