៥ វិធី ដែលម្ដាយឪពុកអាចជួយឱ្យកូនក្លាយជាមនុស្សឯករាជ្យ

ការបណ្ដុះស្មារតីឯករាជ្យសម្រាប់កុមារ គឺជាកាតព្វកិច្ចរបស់ម្ដាយឳពុកគ្រប់រូប។ ស្មារតីនេះ គឺជាអំណោយដ៏មានតម្លៃ ដែលជួយឱ្យកុមារអាចអភិវឌ្ឍសមត្ថភាពបំណិនជីវិត ជំរុញការលូតលាស់បានល្អ និងក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់សង្គម។ យោងតាម AWARENESS ACT បានបង្ហាញពីវិធីសាស្ត្រចិញ្ចឹមបីបាច់កូនចំនួន ៥ដែលអាចរួមចំណែកធ្វើឱ្យកុមារក្លាយជាបុគ្គលឯករាជ្យ។

១. លើកទឹកចិត្តឱ្យហ៊ានសម្រេចចិត្ត និងដោះស្រាយបញ្ហា ៖ សមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាដោយស្វ័យភាព គឺជាមូលដ្ឋានគ្រឹះចម្បងក្នុងការបណ្ដុះឯករាជ្យភាព។ ម្ដាយឪពុកអាចលើកទឹកចិត្តឱ្យកូនៗហ្វឹកហាត់ដោះស្រាយបញ្ហា និងសម្រេចចិត្តជ្រើសរើសអ្វីដែលគេចង់បាន ដែលស្របទៅតាមវ័យរបស់ពួកគេ។ ទន្ទឹមនឹងនេះ ម្ដាយឪពុកអាចដើរតួជាអ្នកណែនាំ និងគាំទ្រនៅពេលចាំបាច់ ជាជាងជួយដោះស្រាយឱ្យពួកគេភ្លាមៗ ។ ការអនុវត្តវិធីសាស្ត្រនេះ នឹងផ្ដល់លទ្ធភាពឱ្យកុមារអភិវឌ្ឍជំនាញគិតបែបត្រិះរិះ អភិវឌ្ឍបញ្ញាស្មារតី និងមសនភាពជឿជាក់ក្នុងការប្រឈមមុខនឹងបញ្ហា។

២. ជំរុញឱ្យហ្វឹកហាត់ទទួលខុសត្រូវ ៖ ការបណ្ដុះស្មារតីទទួលសុខត្រូវសម្រាប់កុមារ មានសារៈសំខាន់ខ្លាំងក្នុងការលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។ ម្ដាយឪពុកអាចផ្ដល់កិច្ចការណាមួយ ដែលគិតថាសមស្របទៅនឹងវ័យរបស់គេឱ្យគេធ្វើ ដើម្បីហ្វឹកហាត់មានភាពជាម្ចាស់ការលើកការងារ និងបង្កើនស្មារតីទទួលខុសត្រូវ។ ការអនុវត្តវិធីសាស្ត្រនេះ ជួយឱ្យកូនលោកអ្នកយល់ពីសារៈសំខាន់នៃការចូលរួមចំណែកបំពេញការងារក្នុងគ្រួសារ និងធ្វើឱ្យពួកគេចេះពឹងផ្អែកខ្លួនឯង។ ការផ្ដល់ឱកាសឱ្យកុមារទទួលបានបទពិសោធន៍ពីលទ្ធផល នៃសកម្មភាពរបស់គេ ទាំងវិជ្ជមាន និងអវិជ្ជមាន គឺជាកត្តាសំខាន់ក្នុងការបង្រៀនពួកគេឱ្យចេះទទួលខុសត្រូវ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។

