វិធីស្វែងរក​ខ្លួន​ឯងដើម្បីកំណត់អាជីព តាមរយៈ​ទ្រឹស្តី Multiple Intelligent

ការស្វែងរកខ្លួនឯងជាផ្នែកសំខាន់ដែលយុវជនមិនគួរមើលរំលង ជាពិសេស យុវជនដែលកំពុងជ្រើសជំនាញសិក្សាក្រោយចប់វិទ្យាល័យ ។ Multiple intelligent ជាទីស្រ្តីដែលរៀបរាប់អំពីបញ្ញា ឬភាពឈ្លាសវៃ៩ចំណុច ដែលបង្ហាញពីសមត្ថភាពលេចធ្លោទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗ។ ទន្ទឹមគ្នានោះ វាក៏បានបង្ហាញអំពីប្រភេទការងារ ដែលស្របនឹងសក្ដានុពលរបស់ពួកគេផងដែរ។

យោង​តាម​គេហទំព័រ Verywellmind បានសង្ខេបប្រភេទ ភាពឈ្លាសវៃ ត្រង់ចំណុចសំខាន់ៗ ដែលមានដូចខាងក្រោម៖

១. ភាពឈ្លាសវៃតាមរយៈការមើលឃើញ ៖ មនុស្សដែលមានបញ្ញាដោយការប្រើប្រាស់ប្រាស្រ័យភ្នែកបានទូលំទូលាយជាងផ្នែកផ្សេងៗ ពួកគេអាចបង្កើតគំនិតច្នៃប្រតិដ្ឋតាមរយៈការឃើញនូវ​រូបភាពអ្វីមួយថ្មីៗ មួយវិញទៀតពួកគាត់ពូកែស្រមៃអ្វីមួយឱ្យចេញជារូបភាពបាន។ តាមបុគ្គលិកលក្ខណៈបែបនេះ ពួកគេពូកែនៅរឿងមួយចំនួនដូចជា កំណត់ផែនទីទិសដៅ ផលិតវីដេអូ និងបង្កើតរូបភាព។ ចំពោះចំណុចលេចធ្លោគឺ ការវិនិច្ឆ័យ ឬការវិភាគក្នុងលំហ និងតាមរយៈការមើលឃើញ មានន័យថាមានការវិភាគបែបទូលំទូលាយ។ ពួកគាត់មានចំណូលចិត្តដូចជា អាន និងសរសេរសម្រាប់ការកម្សាន្ត។ ពូកែបង្គំរកលទ្ធផលល្អៗរួមគ្នា នៅពេលមានបញ្ហាពិបាកយល់ ឬពិបាកដោះស្រាយ។ ចូលចិត្តពណ៌នាអំពីរូបភាព ឬក្រាហ្វិក និងផ្ទាំងវិភាគទិន្ន័យនានា។ ពួកគេតែងរីករាយនៅពេលដែលបានគូស មិនថាជាប្រភេទគំនូរ ឬការលាយបញ្ចូលទឹកថ្នាំបង្កើតបានសិល្បៈឱ្យលេចចេញជារូបរាង។ ប្រសិនបើមានកិច្ចការ ដែលមានលំនាំបង្ហាញឱ្យមើលស្រាប់ មនុស្សប្រភេទនេះងាយនឹងឆាប់យល់។ ចំពោះការងារដែលផ្តល់នូវ​ភាពលេចធ្លោនោះមានបីប្រភេទគឺ ស្ថាបត្យករ អ្នកសិល្បករ និងជាវិស្វករ។

២. ភាពឈ្លាសវៃផ្នែកវោហារស័ព្ទ ៖ ចំណុចខ្លាំងគឺ ការប្រើពាក្យសម្ដី ភាសា និងការសរសេរ ។ ចរិតលក្ខណៈរបស់ពួកគេមានដូចជា អាចចងចាំព័ត៌មានដែលគេសរសេរ ឬនិយាយ។ តែងតែរីករាយជាមួយនឹងការសរសេរ និងការអាន។ ចូលចិត្តជជែកពិភាក្សា និងការនិយាយបញ្ចុះបញ្ចូល។ ជាបុគ្គលដែលមានសមត្ថភាពធ្វើបទបង្ហាញបានល្អ។ មានសមត្ថភាពរំលេចនូវភាពកំប្លុកកំប្លែង ពេលប្រាប់រឿងអ្វីមួយទៅកាន់អ្នកដទៃ។ ចំពោះប្រភេទកាងារដែលសាកសមនឹងទេព្យកោលស្យរបស់ពួកគេមានដូចជា អ្នកសរសេរមាតិកា អ្នកនិពន្ធ អ្នកសារព័ត៌មាន មេធាវី និងគ្រូបង្រៀន។

