លោក ហ៊ូ ក្រើន ៖ ក្មេង​ដែល​មាន​បញ្ហា​កខ្វះ​អាហារូបត្ថម្ភ មានខួរក្បាលមិនវៃឆ្លាត​ក្នុង​ការ​សិក្សា

កំពត – ក្នុងកម្មវិធី​បោះជំរុំ​យុវជន​ជើង​ឯក​អាហារូបត្ថម្ភ​លើកទី៣ កាលពីពេលថ្មីៗនេះ ​លោក ហ៊ូ ក្រើន នាយក​អង្កការ​ហេឡែន ខេលល័រ​អន្តរជាតិ​កម្ពុជា បាន​លើក​ឡើងថា បញ្ហា​អាហារូបត្ថម្ភ គឺជា​រឿង​ដែល​គួរ​ឱ្យ​យកចិត្ត​ទុកដាក់​សម្រាប់​ក្មេងៗ ដោយថា ការ​ខ្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ បង្ក​ឱ្យ​មាន​ហានិភ័យ​គួរ​ឱ្យ​បារម្ភ ដោយ​ក្នុងនោះ ក្មេង​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ មាន​ខួរក្បាល​មិន​វៃឆ្លាតក្នុង​ការរៀនសូត្រ ហើយ​លទ្ធផល​មិន​ល្អ​ បើប្រៀបធៀប​ក្មេង​ដេលមាន​អាហារូបត្ថម្ភ​ល្អ។

នាយកអង្គការហេឡែន ខេលល័រអន្តរជាតិកម្ពុជា បញ្ជាក់ថា នៅពេលក្មេងពេញវ័យចេញទៅបម្រើការងារ ក្មេងដែលខ្វះអាហារូបត្ថម្ភ ឬ​ក្រិសក្រិនច្រើនរកការងារមិនបានល្អ ព្រោះរៀនមិនពូកែ។ ដោយ​បើពិនិត្យ​មើល​ទៅ​ប្រទេស​នៅអាហ្រ្វិក គេបានរកឃើញថា ប្រាក់ចំណូល៣០ឆ្នាំនៅក្នុងចំណោមកុមារនៅក្នុងប្រទេសអាហ្វិ្រច រកឃើញាថា ក្មេងដែលកង្វះអាហារូបត្ថម្ភពីនៅតូច ប្រៀបធៀបនឹងក្មេងដែលមានអាហារូបត្ថម្ភល្អ គឺរកប្រាក់ចំណូលតិចជាងក្មេងដែលមានអាហារូបត្ថម្ភល្អពីតូចរហូតទៅដល់២២%។

ក្នុងនោះដែរ ប្រទេសទាំងឡាយដែលសម្បូរក្មេងខ្វះអាហារូបត្ថម្ភ គឺធ្វើឱ្យសេដ្ឋកិច្ចជាតិមានការថយចុះ មិនរីកចម្រើនដូចប្រទេសផ្សេងទៀតដែលសម្បូរក្មេងមានអាហារូបត្ថម្ភល្អទេ។ ម៉្យាងវិញទៀត ប្រាក់ចំណូលសរុបរបស់ប្រទេសដែលមានបញ្ហាអាហារូបត្ថម្ភធ្លាក់ចុះ ១១ដង នៃប្រទេសដែលមានក្មេងសម្បូរអាហារូបត្ថម្ភល្អ។ ទន្ទឹមគ្នានេះ ការចំណាយរបស់គ្រួសារទៅលើពេទ្យ​ព្យាបាល មានរហូតដល់២០% នៃប្រាក់ចំណូលរបស់គ្រួសារ។ បើតាម​លោក ហ៊ូ ក្រើន នេះជាការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ខ្លួនយើងផ្ទាល់ គ្រួសារ សហគមន៍ និងប្រទេសជាតិ។

យ៉ាងណាក៏ដោយ បើតាម​លោកនាយកអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា ដើម្បីធានាបានអាហារសុខភាព និងកាត់បន្ថយអត្រាក្រិសក្រិនរបស់កុមារដោយសារកង្វះអាហារូបត្ថម្ភ គឺទី១. ស្រ្តីមានផ្ទៃពោះត្រូវញ៉ាំអាហារទៅតាមតម្រូវការរបស់ស្រ្តីមានផ្ទៃពោះ មានន័យថា ញ៉ាំអាហារដើម្បីកូនផងដើម្បីខ្លួនឯងផង។ អ្នកវិទ្យាសាស្រ្តបានឱ្យយោបល់ថា អំឡុងពេលមានផ្ទៃពោះឱ្យស្រ្តីញ៉ាំអាហារពេលឱ្យបាន៤ដងនៅក្នុងមួយថ្ងៃ។ ទី២. ស្រ្តីត្រូវមានការឡើងទម្ងន់ យ៉ាងតិចក៏៧គីឡូ និងមិនឱ្យលើស ១៦គីឡូ ពេលកំពុងពេលមានផ្ទៃពោះ។ ទី៣. នៅពេលទារកកើតមកត្រូវបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់។ ទី៤. នៅពេលទារកមានអាយុចាប់ពី ៦ខែឡើងទៅត្រូវផ្ដល់អាហារបន្ថែមដែលជាអាហារចម្រុះ មានជាតិប្រូតេអ៊ីន និងថាមពល និងទី៥. អនាម័យនៅពេលចំអិនម្ហូបអាហារ ព្រោះបើទោះបីជាអាហារមានសារជាតិចិញ្ចឹមច្រើនយ៉ាងណាក៏ដោយ បើអាហារនោះគ្មានអនាម័យក៏មិនទទួលបានអាហារូបត្ថម្ភដែរ។

គួរជម្រាបជូនថា កម្ពុជាបាត់បង់ថវិកាជាតិរហូតដល់ ៤១៩លានដុលា្លរនៅក្នុងមួយឆ្នាំៗ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ នេះបើតាមការសិក្សា របស់ក្រុប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ គាំទ្រដោយអង្គការ UNESEF និងអង្គការ World Food Program កាលពីឆ្នាំ២០១៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...