រដ្ឋាភិបាលចិន​ផ្តល់​អាហារូបករណ៍ចំនួន៦៧កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ភ្នំពេញ – ក្រសួងអប់រំ យុវជន និ​ងកីឡា បាន​ប្រកាស​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ ក្រសួង​នឹងធ្វើ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​ចំនួន ៦៧នាក់ ឱ្យ​ទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន (CSC) ដើម្បីទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បរិញ្ញាបត្រ​ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា​ក្នុង​ប្រទេស​ចិន សម្រាប់ឆ្នាំ​សិក្សា២០២៣-២០២៤។

សម្រាប់អាហារូបករណ៍​នេះ សោហ៊ុយ​ធ្វើដំណើរ​ទៅមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុក​របស់​សាមីជន ឯការ​ចំណាយ​ផ្សេងៗ​ដូចជា​ការ​ស្នាក់នៅ ការសិក្សា និងប្រាក់​អាហារូបករណ៍ ជា​បន្ទុក​របស់​រដ្ឋាភិបាល​ចិន។

ដោយ​ឡែក​មុខ​ជំនាញ​សម្រាប់ការសិក្សា គឺរួមមាន ៖ វិទ្យាសាស្រ្ត​ វិស្វកម្ម សេដ្ឋកិច្ច ការ​គ្រប់គ្រង​ពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា ។ល។

លក្ខខណ្ឌ នៃ​ការ​ចុះឈ្មោះ សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ បេក្ខជន​ត្រូវមានសញ្ជាតិខ្មែរ, មាន​សញ្ញាបត្រ​បរិញ្ញាបត្រ, មានអាយុ​យ៉ាង​ច្រើន ៣៥ឆ្នាំ, មាន​ចំណេះដឹង​ភាសាអង់គ្លេសជ្រៅជ្រះ និង​មាន​សុខភាព​ល្អបរិបូរណ៌​ទាំងកាយសម្បទា និង​សតិបញ្ញា។

សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវមាន​សញ្ជាតិខ្មែរ, មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​មាន​តម្លៃស្មើ, មាន​អាយុ​ក្រោម​២៥ឆ្នាំ, មាន​លិខិត​បញ្ជាក់ពី​កម្រិត​ចំណេះ​ដឹង​ភាសាចិន HSK3 និង​មាន​សុខភាពល្អ​បរិបូរណ៌​ទាំង​កាយ​សម្បទា និង​សតិបញ្ញា។

ពាក្យ​សុំ​ប្រឡង នឹង​ចាប់ផ្តើម​ទទួល​ពីថ្ងៃផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី៩ មករា ឆ្នាំ​២០២៣ វេលាម៉ោង៤រសៀល នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃនាយដ្ឋានទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ ដែលមាន​អាសយដ្ឋាន អគារលេខ២៣ ផ្លូវ​៣៦០ សង្កាត់បឹងកេងកង​ទី១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ (ខាងកើត​ស្ថានីយទូរទស្សន៍​អប្សរាចម្ងាយ​ប្រហែល ៥០ម៉ែត្រ)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។