៣. ភាពវៃឆ្លាតផ្នែកគណិតវិទ្យា-តក្កវិជ្ជា ៖  ពួកគេភាគច្រើនពេលដែលវែកញែកអ្វីមួយមានហេតុមានផលច្បាស់លាល់ ចេះកែច្នៃនូវ​អ្វីដែលមានលំនាំស្រាប់ និងមានការវិភាគបែបតក្កវិជ្ជា ហើយមានទំនោគិត និងធ្វើអំពីចំនួនតួលេខ។ ចំណុចដែលលេចធ្លោគឺ វិភាគបញ្ហា និងអាចដោះស្រាយបញ្ហាតាមប្រតិបត្តិការគណិតវិទ្យា។ ចរិតលក្ខណៈ របស់ពួកគេច្រើនជាអ្នកមានជំនាញពូកែដោះស្រាយបញ្ហា។ ចូលចិត្តគិតអំពីគំនិតជាក់លាក់ណាមួយ។ ចូលចិត្តការធ្វើពិសោធន៍ ។ អាចដោះស្រាយបញ្ហាស្មុគស្មាញ។ ប្រភេទការងារដែលឆ្លើយតបនឹងទេព្យកោលសល្យគឺ អ្នកវិទ្យាសាស្រ្ត អ្នកគណិតវិទូ គ្រូបង្រៀនគណិតវិទ្យា អ្នកបង្កើតកម្មវិធីកុំព្យូទ័រ ជាវិស្វករ និងគណនេយ្យករ។

៤. ភាពឈ្លាសវៃផ្នែកកាយវិកា-រូបរាងកាយ ៖ សម្រាប់អ្នកដែលមានភាពឈ្លាយវៃតាមរយៈការបញ្ចេញនូវកាយវិកា គេអាចកត់សម្គាល់បានថាជាអ្នកដែលអាចគ្រប់គ្រងរូបរាងកាយ ឬអកប្បកិរិយាល្អតាមរយៈការបញ្ចេញចលនា និងសកម្មភាពនានាតាមរយៈរាងកាយ។ ចរិតលក្ខណៈរបស់បុគ្គលប្រភេទនេះមានដូចជា មានជំនាញរាំ និងធ្វើកីឡា។ ពួកគេចូលចិត្តបង្កើតរបស់អ្វីមួយដែលធ្វើដោយផ្ទាល់ដៃ។ ចូលចិត្តសម្រួលចលនារាងកាយ និងជាមនុស្សដែលចងចាំដោយការធ្វើ ជាជាងគ្រាន់តែបានឮ ។ ការងារដែលស្របនឹងសក្ដានុពលមនុស្សប្រភេទនេះមានដូចជា សិប្បករ អ្នករាំ អ្នកស្ថាបនា(សាងសង់អ្វីមួយ)  អ្នកជំនាញផ្នែកវះកាត់ ជាងចម្លាក់ និងជាតារាសម្តែង។

៥. ភាពឈ្លាសវៃដោយសារតូរ្យតន្ត្រី ៖ មនុស្សដែលមានភាពឈ្លាសវៃតាមរយៈតូរ្យតន្រ្តីភាគច្រើនពួកគេពូកែគិតតាមរយៈលំអាន ឬលំនាំតាមចង្វាក់ភ្លេង និងសម្លេង។ ចំណុចពិសេសរបស់មនុស្សប្រភេទនេះគឺ ពេញចិត្តតន្រ្តី ពូកែនិពន្ធទំនុកតន្រ្តី និងការបង្ហាញចេញមកក្រៅ(សម្តែងសិល្បៈ)។ មនុស្សប្រភេទនេះមានចរិតលក្ខណៈដូចជា ចូលចិត្តច្រៀង និងលេងជាមួយឧបករណ៍តន្រ្តី។ ពួកគេអាចកំណត់ចំណាំ លំនាំរបស់តន្រ្តី និងសម្លេងបានយ៉ាងងាយ ថែមទាំងអាចចងចាំទំនុកច្រៀង និងភ្លេង។ មានការយល់ដឹងទូលំទូលាយអំពីរចនាសម្ព័ន្ធតន្ត្រីពីមួយដំណាក់កាល ទៅមួយដំណាក់កាល។ ប្រភេទការងារដែលស្របជាមួយមនុស្សប្រភេទនេះមានដូចជា អ្នកតន្រ្តីករ ឬតន្រ្តីការនី អ្នកនិពន្ធទំនុកភ្លេង អ្នកចម្រៀង គ្រូបង្វឹកបង្ហាត់ផ្នែកតន្រ្តី ឬអ្នកដឹកនាំការផលិតតន្រ្តី។

