បច្ចុប្បន្នការងារក្រុមមានឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការអាជីវកម្ម ក្រុមហ៊ុន ការសិក្សា និងនវានុវត្តន៍ផ្សេងៗនៅក្នុងសង្គម ។ សម្រាប់អ្នកគ្រប់គ្រងអាជីវកម្ម ឬក្រុមហ៊ុនធំៗ បានចាត់ទុកការងារក្រុមជាចំណុចស្នូល និងជាយុទ្ធសាស្ត្រជំរុញឱ្យសម្រេចលទ្ធផលតាមការរំពឹងទុក ។ តាមការពន្យល់និយមន័យរបស់វចនានុក្រម Cambridge Dictionary បានបញ្ជាក់ថា ការងារក្រុម (teamwork) ជាសកម្មភាពធ្វើការរួមគ្នាក្នុងទិសដៅសម្រេចលទ្ធផលអ្វីមួយ ប្រកបដោយថាមពល ស្មារតីសហការ ។ ខាងក្រោមនេះ ជាគន្លឹះទាំង ៥ ចំណុចជួយឱ្យការងារក្រុមសម្រេចតាមផែនការកើតឡើងដោយស្មារតីក្រុម ។
១. ស្គាល់ចរឹកលក្ខណៈក្រុម ៖ ធម្មតាពាក្យថា “ក្រុម” សម្តៅដល់ការចូលរួមរបស់បុគ្គលចាប់ពីមនុស្សពីរនាក់ឡើងទៅ ។ មនុស្សពីរនាក់ត្បិតរួមការងារក្រុមក៏ពិតមែន ប៉ុន្តែមិនប្រាកដទាំងស្រុងថា មនុស្សមានចរឹកលក្ខណៈដូចគ្នានោះទេ ។ ចុះទម្រាំការងារក្រុមមានមនុស្សច្រើននាក់នឹងទៅជាយ៉ាងណា? ត្រង់នេះ ចំណុចខ្លាំងរបស់ក្រុម គឺការទទួលស្គាល់ចរឹកលក្ខណៈរបស់បុគ្គលម្នាក់ៗនៅក្នុងក្រុម និងរៀបចំទិសដៅការងារសមស្របតាមចរឹកលក្ខណៈរបស់បុគ្គល រាប់ទាំងឥរិយាបថនៃការសន្ទនាការងារ ការទំនាក់ទំនង របៀបធ្វើការ និងការទទួលខុសត្រូវផ្សេងៗ ។

២. រៀបចំក្រុមការងារត្រូវតាមជំនាញ ៖ ក្រុមការងារមួយតែងមានសមាជិកមកពីជំនាញចម្រុះគ្នា ។ សមាជិកក្រុមដែលមានជំនាញច្រើន អាចបង្កើតបានគំនិត ឬសកម្មភាពថ្មីៗនៅក្នុងក្រុមជានិច្ច ។ ក្រុមពហុជំនាញទាំងនេះមានសក្តានុពលផ្សេងៗគ្នា និងមានចំណុចខ្លាំងៗខុសគ្នា ។ ដំណើរការក្រុមល្អ គឺចាំបាច់ត្រូវចាត់ចែងសមាជិកជំនាញទៅតាមទេពកោសល្យរបស់ពួកគេ ។

៣. ជ្រើសរើសបុគ្គលតំណាងក្រុម ៖ ការងារក្រុមបង្កើតបានគំនិតនិងមតិយោបល់ជាច្រើន ។ ស្មារតីក្រុមអាចបែកបាក់សាមគ្គី ប្រសិនបើគំនិតរបស់សមាជិកណាម្នាក់ទទួលការបដិសេធដោយគ្មានហេតុផលពន្យល់សមស្របឆ្លើយត្រឡប់ទៅវិញ ។ ដូច្នេះ ដំណោះស្រាយល្អបំផុតសម្រាប់កិច្ចការងារក្រុម ត្រូវជ្រើសរើសយកសមាជិកក្រុមណាម្នាក់ឱ្យសម្រេចចិត្តរួម ឬជាអ្នកកាត់សេចក្តីដោយសមហេតុផលបំផុតលើគំនិតផ្សេងៗ ។ បុគ្គលម្នាក់ហ៊ានសម្រេចគំនិតរួមអាចជាប្រធានក្រុម ហើយក៏ជាអ្នកសម្របសម្រួលកិច្ចការងារក្រុមផងដែរ ។
៤. ផ្តល់ការងារដោយទំនុកចិត្ត ៖ ការសិក្សាក្តី ការលេងកីឡាក្តី ឬការប្រកបអាជីវកម្មក្តី គឺការកសាងទំនុកចិត្តនេះហើយជាស្នូលនៃមិត្តភាពការងារក្រុម ។ សមាជិកក្រុមម្នាក់ៗត្រូវការតម្លៃផ្ទាល់ខ្លួនពីការងាររបស់ពួកគេ ហើយតម្លៃផ្ទាល់ខ្លួននោះហើយ គឺទំនុកចិត្តពីសមាជិករួមក្រុមទាំងអស់ ។ ការជឿជាក់លើសមត្ថភាពរបស់សមាជិកណាម្នាក់ នោះមិនធ្វើឱ្យក្រុមបារម្ភជ្រុលលើលទ្ធផលការងារឡើយ ។

៥. ស្មារតីទទួលខុសត្រូវរួមគ្នា ៖ សមាជិកក្រុមប្រាកដជាចង្អុលការទទួលខុសត្រូវលើប្រធានក្រុម ឬអ្នកដឹកនាំក្រុមនៅពេលការងារជួបឧបសគ្គ ឬមានបញ្ហាអ្វីមួយកើតឡើងខុសពីការរំពឹងទុក ។ ប៉ុន្តែរូបភាពនេះ នឹងមិនល្អឡើយសម្រាប់ការងារក្រុម ដោយសារការងារក្រុមទាមទារឱ្យមនុស្សមានស្មារតីទទួលខុសត្រូវរួម ។ ការទទួលខុសត្រូវការងាររួមគ្នា ជារបៀបធ្វើការដែលមិនដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក ។ របៀបធ្វើការងារក្រុមបានល្អជាជំនាញការងារមួយសម្រាប់យុវជនក្នុងរបត់នៃការរីកចម្រើនបច្ចេកវិទ្យា និងសង្គម៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។





