៣. បណ្ដុះផ្នត់គំនិតអភិវឌ្ឍខ្លួន ៖ ផ្នត់គំនិតអភិវឌ្ឍខ្លួន (Growth Mindset) គឺជាស្មារតីមួយ ដែលជឿថា សមត្ថភាព និងភាពវៃឆ្លាត គឺអាចអភិវឌ្ឍបានតាមរយៈការខំប្រឹងប្រែង ភាពអត់ធ្មត់ ការអនុវត្ត និងការរៀនសូត្រអំពីកំហុសជាប្រចាំ។ ម្ដាយឪពុក អាចបណ្ដុះផ្នត់គំនិតអភិវឌ្ឍខ្លួនដល់កូនៗ តាមរយៈការបង្ហាញពីតម្លៃនៃការប្រឹងប្រែង ភាពអត់ធ្មត់ និងការតស៊ូ រហូតទាល់តែសម្រេចបានលទ្ធផលអ្វីមួយ ។ ផ្នត់គំនិតនេះផ្តល់អំណាច និងថាមពលដល់កុមារឱ្យមានគំនិតផ្ដួចផ្ដើម ចេះកំណត់គោលដៅ និងហ៊ានដេញចាប់ក្ដីស្រមៃផ្ទាល់ខ្លួនឯង។

៤. ការផ្ដល់សេរីភាព និងព្រំដែននៃសេរីភាព ៖ ការកំណត់តុល្យភាពរវាងការផ្ដល់សេរីភាព​ សិទ្ធិផ្ទាល់ខ្លួន និងព្រំដែននៃសេរីភាពសម្រាប់កុមារ គឺពិតជាសំខាន់ណាស់ សម្រាប់ការបណ្ដុះស្មារតីឯករាជ្យភាព។ ការបង្កើតព្រំដែនសេរីភាពច្បាស់លាស់ និងមានហេតុផល ធ្វើឱ្យកុមារទទួលបាននូវអារម្មណ៍សុវត្ថិភាព និងយល់ថា គ្រួសារមានរចនាសម្ព័ន្ធត្រឹមត្រូវ។ យ៉ាងណាមិញ នៅក្នុងព្រំដែននោះ ម្ដាយឪពុកក៏គួរផ្ដល់នូវសេរីភាពក្នុងស្វែងយល់នូវអ្វីថ្មីៗ ការជ្រើសរើស និងការសម្រេចចិត្ត។ វិធីសាស្ត្រនេះ អាចធ្វើឱ្យកុមារដឹងពីដែនកំណត់សកម្មភាពរបស់ខ្លួន ព្រមទាំងធ្វើឱ្យពួកគេយល់ដឹងបន្ថែមពីការអភិវឌ្ឍស្មារតីស្វ័យភាព និងការគ្រប់គ្រងខ្លួនឯង។

៥. បង្កើតទំនាក់ទំនងបើកចំហ ៖ កុមារឯករាជ្យជាទូទៅពូកែទំនាក់ទំនង និងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលធ្វើឱ្យពួកគេអាចបង្ហាញនូវតម្រូវការ គំនិត និងអារម្មណ៍បានល្អ។ ម្ដាយឪពុកអាចបណ្ដុះជំនាញនេះ ដោយបង្កើតបរិយាកាសក្នុងការប្រាស្រ័យទាក់ទងមួយ ដែលបើកចំហអារម្មណ៍សម្រាប់កុមារ និងធ្វើឱ្យពួកគេមានអារម្មណ៍ផាសុកភាពក្នុងការចែករំលែកគំនិត និងកង្វល់របស់ខ្លួន ដោយមិនភ័យខ្លាចការវិនិច្ឆ័យ ឬរិះគន់។ ការបង្ហាញអារម្មណ៍យល់ចិត្ត ការស្ដាប់ដោយយកចិត្តទុកដាក់ និងធ្វើឱ្យកូនទទួលអារម្មណ៍ផាសុកភាព ជាផ្នែកមួយដែលជួយឱ្យកូនអភិវឌ្ឍភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាមូលហេតុចម្បងធ្វើ​ឱ្យពួកគេងាយស្រួលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។