លោក តុន ច័ន្ទរិទ្ធិ ម្ចាស់ជ័យលាភីពានរង្វាន់លេខ១ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥

ភ្នំពេញ – លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យម្នាក់ បានទទួលជ័យលាភីលេខ១ និងក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៥ ឆ្នាំ២០២២​កាលពីពេលថ្មីៗនេះ តាមរយៈ​ស្នាដៃរឿងខ្លី​មានចំណងជើងថា «សង្គមនេះ» ។ ការ​ដែល​ស្នាដៃ​រឿងខ្លី «សង្គមនេះ» ជាប់ជាស្នាដៃឆ្នើម ក៏​ព្រោះ​តែ​នៅ​ក្នុង​រឿងនេះ អ្នកនិពន្ធ​បានផ្តល់​ការ​អប់រំដល់មនុស្សក្នុងសង្គមសព្វថ្ងៃ ដោយ​ត្រូវរស់នៅធ្វើជាមនុស្សម្នាក់ដែលប្រកបដោយមនសិកា មិនបោះបង់ឆន្ទៈក្នុងការធ្វើអំពើល្អ។ លើសពីនេះ អ្នកនិពន្ធ​ក៏​បានបង្រៀនឱ្យមនុស្សដឹងថា អំពើល្អគឺមិនសាបសូន្យនោះទេ ហើយអំពើល្អត្រូវតែមានការទទួលស្គាល់នៅថ្ងៃណាមួយ។

ម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ វ័យ២៦ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា ការ​លោកចូលរួមប្រកួតស្នាដៃសរសេររឿងខ្លីនេះ ព្រោះតែលោក​ចង់ចូលរួមលើកស្ទួយអក្សរសិល្ប៍ក៏ដូចជាអក្សរសាស្រ្តជាតិឱ្យកាន់តែរីកចម្រើន។ លើសពីនេះ លោកក៏ចង់ឱ្យខ្លួនលោកផ្ទាល់ចូលកាន់តែជ្រៅក្នុងវិស័យតែងនិពន្ធ រៀនពីបទពិសោធន៍ថ្មីៗ និងអភិវឌ្ឍស្នាដៃរបស់ខ្លួនបន្ថែមទៀត។ ម៉្យាងវិញទៀត លើសពីការបោះពុម្ពស្នាដៃ លោកក៏មានក្ដីស្រមៃចង់ទទួលបានឈ្នះពានរង្វាន់លើកម្មវិធីណាមួយគឺពិតជាពិសេសសម្រាប់អាជីពជាអ្នកនិពន្ធផងដែរ។

លោក តុន ច័ន្ទរិទ្ធិ បន្ថែមថា ប្រធានបទ សីលធម៌នៃការរស់នៅ បានធ្វើឱ្យលោក​ចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវរបស់សង្គម អំពីសីលធម៌របៀបរស់នៅរបស់មនុស្សក្នុងសង្គម។ លោកបន្តថា រឿងវិជ្ជមានមួយចំនួនត្រូវបានមនុស្សមើលរំលង ដែល​វាគឺជាឱកាសសម្រាប់លោកសរសេរស្នាដៃមួយនេះឡើង ដើម្បីផ្សព្វផ្សាយ និងបង្ហាញការយល់ឃើញរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈស្នាដៃប្រកួត។

លោក តុន ច័ន្ទរិទ្ធិ

“ខ្ញុំមិនធ្លាប់រំពឹងថា អាចទទួលបានជ័យលាភីលេខ១នោះទេ ព្រោះខ្ញុំគ្រាន់តែចង់អនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ទោះជាប់ឬធ្លាក់នៅតែបន្តរៀន ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលស្នាដៃដ៏សាមញ្ញមួយនេះ ត្រូវបានគណៈកម្មការឱ្យតម្លៃ ហើយជាអ្វីដែលខ្ញុំរំភើបថា ការពិតខ្ញុំធ្វើបាន!”

