ឧកញ៉ា ប៉ិច បូឡែន ៖ ដើម្បីជោគជ័យក្នុងជីវិតការងារ និងអាជីវកម្ម យុវជនត្រូវមានចំណង់ ចំណេះ ជំនាញ ចំណងទាក់ទង និងចរិយាសម្បត្តិ

“ដើម្បីទទួលបានជោគជ័យ វឌ្ឍនភាពក្នុងជីវិត ការងារ និងអាជីវកម្ម យុវជនត្រូវមានចំណង់ ចំណេះ ជំនាញ ចំណងទាក់ទង និងចរិយាសម្បត្តិ(ចរិត)”។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍ដល់ថ្នាក់ទី១២ កាលពីពេលថ្មីៗកន្លងមកនេះ។

បើតាមលោកឧកញ៉ា ប៉ិច បូឡែន ចំណង់ ដែលលើកមកនិយាយនេះ គឺសំដៅលើក្តីស្រលាញ់ គោលដៅ បុព្វហេតុសន្ទុះចិត្ត និងឆន្ទៈ។ ដោយជាធម្មតានៅពេលប្អូនៗកំពុងនៅសិក្សាតែងតែគិតថាទៅថ្ងៃមុខចង់មានការងារល្អធ្វើ មានរថយន្តទំនើបជិះ និងមានផ្ទះស្អាតរស់នៅសមរម្យនៅក្នុងសង្គម ដែលទាំងនេះគឺជាចំណង់ ប៉ុន្តែប្អូនៗក៏ត្រូវស្វែងរកគោលដៅរបស់ខ្លួនឱ្យបានពិតប្រាកដ និងដាក់សន្ទុះចិត្តទៅមុខ ដើម្បីសម្រេចចំណង់ឱ្យក្លាយជាការពិត។ ម្យ៉ាងទៀត គោលដៅតែងតែប្រែប្រួលលឿនណាស់ ដូចនេះត្រូវកំណត់ ហេតុផលឱ្យច្បាស់លាស់ និងកំណត់គោលដៅ៥ឆ្នាំ និង១០ឆ្នាំទៀត ចង់ក្លាយជាអ្វី? ដើម្បីកុំឱ្យបាត់ភាពម្ចាស់ការលើខ្លួនឯង។

រីឯចំណេះវិញ អ្នកជំនាញផ្នែកអប់រំបានបញ្ជាក់ថា យុវជនត្រូវមានចំណេះដឹងទូទៅទូលំទូលាយទាំងក្នុងតំបន់អាស៊ាន និងសកលលោក ភាសាបរទេស ចិត្តសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច ព្រមទាំងបច្ចេកវិទ្យាផងដែរ។ លើសពីនេះ យុវជនត្រូវខិតខំសិក្សាស្រាវជ្រាវឱ្យបានច្រើន និងស្វែងរកចំណេះថ្មីៗតាមរយៈដំណើរកម្សាន្តនៅក្រៅប្រទេស និងឈ្វេងយល់ពីប្រតិបត្តិការគម្រូអាជីវកម្មថ្មីៗ។

ទន្ទឹមនឹងនេះ លោកឧកញ៉ាបញ្ជាក់ថា យុវជនក៏ត្រូវចាប់យកជំនាញណាមួយឱ្យប្រាកដប្រជា។ ចេះធ្វើឱ្យបានលទ្ធផលច្បាស់លាស់ ហើយកុំគ្រាន់តែដឹង និងបានត្រឹមតែនិយាយ។ ម្យ៉ាងវិញទៀត យុវជនគួរចូលរួមការងារស្ម័គ្រចិត្ត ដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែម ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែង។

ចំពោះចំណងទាក់ទងវិញ លោកឧកញ៉ាពន្យល់ថា ធ្វើអ្វីក៏ដោយយុវជនត្រូវការបណ្តាញទំនាក់ទំនង ដើម្បីប្រឹក្សាយោបល់ រួមគ្នាគិត រួមគ្នាធ្វើ ជួយយកអាសារគ្នានិងចែកប្រយោជន៍គ្នា។ តាមលោកឧកញ៉ា យុវជនត្រូវរាប់អានមិត្តភក្តិឱ្យបានច្រើន ចូលរួមការងារសង្គម និងការងារស្ម័គ្រចិត្ត ដើម្បីកសាងទំនាក់ទំនងល្អ និងបង្កើតឱកាសផងដែរ។

អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បន្ថែមថា បើយុវជនមានសម្បត្តិទាំង៤ខាងលើ តែបើចរិតយ៉ាប់ ចរិយាសម្បត្តិអន់ លទ្ធផលជីវិតក៏មិនអាចល្អដែរ។ ដូច្នេះត្រូវស្វែងរកកំណត់ និងប្រកាន់យកចរិតសមស្រប និងល្អសមរម្យសម្រាប់ជីវិត និងអាជីពការងារ។

លោកឧកញ៉ា ប៉ិច បូឡែន

“កុំស្លូតពេក ក្រែងគេកិបកេង កុំកាចពេក ក្រែងគេស្អប់មិនហ៊ាននៅក្បែរ។ កុំទាបពេក ក្រែងគេជាន់ កុំខ្ពស់ពេករហូតភ្លេចខ្លួនភ្លេចមិត្តភក្រ្តបងប្អូន…ជាដើម, ត្រូវមានចិត្តល្អ និងក្លាហានក្នុងពេលជាមួយគ្នា។ កុំកេងគេ ហើយក៏កុំរស់នៅ ដើម្បីតែសេចក្តីសុខអ្នកដទៃ។ ត្រូវក្លាហានក្នុងការនិយាយដោយការគោរពអ្នកដទៃ និងហ៊ាននិយាយការពារប្រយោជន៍យើង…”

លោកឧកញ៉ា ប៉ិច បូឡែន ក៏បានក្រើនរំលឹកទៅដល់យុវជនត្រូវចេះផ្ទៀងផ្ទាត់អ្វីដែលរៀនក្នុងសៀវភៅ និងពីសាលា ជាមួយទិដ្ឋភាពជាក់ស្តែងក្នុងសង្គម ហើយរៀនគ្រប់គ្រងផ្លូវអារម្មណ៍ ស្មារតី និងទំនាក់ទំនងក្រុមការងារដែលជំនាញនេះមិនបានបង្រៀននៅមហាវិទ្យាល័យនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។