អ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃវិទ្យាស្ថាន MIT បង្ហាញគន្លឹះការពារជំងឺភ្លេចភ្លាំង

យោងតាម លោកស្រី Li-Huei Tsai សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទ ដែលផ្ដោតលើជំងឺភ្លេចភ្លាំង នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT) និងជានាយកនៃវិទ្យាស្ថាន The Picower Institute for Learning and Memory បានលើកឡើងថា គន្លឹះធ្វើឱ្យមុខងារខួរក្បាលមានសុខភាពល្អ និងមានសមត្ថភាពចងចាំខ្លាំង នៅវ័យចាស់មិនមានអាថ៌កំបាំងនោះទេ។

សាស្ត្រារូបនេះបន្ថែមថា ចំពោះការណែនាំរបស់អ្នកជំនាញទូទៅវិញ ដើម្បីធ្វើឱ្យមុខងារចងចាំរបស់ខួរក្បាលមានសុខភាពល្អ យើងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ មានទំនាក់ទំនងល្អក្នុងសង្គម និងមានរបបអាហារត្រឹមត្រូវ ប៉ុន្តែអ្វីដែលពិបាកនោះ គឺការអនុវត្តទម្លាប់ទាំងនេះឱ្យបានជាប់លាប់ និងការគោរពវិន័យដែលខ្លួន​​ឯងបានកំណត់ បើទោះមានឧបសគ្គក៏ដោយ។

ទន្ទឹមនឹងនេះ ការសិក្សាថ្មីមួយ ដែលត្រូវបានចេញផ្សាយនៅលើ BMJ ដែលបានតាមដានមនុស្សជិត ៣ម៉ឺននាក់ក្នុងប្រទេសចិនអស់រយៈពេល ១០ឆ្នាំ បានរកឃើញថា ការមានទម្លាប់រស់នៅល្អ គឺជាកត្តាសំខាន់បំផុត ដើម្បីពង្រឹងសមត្ថភាពចងចាំ។

អ្នកស្រាវជ្រាវជាច្រើន ក៏បានស្រាវជ្រាវរកឃើញកត្តាសំខាន់ៗដូចទៅនឹងការរកឃើញរបស់សាស្ត្រាចារ្យ Li-Huei Tsai ដែរ។ លទ្ធផលនៃការស្រាវជ្រាវទាំងនោះបានបញ្ជាក់ថា របបអាហារជំនួយសុខភាព លំហាត់ប្រាណទៀងទាត់ ទំនាក់ទំនងល្អក្នុងសង្គម សកម្មភាពដែលពង្រឹងមុខងារយល់ដឹងខួរក្បាល និងការជៀសវៀងការជក់បារី និងគ្រឿងស្រវឹង គឺសំខាន់បំផុតក្នុងការពង្រឹងមុខងារចងចាំរបស់ខួរក្បាល។

យ៉ាងណាមិញ សាស្ត្រាចារ្យ Li-Huei Tsai សង្កត់ធ្ងន់ថា បើទោះជាដឹងអំពីអ្វីដែលត្រូវធ្វើក៏ដោយ ប៉ុន្តែការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងការមានវិន័យលើខ្លួន​ឯងគឺសំខាន់បំផុត ប្រសិនបើអ្នកចង់មានសុខភាពខួរក្បាលល្អនៅវ័យចំណាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......