តាម​ការ​សរសេរឿងខ្លីនេះ លោក តុន ច័ន្ទរិទ្ធិ ក៏​ជួប​នូវ​បញ្ហាប្រឈមក្នុងការសរសេរផងដែរ ដោយសារលោកជាអ្នកសរសេរសៀវភៅលើកទឹកចិត្ត ហើយអភិវឌ្ឍខ្លួនមកសរសេររឿងខ្លី ដែល​វាជាការប្រកួតប្រជែងមួយថ្មីសម្រាប់ខ្លួនលោក។ ប៉ុន្តែអ្វីដែលលោកជំនះសរសេររឿងខ្លី គឺលោកអនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ព្រោះលោក​យល់ថា មិនមានអ្វីអាចបញ្ឈប់យើងបានទេ ប្រសិនបើចិត្តរបស់យើងចង់ ទោះពេលនេះយើងសរសេរមិនល្អប៉ុន្តែយើងអាចព្យាយាមសរសេរម្ដងហើយម្ដងទៀត នោះយើងនឹងធ្វើវាបានល្អមិនខាន។

ក្នុងនោះដែរលោក តុន ច័ន្ទរិទ្ធិ ​ក៏​បានចែក​រំលែក​វិធីសាស្រ្ត​ក្នុង​ការ​សរសេរ​រឿង​ខ្លី ដោយថា ការសរសេររឿងខ្លី ឬរឿងផ្សេងទៀត គួរផ្ដោតលើចំណុច៣សំខាន់ៗ គឺអត្ថន័យ អត្ថរូប អត្ថរស់។ ចំពោះផ្នែកអត្ថន័យ អ្នក​សរសេរ​គួរ​ឆ្លើយសំណួរថា តើខ្លឹមសារទាំងមូល យើងចង់បានអ្វី? ចង់ឱ្យអ្វីទៅគេ? ហើយផ្នែកអត្ថរូបវិញ គឺជាវិធីសរសេរធ្វើឱ្យមានភាពល្អនៅក្នុងស្នាដៃ ហើយ​សម្រាប់អត្ថរស គឺជាតម្លៃដែលយើងចង់ផ្ដល់ទៅដល់អ្នកអាន។

ជាមួយ​គ្នានេះ លោក តុន ច័ន្ទរិទ្ធិ ក៏បានលើកទឹកចិត្តដល់យុវជដែលស្រឡាញ់ការតែងនិពន្ធទាំងអស់ ចូរអនុញ្ញាតិឱ្យខ្លួនឯងធ្វើអ្វីដែលខ្លួនស្រឡាញ់ និងអ្វីដែលខ្លួនចង់ធ្វើ មិនថាសរសេររឿងខ្លី មិនថាចង់ក្លាយជាអ្នកនិពន្ធ ឬធ្វើរឿងអ្វីផ្សេង ប្រសិនបើអ្នកទាំងអស់គ្នាមិនសាកល្បងទេ អ្នកទាំងអស់គ្នាអាចទៅដល់ណាទេ ហើយប្រសិនបើទាំងអស់គ្នាមិនធ្វើទេ អ្នកទាំងអស់គ្នានឹងមិនអាចដឹងពីកង្វះខាតរបស់ខ្លួនឯងនោះទេ ។

លោក តុន ច័ន្ទរិទ្ធិ

“កុំខ្លាចក្នុងការបរាជ័យ កុំខ្លាចក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ បើកិច្ចការនោះមិនប៉ះពាល់ដល់សង្គម មិនប៉ះពាល់ដល់អ្នកដទៃ ត្រូវជឿជាក់លើខ្លួនឯង អនុញ្ញាតិឱ្យខ្លួនឯងធ្វើ នោះយើងនឹងក្លាយជាអ្វីដែលយើងចង់នៅថ្ងៃណាមួយ”

គួរជម្រានជូនថា លោក តុន ច័ន្ទរិទ្ធិ បានបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា “និទានម៉ែ”៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)