៦. ភាពឈ្លាសវៃតាមរយៈអន្តរបុគ្គល ៖ មនុស្សដែលអាចបង្កើតបញ្ញាតាមរយៈអន្តរបុគ្គល ឬក៏ហៅម្យ៉ាងទៀតថា ការប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្សដទៃ ពួកគេងាយនឹងយល់អារម្មណ៍របស់អ្នកដទៃ និងពូកែធ្វើទំនាក់ទំនងជាមួយមនុស្សថ្មីៗ បានយ៉ាងលឿន។ មួយវិញទៀត ពួកគេយល់មនោសញ្ចេតនារបស់ដទៃ ចេះជំរុញទឹកចិត្ត និងបំផុសបំណងប្រាថ្នាទៅកាន់មនុស្សនៅជុំវិញខ្លួនរបស់គេ។ ហើយចំណុចលេចធ្លោគឺ យល់ពីមនុស្ស និងចេះទំនាក់ទំនងជាមួយមនុស្ស។ ចរិតលក្ខណៈដែលអាចកត់សម្គាល់មនុស្សប្រភេទនេះបានមានដូចជា ពួកគេចេះជជែកទំនាក់ទំនងជាមួយមនុស្សបានល្អជាងការសរសេរ។ មានជំនាញក្នុងការប្រើប្រាស់ពាក្យដែលស្របនឹងស្ថានការណ៍។ ពួកគេចេះមើលឃើញរូបភាពផ្សេងពីអ្នកដទៃក្នុងស្ថានភាពតែមួយ។ ជារឿយៗចូលចិត្តបង្កើតទំនាក់ទំនងបែបវិជ្ជមានជាមួយអ្នកដទៃ ។ មានសមត្ថភាពដោះស្រាយជម្លោះនៅក្នុងក្រុមណាមួយ។ ប្រភេទការងារដែលស្របជាមួយនឹងមនុស្សដែលមានភាពខ្លាំងផ្នែកអន្តរបុគ្គលមានដូចជា អ្នកចិត្តសាស្រ្តទស្សនៈវិទូ អ្នកប្រឹក្សាយោបល់ អ្នកមានជំនាញផ្នែកលក់ និងជាអ្នកនយោបាយ។

Intelligent young caucasian girl in glasses reading a book at the library

៧. ភាពឈ្លាសវៃដោយការធ្វើអន្តរកម្មជាមួយខ្លួនឯង ៖ មនុស្សដែលមានសមត្ថភាពអាចធ្វើអន្តរកម្មជាមួយខ្លួនឯង ពួកគេអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។ ពួកគេហាក់រីករាយនឹងការធ្វើសេចក្ដីឆ្លុះបញ្ចាំងជាមួយខ្លួនឯង និងការវិភាគដែលរួមបញ្ចូលនៅការស្រមើស្រមៃផងដែរ។ ពួកគេបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ភាគច្រើនគ្រាន់តែដើម្បីស្វែងរកសក្តានុពលបន្ថែម។ ចំណុចលេចធ្លោរបស់ពួកគេគឺអាចប្រើពាក្យសម្ដីប្រកបដោយហេតុគួរត្រិះរិះ និងការវិភាគឆ្លុះបញ្ចាំងពីខ្លួនឯង។ ចរិតលក្ខណៈដែលគួរឱ្យកត់សម្គាល់ គឺ ចូលចិត្តវិភាគចំណុចខ្លាំង និងចំណុចខ្សោយបានយ៉ាងល្អ។ ចូលចិត្តវិភាគទ្រីស្ដី និងទស្សនៈគំនិត។ ចេះស្វែងយល់អំពីខ្លួនឯង។ ដឹងពីរបៀបនៃការលើកទឹកចិត្ត និងស្ទង់អារម្មណ៍របស់ខ្លួនឯងក្នុងកម្រិតមូលដ្ឋាន។ ចំពោះការងារដែលឆ្លើយតបនឹងសក្ដានុពលមានដូចជា អ្នកទស្សនៈវិទ្យា អ្នកសរសេរ អ្នកទ្រឹស្ដី និងជាអ្នកវិទ្យាសាស្រ្តជាដើម។

