អ្នកគ្រូ សំ ធីតា ចែករំលែកអំពីរបៀបវេចនំអន្សមចេកឱ្យ​មានរស់ជាតិឆ្ងាញ់

ភ្នំពេញ – ការវេចនំអន្សម ជាសម្បត្តិដ៏ល្អមួយរបស់ប្រជាជនខ្មែរ។ ជាពិសេស នំអន្សមមានរស់ជាតិឆ្ងាញ់ ហើយវត្ដុធាតុដើមវិញសុទ្ធសឹងតែជារបស់ខ្មែរ រួមមានស្លឹកចេក ចេកទុំ អង្ករដំណើប សណ្ដែក និងដូងទុំជាដើម។ នេះជាការលើកឡើងរបស់ លោកស្រី សំ ធីតា គ្រូបង្រៀននៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ រាធានីភ្នំពេញ ក្នុង​ឱកាស​ចូលរួម​វេចអន្សម នៅ​ក្នុង​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា»  នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី ។

លោកស្រី សំ ធីតា ជាគ្រូបង្រៀននៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ រាធានីភ្នំពេញ

“ខ្ញុំចូលរួមកម្មវិធីវេចនំអន្សមរួមគ្នានេះ មានអារម្មណ៍ថាសប្បាយរីករាយ ដោយសារយើងចេះវេចនំអន្សមស្រាប់ ហើយមួយឆ្នាំយើងបានវេចនំអន្សមតែម្ដងប៉ុណ្ណោះទេ ហេតុនេះយើងមានបទពិសោធន៍ខាងវេចនំអន្សមច្រើន និងចង់បង្ហាត់បង្រៀនអ្នកដទៃឱ្យចេះវេចនំអន្សមដែរ”

គ្រូបង្រៀនវ័យ ៣៦ឆ្នាំរូបនេះ បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ក្នុង​ការ​វេចនំអន្សមចេក​ ដែល​លោក​ស្រីធ្លាប់ធ្វើ​កន្លងមក ក្នុងនោះ សម្រាប់​គ្រឿងផ្សំ រួមមាន អង្ករដំណើម ចេកទុំ គ្រាប់សណ្តែក និងដូង។ អ្នកគ្រូបន្តថា គ្រាប់សណ្ដែកត្រូវលាងទឹកឱ្យស្អាត រួចយកទៅស្ងោរឱ្យរាងឆ្អិនបន្តិច។ បន្ទាប់មកលាយអំបិល ស្ករស ប៊ីចេង នៅក្នុងអង្ករដំណើបដែលបានសម្អាតរួច ដើម្បីបន្ថែមរស់ជាតិ ហើយភ្លក់ឱ្យដឹងរស់ជាតិល្មមទទួលយកបានតាមចំណងចំណូលចិត្ត។

ដោយ​ឡែក​របៀបវេចវិញ ជាដំបូងគេ​យកសន្លឹកចេកចំនួនពីរសន្លឹក មិនតូចពេក មិនធំពេក ដោយជ្រើសរើសស្លឹកដែលល្អ។ បន្ទាប់មកជូនស្លឹកឱ្យស្អាត រួចដាក់អង្ករដំណើបមួយវែកវៀចឱ្យស្មើ រួចយកចេកទុំមួយផ្លែ ឬពីរផ្លែដែលបករួចច្របាច់ឱ្យទន់បន្តិចដាក់នៅលើអង្ករ ដើម្បីឱ្យចូលជាតិជាមួយអង្ករ ហើយបន្ថែមអង្ករឱ្យជិតចេកទុំ និងចាប់ផ្ដើមវេចជាការស្រេច។

នៅពេលវេចរួចត្រូវយកចំណងមួយចងឱ្យចំពាក់កណ្ដាលនៃនំ ទើបបត់កាច់ក្បាលនំអន្សមនោះ ហើយត្រឡប់មកម្ខាងទៀត ដើម្បីមើលកន្លែងណាអង្ករមិនទាន់ស្មើល្អអាចបន្ថែមអង្ករឱ្យពេញ រួចបន្តកាច់ក្បាលម្ខាងទៀតធ្វើដូចពេលមុន។ ចំពោះការចងចំអន្សម ត្រូវយកខ្សែចងក្បាលម្ខាងឱ្យជាប់សិន ព្រោះបើចងមិនជាប់អាចនាំឱ្យអង្ករហ៊ារចេញក្រៅបាន រួចចងក្បាលម្ខាងទៀតឱ្យជាប់ដូចគ្នា ចំណែកផ្នែកកណ្ដាលអាចចងល្មមមិនបាច់តឹងខ្លាំងពេកក៏បាន។ ដូចនេះ ការវេចនំអន្សមចេករួចរាល់ជាការស្រេច។

តាមការបញ្ជាក់របស់អ្នកគ្រូ សំ ធីតា នៅពេលវេចនំអន្សមមិនត្រូវចងរឹតខ្លាំងពេក ឬធូរពេកនោះទេ ព្រោះនៅពេលចងរឹតធូរពេកនាំឱ្យពេលស្ងោរទៅវានឹងបែក ហើយពេលចងរឹតណែនខ្លាំងពេក នៅពេលស្ងោរវាអាចនឹងប្រេះ។ ជាទូទៅ នំអន្សមចេកចំណាយពេលស្ងោរ ប្រហែលមួយម៉ោងជាង ឬច្រើនជាងនេះទៅតាមចំនួននំ ប៉ុន្តែឆាប់ស្អិនជាងនំអន្សមជ្រូក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