បណ្ឌិត សុខ សូត្រ ៖ បំណិនរកចំណូល ធ្វើ​ឱ្យ​សិស្សស្គាល់តម្លៃលុយ និង​ចេះវិនិយោគ

ភ្នំពេញ – បំណិន​រក​ចំណូល គឺជា​បំណិន​ថ្មី​មួយ​​ដែល​កំពុង​ត្រូវ​បានអនុវត្ត​​នៅ​សាលា​រៀន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​​ជួយ​ឱ្យ​សិស្ស​ស្គាល់ពីតម្លៃលុយ និង​ចេះ​ធ្វើការ​វិនិយោគ​នៅពេល​អនាគត។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​អប់រំ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានមានប្រសាសន៍ថា សិស្សភាគច្រើនគិតថាឪពុកម្ដាយឱ្យលុយទៅសាលាចំនួន៥រយរៀលក្នុងមួយថ្ងៃមិនសូវមានតម្លៃប៉ុន្មាន ដោយ​គេ​មិន​អាច​ទិញអ្វីបានច្រើនឡើយ។ ម្យ៉ាង​ទៀតលុយ​៥រយរៀលនោះ មិនបានជួយសិស្សឱ្យហូបឆ្អែត ហើយ​គុណភាពនៃអាហារដែលមានតម្លៃ​៥រយរៀល​ក៏មិនបានល្អ ជួនកាលនាំឱ្យឈឺ និង​បង្កើតជាសំរាមខូច​ដល់​បរិស្ថានសាលារៀនថែមទៀត។

បើតាម​លោកបណ្ឌិត សុខ សូត្រ គ្រូបង្រៀន​អាច​ជួយ​សិស្ស​របស់ពួក​គាត់​ឱ្យ​ចេះពីបំណិនរកចំណូល ហើយ​ដើម្បីបង្រៀន​សិស្ស​ឱ្យ​មាន​បំណិន​រក​ចំណូល គ្រូ​ត្រូវ​នាំ​សិស្ស​ឱ្យ​ស្គាល់ពីតម្លៃលុយសិន។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“ការរៀនបំណិនរកចំណូល គឺប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបចម្រុះដើម្បីឱ្យសិស្សចេះគិត ស្គាល់ខ្លួនឯងជានរណា? ស្គាល់គ្រួសារខ្លួនឯងជានរណា? ស្គាល់សហគមន៍ខ្លួនឯងជានរណា? ស្គាល់ស្រុកទេសយ៉ាងម៉េច? គោលដៅឆ្នាំ ២០៣០យ៉ាងម៉េច? មានអ្វីខ្លះអាចជួយខ្លួនឯងបាន? នោះសិស្សចាប់ផ្ដើមសរសេរ ហើយចាប់ផ្ដើមគណនាដើម្បីរកដំណោះស្រាយ”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏​បានលើក​ឡើងពីវិធីសាស្រ្ត​ដើម្បីដំណើរការបំណិនរកចំណូលទៅ​ដល់​សិស្ស ដោយ​ដំបូង​លោកគ្រូអ្នកគ្រូ​ត្រូវ​ធ្វើផែនការ ហើយ​អញ្ជើញឪពុកម្ដាយសិស្សតាមរយៈគណៈកម្មការគ្រប់គ្រងសាលារៀន បន្ទាប់​មក​គ្រូអាចសួរឱ្យឪពុកម្ដាយគិតវិភាគ ដោយផ្តើម​នូវ​សំណួរថា តើរាល់ថ្ងៃចង់ឱ្យកូនរៀនដល់ណា? ហើយសួរសិស្ស តើមករៀនរាល់ថ្ងៃនេះ ចង់រៀនដល់ណា? ហេតុអ្វីបានចង់រៀនដល់ចំណុចនោះ? ធ្វើយ៉ាងម៉េចទើបអាចរៀនឱ្យខ្ពស់ជាងនេះ មានការងារល្អជាងនេះ និងមានជីវភាពល្អជាងនេះ?

សម្រាប់​បំណិន​រកចំណូល​នេះ ឪពុកម្តាយ​ចាំបាច់ត្រូវ​ជួយ​សហការ ដោយ​ផ្តល់អាហារឱ្យ​កូននៅផ្ទះ ពេលនោះសិស្ស​អាច​យក​ប្រាក់៥រយរៀល​ដែល​ឪពុកម្តាយ​ឱ្យ​មក​សាលា​រៀន​ទៅ​ធ្វើការ​សន្សំ​ជាមួយ​គ្រូប្រចាំថ្នាក់។

លោកបណ្ឌិត សុខ សូត្រ

“ឪពុកម្ដាយត្រូវនាំកូនសន្សំលុយ ប្រាប់កូនថា ប៉ាម៉ាក់អាចឱ្យអាហារកូនហូបបាននៅផ្ទះ ប៉ុន្តែសូមឱ្យកូនចាប់ផ្ដើមសន្សំលុយ៥រយរៀលជាមួយគ្រូប្រចាំថ្នាក់ បើកូនសន្សំមួយអាទិត្យបាន ត្រូវបង្វិលលុយសន្សំឱ្យកូនសិស្សវិញ នោះកូនសិស្សនឹងឃើញលុយសន្សំ”

បើតាម​លោកបណ្ឌិត សុខ សូត្រ នៅពេលកូនសិស្សចេះសន្សំលុយបានច្រើន សូម​គ្រូ​សួរទៅ​កូនសិស្សថា តើ​គួរយកលុយសន្សំទៅធ្វើអ្វីទៀត? ចង់ចេះវិនិយោគទេ? បន្ទាប់មកឪពុកម្ដាយចាប់ផ្ដើមជួយគ្រូ ចាប់ផ្ដើមជួយនាយកសាលា ដើម្បីរកវិធីប្រើប្រាស់លុយក្នុងមួយថ្នាក់ៗ។ ការ​សន្សំបែនេះ នឹងក្លាយ​ទៅជាបំណិនរកចំណូល។

លោកបណ្ឌិត សុខ សូត្រ ក៏​បាន​ឱ្យ​ដឹងដែរថា កន្លងមក​លោកធ្លាប់បាន​ដាក់​ឱ្យ​អនុវត្ត​បំណិន​រក​ចំណូលនេះ​នៅ​អនុវិទ្យាល័យ​ថ្ម​តាព្រហ្មនៅ​ខេត្តស្ទឹងត្រែង និង​សាលារៀន​សង្គមថ្មី​នៅ​ខេត្តព្រះវិហារ ដោយ​ឱ្យ​សិស្ស​ធ្វើការសន្សំប្រាក់ រួចធ្វើការ​វិនិយោគ​ជាការ​ចិញ្ចឹម​សត្វ ឬដាំដំណាំ ហើយ​ឃើញថា សិស្ស​ជាច្រើនបានឃើញ​ពីអនុភាព នៃលុយ​៥រយរៀល​របស់គេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...