ក្រសួងអប់រំប្រារព្ធទិវាជាតិអំណានឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ»

ភ្នំពេញ – ក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក​កម្ពស់សមត្ថភាពអាន និង​ការ​តែងនិព្ធ សំដៅ​រួម​ចំណែក​ការងារ និង​អង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្រ្តីរាជការ ប្រជាជន​គ្រប់រូប ក្រសួងអប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ប្រារព្ធទិវាជាតិអំណាន​ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «អំណានជាមាគ៌ា​ឆ្ពោះទៅ​បរិវត្តកម្មវិស័យអប់រំ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៣ ព្រមជាមួយ​ការ​តាំង​ពិព័រណ៍សៀវភៅ​រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាម​ការ​ប្រកាស​របស់ក្រសួងអប់រំ យុវជន និង​កីឡា ក្នុងឱកាស នៃទិវាជាតិអំណានលើកទី៨ ក្រសួងនឹងប្រកាស​លទ្ធផលជ័យលាភី​ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និង​តែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» និងលទ្ធផល​ជ័យលាភី​ផ្នែកបកស្រាយអក្សរសិល្ប៍ រួមនឹង​ការ​ធ្វើបាឋកថាស្រាវជ្រាវ ស្តីពី «រង្វាយតម្លៃលទ្ធផល​សិក្សា​របស់សិស្ស ក្នុង​បរិបទ នៃការអប់រំ​ក្នុងសតវត្សទី២១» ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ព្រមជាមួយ​គ្នា នៅ​ក្នុ​ងឱកាសទិវាជាតិអំណាននោះ ក៏​មានការ​ធ្វើបទបង្ហាញ និង​កិច្ច​ពិភាក្សា ស្តីពី «សារៈសំខាន់របស់អំណានក្នុង​ការសិក្សា» ដោយ​ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ និង​លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន នរវិទូពានរង្វាន់ឆ្នើម ហ៊្វូតូអូកា នៃប្រទេស​ជប៉ុនផងដែរ។

គួរ​បញ្ជាក់ដែរថា តាមរយៈអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​យក​ថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំ​ជាទិវាជាតិអំណាន នៃព្រះរាជាណាចក្រ​កម្ពុជា ។ ការបង្កើត​ឱ្យ​មានទិវានេះ គឺដើម្បីបណ្តុះទម្លាប់​អាន ជំរុញ​វប្បធម៌អាន លើក​កម្ពស់​សមត្ថភាពអាន និង​ការ​តែងនិពន្ធ ដែលរួមចំណែក​ការពារ និង​ពង្រឹងវប្បធម៌ខ្មែរ។

ចំណែក​ការ​កំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃនៃការប្រារព្ធទិវាជាតិអំណានវិញ បើយោង​តាម​ការ​បញ្ជាក់របស់ក្រសួងអប់រំ យុវជន និ​ងកីឡា គឺ​ដើម្បីជាការ​រំលឹក​ដល់ថ្ងៃប្រសូត របស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រ​កម្ពុជា ដែលទ្រង់ប្រសូត​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ​១៨៨៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...