៨. ភាពឈ្លាសវៃតាមរយៈបរិយាកាសធម្មជាតិ ៖ បុគ្គលដែលស្ថិតក្នុងចំណុចនេះផ្សារភ្ជាប់ខ្លួនទៅនឹងធម្មជាតិ ហើយចាប់អារម្មណ៍នឹងការបណ្តុះថែទាំរុក្ខជាតិឱ្យមានជីវិត រុករកបរិយាកាសថ្មីៗ និងរៀនសូត្រអំពីបំណែកថ្មីៗ ។ ចំណុចពិសេសគួឱ្យកត់សម្គាល់ គឺស្វែររកលំនាំថ្មីៗ និងមានទំនាក់ទំនងជាមួយនឹងធម្មជាតិ។ ចរិតលក្ខណៈមនុស្សប្រភេទនេះមានដូចជា ចាប់អារម្មណ៍ទៅនឹងប្រធានបទដូចជា រុក្ខសាស្ត្រ (ជាប្រភេទរុក្ខជាតិដែលអាចផ្តល់នៅបទពិសោធន៍), ជីវៈវិទ្យា និងសត្វវិទ្យា។ ពួកគេមានសមត្ថភាពអាចបែបចែកប្រភេទព័ត៌មានដែលទទួលបានទៅតាមលំដាប់ថ្នាក់នីមួយៗ។ មួយវិញទៀត ពួកគេរីករាយជាមួយនឹងការបោះតង់ ការថែទាំសួន ឡើងភ្នំ រុកព្រៃ និងសកម្មភាពរុករកនៅខាងក្រៅជាច្រើនទៀត ហើយមនុស្សប្រភេទនេះមិនចូចិត្តរៀននៅមេរៀន ឬនិយាយប្រធានបទណាដែលមិនទាក់ទងនឹងធម្មជាតិ។ ប្រភេទការងារ ដែលស្របជាមួយសក្ដានុពល របស់ពួកគេគឺ អ្នកជីវវិទូ អ្នកអភិរក្ស អ្នកបង្កើតសួន ឬថែសួន និងជាកសិករ ជារួមការងារដែលទាក់ទងជាមួយនឹងធម្មជាតិ។

៩. ភាពឈ្លាសវៃផ្នែកអត្ថិភាព៖ មនុស្សដែលស្ថិតក្នុងជំពូកអត្ថិភាព តែងបង្កើតសំណួរដែលជ្រៅទាក់ទងនឹងនិយមន័យជីវិត ថាតើមានសកម្មភាពអ្វីដែលអាចធ្វើបានដើម្បីសម្រេចនូវគោលដៅមួយដែលមិនតូចពេក។ មនុស្សប្រភេទនេះមានសមត្ថភាពមួយគឺមើលស្ថានភាពមួយនៅក្នុងរូបភាពដែលធំ។ ចរិលក្ខណៈរបស់ពួកគេអាចកត់សម្គាល់បានតាមរយៈចូលចិត្តគិត ឬមើលអ្វីមួយក្នុងរយៈពេលវែង។ តែងតែវិភាគពីស្ថានភាពបច្ចុប្បន្នថា តើវាមានឥទ្ធិពលយ៉ាងដូចម្តេចខ្លះអំពីលទ្ធផលទៅថ្ងៃមុខ? ចាប់អារម្មណ៍អំពីនិយមន័យ នៃជីវិត និងបរិនិព្វាន(ការស្លាប់របស់មនុស្ស)។ ហាក់មានចំណាប់អារម្មណ៍ដាក់ការសង្ស័យចំពោះអ្នកដទៃ។ មានសមត្ថភាព មើលស្ថានភាពខុសពីទស្សនៈសង្គមដែលគេតែងមើលឃើញ។ ចំពោះប្រភេទការងារដែលស្របជាមួយសក្ដានុពលមានដូចជា  អ្នកទស្សនៈវិទ្យា អ្នកវិទូ អ្នកប្រឹក្សា ជាគ្រូបង្គោល ឬគ្រូឧទ្ទិសនាមជាដើម៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី