ភ្នំពេញ- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រកាសប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបមើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន៨កន្លែង សម្រាប់ជំនាញផ្នែកបៀវត្យរ៍ពលកម្មចំនួន១រូប ផ្នែករដ្ឋបាលសរុបចំនួន១រូប ផ្នែកថែសួន និងអនាម័យចំនួន២រូប ផ្នែកវាស់ស្ទង់ដាក់បំពង់មេនាំទឹកចំនួន៣រូប និងគូសប្លង់ និងមេជាងដាក់បំពង់មេចំនួន១រូប។
លក្ខខណ្ឌជ្រើសរើស ជាបេក្ខជនដែលមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ ដល់អាយុ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង លំនៅដ្ឋានអចិន្ត្រៃយ៍នៅរាជធានី និងខេត្ត។ ជាប្រជាពលរដ្ឋស៊ីវិល និងពុំមានបំពេញការងារនៅកន្លែងដទៃ មានអាកប្បកិរិយាល្អ ស្មោះត្រង់ គោរពក្រមសីលធម៌ និងមានសមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់។
សម្រាប់មុខជំនាញផ្នែកបៀវត្យរ៍ពលកម្ម និងមុខជំនាញផ្នែករដ្ឋបាល បេក្ខជនត្រូវមានកម្រិតវប្បធម៌ បរិញ្ញាបត្រគ្រប់គ្រង ឬប្រហាក់ប្រហែល, អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានជំនាញកុំព្យូទ័រ Microsoft Office មានបទពិសោធន៍ការងារផ្នែកធនធានមនុស្សសម្រាប់ផ្នែកបៀវត្យរ៍ពលកម្ម និងមានបទពិសោធន៍ការងារផ្នែករដ្ឋបាលសម្រាប់ជំនាញផ្នែករដ្ឋបាល។

ចំពោះមុខជំនាញផ្នែកថែសួន និងអនាម័យ តម្រូវឱ្យបេក្ខជនមានសញ្ញាបត្របឋមភូមិ និងមានបទពិសោធន៍ការងារយល់ដឹងលើផ្នែកនេះខ្លះៗ។ ក្នុងនោះ មុខជំនាញផ្នែក វាស់ស្ទង់ដាក់បំពង់មេនាំទឹក និងគូសប្លង់ As-built Drawing ត្រូវមានកម្រិតវប្បធម៌សញ្ញាបត្ររង ឬបរិញ្ញាបត្រសំណង់ស៊ីវិល អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានជំនាញកុំព្យូទ័រ Microsoft Office, AutoCAD, Auto Land និងមានបទពិសោធន៍ការងាររយៈពេល២ឆ្នាំ។
សម្រាប់មុខជំនាញផ្នែកជាងដាក់បំពងមេ បេក្ខជនត្រូវមានកម្រិតវប្បធម៌សញ្ញាបត្រវិស្វកម្ម ឬសំណង់ស៊ីវិល។
ចំពោះវិញ្ញាសាប្រឡង រួមាន ទី១. ចំណេះដឹងទូទៅ រយៈពេល ២ម៉ោង ទី២. ជំនាញបច្ចេកទេសដែលទាក់ទងនឹងជំនាញស្នើសុំប្រឡងចូល រយៈពេល ២ម៉ោង និងទី៣. ភាសាអង់គ្លេសទូទៅ រយៈពេល ១ម៉ោង ៣០នាទី។ កាលបរិច្ឆេទ និងទីកន្លែងប្រឡង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជូនដំណឹងពេលក្រោយ មុន១សប្ដាហ៍នៃកាលបរិច្ឆេទប្រឡង ។

ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ១៦:០០នាទី។ បេក្ខជន អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលបំពេញការងារនៅការិយាល័យធនធានមនុស្ស នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានអាសយដ្ឋានអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា





























